ភាពអស្ចារ្យរបស់ឃ្លាំងចំណេះដឹងយក្សតាមរយៈវីរកថា

(VOVWORLD) - ក្នុងអត្ថបទទី១ដែលបានឧទ្ទេសនាមអំពីវីរកថារបស់បណ្តាជនជាតិ Tay Nguyen យើងខ្ញុំបានឧទ្ទេសនាមអំពីសិប្បករ A Ar ដែលជា  “រតនៈវីរកថារស់” របស់ជនជាតិ Xo dang T’dra អ្នកដែលបានថែរក្សានិងផ្តល់ជូននូវខ្លឹមសារវីរកថាក្នុងកម្រងសៀវ ភៅដ៏មានតម្លៃដោយមានឈ្មោះថា “ឃ្លាំងវីរកថា Tay Nguyen”។
ភាពអស្ចារ្យរបស់ឃ្លាំងចំណេះដឹងយក្សតាមរយៈវីរកថា - ảnh 1 ពិធីបុណ្យមួយរបស់ជនជាតិ Xo Dang

វីរកថារបស់ជនជាតិ Xơ dang  ក្រុម T’dra ឬហៅថា Hơm’uan ដែលបានរកឃើញជាលើកដំបូងនាដំណាក់កាលឆ្នាំ២០០១-២០០២ ដែលកំណត់ដោយសាស្ត្រាចារ្យរង បណ្ឌិត Vo Trong Quang នាយកសារមន្ទីរជនជាតិវិទ្យាវៀតណាម។ នៅខេត្ត Kon Tum តាមស្រុក Dac Ha, Dak To លោក Vo Trong Quang និងក្រុមការងារ ស្រាវ ជ្រាវបានសំណៅវីរកថាចំនួន១០៦ច្បាប់។

យ៉ាងណាមិញ វីរភាពរបស់ជនជាតិ Xo dang គឺជាវណ្ណកម្មនីមួយៗជាសាច់រឿងដាច់ដោយឡែកពីគ្នា ប៉ុន្តែរឿងរ៉ាវទាំងអស់មានភាពទាក់ទងយ៉ាងជិតស្និទ្ធ។ រឿងទាំងនេះផ្តោតលើតួអង្គមាណព Dam San  ជាមួយនឹងក្តីសុបិន្តនិងសេចក្តីប្រាថ្នាជាច្រើនរបស់មនុស្សលោក។ លោក Vo Quang Trong បានមានប្រសាសន៍ថា៖“Dam Duong ជាតួរអង្គមនុស្សល្អ ហើយនេះជាតួរអង្គល្អឥតខ្ចោះរបស់ជនជាតិ Xơ Dăng។

តាមរយៈតួរអង្គនេះ ជនជាតិ Xo Dang បានផ្តាំផ្ញើនូវគុណសម្បត្តិដ៏ខ្ពង់ខ្ពស់ទាំងអស់រួមទាំងឥរិយាបថដ៏ល្អរបស់ជនជាតិខ្លួនទៀតផង។ ដំបូងបង្អស់វាគឺជាបុរសវ័យក្មេងដែលមានសុខភាពល្អមាំមួន ហើយធ្វើអ្វីក៏ល្អ  ពីការសាងសង់ផ្ទះ ការពង្រីកដីធ្លី ពោលគឺអ្វីៗកើតមានឡើងក្នុងជីវភាពរស់នៅតួរអង្គនេះសុទ្ធសឹងតែធ្វើបានពូកែទាំងអស់។ ម្យ៉ាងវិញទៀត តួរអង្គនេះគឺជាមនុស្សឧស្សាហ៍ណាស់។ ម្យ៉ាងទៀតគាត់ជាបុរសក្លាហានណាស់។ គាត់ត្រូវមានភាពក្លាហានដើម្បីប្រយុទ្ធប្រឆាំងនឹងសត្វសាហាវ វាយបរាជ័យពួកឈ្លានពានហើយកម្ចាត់គូប្រជែងជាច្រើនដើម្បីដណ្តើមយកស្រីស្អាតត្រលប់មកជាមួយខ្លួនវិញនិងដណ្តើមបានភូមិស្រុករបស់ខ្លួន”។

វីរកថា Xo đăng បានដំណាលអំពីជម្លោះរវាងបុគ្គលនិងបុគ្គល សង្គ្រាមរវាងជនជាតិ Xo đăng ជាមួយជនជាតិដទៃក្នុងដំណើរការរក្សា ការពារភូមិស្រុកនិងសហគមន៍។ ដំណើរការផលិតកម្មធ្វើពលកម្មទាំងអស់ ទាំងទំនៀមទម្លាប់ លក្ខណៈវប្បធម៌ ចំណេះដឹងនិងបទពិសោធន៍ក្នុងការរស់នៅសុទ្ធតែបានឆ្លុះបញ្ជាំងយ៉ាងច្បាស់លាស់ ក្នុង វីរកថា។ លោក Vo Quang Trong បានឲ្យដឹងថែមទៀតថា៖ “មនុស្សច្រើនរូបគេធ្លាប់និយាយថា វីរកថាជាសព្វវចនាធិប្បាយ ពោលគឺអ្វីៗ កើតមានឡើងក្នុងជីវភាពរស់នៅគឺសុទ្ធតែបានចងក្រងសព្វវចនាធិប្បាយ។ មានវណ្ណកម្មវីរកថាខ្លះបានប្រាប់ឲ្យដឹងអំពីរបៀបបង្កើតភូមិស្រុករបស់ជនជាតិ Xơ đăng យ៉ាងដូចម្ត៉េច ហើយវិធីជ្រើសរើសដី។ សូម្បីតែតួរឯកក្នុងរឿងក៏បានពន្យល់ពីរៀប ធ្វើស្រែចំកា របៀបប្រមាញ់សត្វ និងរបៀបចូលព្រៃយកទំពាំង។ ទាំងអស់នេះ គឺសុទ្ធ តែបានចែងក្នុង វីរកថាផងដែរ”។

តើប្រការអ្វីក្នុងវីរកថា Xo dăng ដែលធ្វើឲ្យសិប្បករ A Ar ក៏ដូចជាប្រជាជក្នុងសហ គមន៍ជនជាតិ Xo dang T’dra ជក់ចិត្តដិតអារម្មណ៍? លោក A Jar នៅ Play Don ខ័ណ្ឌ Quang Trung ទីក្រុង Kon Tum អ្នកដែលចងក្រងប្រកបដោយជោគជ័យវីរក ថា Xo dang ចំនួន១៥ឈុត ធ្វើការបកស្រាយថា៖ “មានសុភាសិតជាច្រើនគឺមានតម្លៃណាស់។ ហើយអត្ថបទនីមួយៗពោរពេញ ទៅដដោយអត្ថន័យយ៉ាងជ្រាលជ្រៅ។ អត្ថបទណាក៏នាំឲ្យមនុស្សយើងឃើញពី លក្ខណៈអស្ចារ្យ លក្ខណៈល្អប្រសើរដែលគ្នាយើងទាំងអស់គ្នាគប្បីត្រាប់តាម”។

ប្រសិនបើមិត្តទាំងអស់បានធ្វើដំណើរទៅកាន់ភូមិរបស់ជនជាតិ Xo Dang T’dra ជាលើកដំបូងនោះ គឺវីរកថា Xo dang នឹងជា “សព្វវចនាធិប្បាយ” ជួយអ្នកក្នុងការដំណើរការស្វែងរកវប្បធម៌របស់សហគមន៍ជនជាតិនេះជាមិនខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ