មកវត្ត Doi កំសាន្តប្រគំឧបករណ៍ភ្លេងប្រពៃណីជនជាតិខ្មែរ
THACH HONG -  
|
មកវត្ត Doi កំសាន្តប្រគំឧបករណ៍ភ្លេងប្រពៃណីជនជាតិខ្មែរ (youtube.com) |
Vovworld-ស្នូរប្រគំតន្ត្រីដោយឧបករណ៍ភ្លេងប្រពៃណីជនជាតិខ្មែរនៅវត្ត
Doi ជានិច្ចកាលទាក់ទាញការយកចិត្តទុកដាក់ពីភ្ញៀវទេសចរពីគ្រប់ទិសទីមក
ទស្សនា។ វត្ត Doi ជាកេរ៌្តដំណែលប្រវត្តិសាស្ត្រវប្បធម៍ជាតិមានអាយុជាង៤០០
ឆ្នាំទៅហើយ។ ប៉ុន្តែមកទីនេះ ហាក់ដូចជាអ្នកណាក៏លៃទុកពេលវេលាដើម្បីកំសាន្ត
តូរតន្ត្រីពីឧបករណ៍ភ្លេងដោយឡែករបស់ជនរួមជាតិខ្មែរ។ លោក Phua Suong ប្រធាន
ក្រុមតូរតន្ត្រីបានឲ្យដឹងថា ក្រុមបានបង្កើតតាំងពីឆ្នាំ២០០៩មក។ ក្រុមមានសមាជិក
ចំនួន៩នាក់និងសុទ្ធតែជាជនចាស់ជរាមកពីភូមិខុសពីគ្នាប៉ុន្តែមានការនិយមចូលចិត្ត
រួមគឺតូរតន្ត្រី។ លោកPhua Suong បានឲ្យដឹងថា៖
“នៅខេត្ត Soc Trang ក៏មានកន្លែងមួយចំនួនគេបង្កើតក្រុមលេងឧបករណ៍ប្រពៃណី
នេះប៉ុន្តែមិននិរន្តរភាពឡើយ។ គេត្រឹមតែលេងក្នុងពេលមានពិធីបុណ្យឬគេអញ្ចើញ
ទៅសម្ដែង មួយឆ្នាំត្រឹមតែ១ដល់២ដងតែប៉ុណ្ណោះទេ។ រីឯយើងខ្ញុំលេងប្រចាំថ្ងៃ មួយ
ថ្ងៃយើងខ្ញុំលេងពីម៉ោង៧កន្លះដល់ម៉ោង៤ល្ងៀច។”
លោក Tra Vinh អាយុ៨៧ឆ្នាំជាសមាជិកអាយុច្រនបំផុតក្នុងក្រុមត៏រតន្ត្រី ស្រុក
កំនើតនៅឃុំ Tham Don ស្រុក My Xuyen ធ្លាប់ជាសមាជិកនៃក្រុមសិល្បៈមហាជន។
ហេតុនេះហើយពេលបានអញ្ចើញចូលរួមក្រុមតូតន្ត្រីបម្រើភ្ញៀវទេសចរណ៍នៅវត្តគឺ
លោកចូលរួមភ្លាម។
“ខ្ញុំចាស់ជរាហើយ ប៉ុន្តែនៅលេងបានគឺមកលេងជាមួយគេ។ ប្រពៃណីរបស់
ជនជាតិខ្មែរមិនងាយស្រួលមានបានឡើយ ជំនាន់វ័យក្មេងក្រោយនេះមិនចូលចិត្ត
រៀនឡើយ ត្រឹមតែជនចាស់ជរាដូចយើងតែប៉ុណ្ណោះទេ។ វត្តមានឧបករណ៍ភ្លេងគឺ
យើងបង្កើតក្រុមតូតន្ត្រីលេង ខ្ញុំមកទីនេះលេងតូតន្ត្រីផង បង្រៀនឲ្យសមាជិកថ្មីផង
សង្ឃឹមថាប្រពៃណីនេះមិនត្រូវសាបសូន្យបាត់ទៅ។”
សុភមង្គល់ធំបំផុតរបស់គេគឺមិនត្រឹមតែលេងឧបករណ៍ផ្លេងរបស់ជនជាតិ
ប៉ុណ្ណោះទេ។ ប្រការសំខាន់គឺគេបានសម្ដែងសេចក្តីស្នេហាសិល្បៈតូរតន្ត្រី។ គេមាន
បំណងរក្សារួមកំលាំងកាយចិត្តដើម្បីរក្សាផ្នែកវប្បធម៍ប្រពៃណីដ៏វិសេសវិសាល
របស់ជនជាតិខ្លួន។ លោក Phua Suong បានឲ្យដឹងថា៖
“ខ្ញុំចង់រក្សាប្រពៃណីរបស់ជនរួមជាតិខ្មែរ។ ហេតុនេះហើយខ្ញុំខំប្រឹងប្រែងរក្សា
ក្រុមតូរតន្ត្រីនេះ ទន្ទឹមនឹងនោះនឹងបណ្ដុះបណ្ដាលមនុស្សបន្ថែមដែលមានការនិយម
ចូលចិត្តឧបករណ៍ភ្លេង អ្នកចេះលេងប៉ុន្តែមិនទាន់ស្ទាត់គឺយើងចលនាគេមកទីនេះ
បង្រៀនបន្ថែម។”
ក្រោយរយៈពេល៧ឆ្នាំបានបង្កើតមក ក្រុមតូរតន្ត្រីបានបង្កើតកេរ៌្តឈ្មោះមកដល់
ដំបន់មានជនរួមជាតិខ្មែរជាច្រើនរស់នៅ។ នាបច្ចុប្បន្នក្រៅពីការប្រគំតូរតន្ត្រីបម្រើភ្ញៀវ
ទេសចរណ៍នៅវត្តនោះ ក្រុមលេងឧបករណ៍ភ្លេងជនជាតិនៅវត្ត Doi ខេត្ត Soc Trang
នៅតែបានប្រជាជនអញ្ចើញទៅសម្ដែងនៅពិធីបុណ្យប្រពៃណីឬអាពាហ៍ពិពាហ៍ តាម
រយៈនោះរួមចំណែកឆ្លើយតបនឹងតម្រូវការកំសាន្តវប្បធម៍របស់ជនរួមជាតិខ្មែរនៅទី
នេះទៀតផង៕
THACH HONG