មជ្ឈដ្ឋានយុវជនវៀតណាមជាមួយនឹងសិល្បៈប្រពៃណី

(VOVWORLD) - នាពេលថ្មីៗនេះ សកម្មភាពណែនាំជាច្រើន ដោយនាំយកទម្រង់សិល្បៈប្រពៃ ណីទៅកាន់សាធារណៈជន ត្រូវបានអនុ វត្តផ្ទាល់ ដោយយុវជនដែលមានចំណង់ចំណូលចិត្ត។ អាចនិយាយបានថា យុវជនជាច្រើនមិនងាកចេញពីទម្រង់សិល្បៈប្រពៃណីទេ។ សម្រាប់ពួកគេ សិល្បៈប្រពៃណីនៅតែបន្តផ្ទុះឡើង ហើយប្រសិនបើ មានអ្នកយកចិត្តទុកដាក់ជាច្រើននោះ ពិតណាស់ជា សិល្បៈប្រពៃ ណីនឹងត្រូវបានអភិវឌ្ឍដោយឥតឈប់ឈរនិងរីករាលដាលនៅក្នុង សហគមន៍ជាពុំខាន។ 
មជ្ឈដ្ឋានយុវជនវៀតណាមជាមួយនឹងសិល្បៈប្រពៃណី - ảnh 1 យុវជនចូលរួមក្នុងការសម្តែងនៅរោងល្ខោន Tuong Nguyen Hien Dinh ទីក្រុង Da Nang  (VOV)

ក្នុងប៉ុន្មានឆ្នាំ កន្លងមកនេះ គម្រោងសហគមន៍ដែលមិនរកប្រាក់ចំណេញរបស់យុវជនដែលស្រឡាញ់សិល្បៈប្រពៃណី បានប្រ ព្រឹត្តទៅយ៉ាងផុលផុសណាស់។ អាចរៀបរាប់ខ្លះៗ នូវគម្រោងគំរូមួយចំនួន ដោយយុវជនជំនាន់ 8x,9x អនុវត្តន៍ដូចជា “គូរអំពីប្រភេទចម្រៀង boi និងការសម្តែងម៉ូដសំលៀក បំ ពាក់រាជវាំង ជាដើម។ ដោយ សារមានចំណង់ចំណូលចិត្តនឹងវប្បធម៌ជាតិ បានជាមនុស្សវ័យក្មេងបានបង្កើតឡើងស្នាដៃថ្មីៗជាច្រើន ដើម្បីនាំយកសិល្បៈប្រពៃណីខិត មកកៀកជិតជាមួយសាធារណៈជន ប៉ុន្តែនៅតែរក្សាព្រលឹងដែលនៅមានស្រាប់។

ក្រៅពីនេះ មានក្រុម ក្លឹបជាច្រើន បានណែនាំ ផ្លាស់ប្តូរមតិ និងបង្កើតខ្សែភាពយន្តរឿងសម្តែងស្តីអំពីរឿងរ៉ាវក្នុងបរមរាជវាំង វប្បធម៌  ពិធីបុណ្យទានជាដើម ដែលរួមចំណែកក្នុងការនាំយកវប្បធម៌ ប្រវត្តិសាស្ត្រនិងសិល្បៈប្រពៃណីខិតមកជិតនឹងទស្សនិកជនវ័យក្មេង។ សិល្បករឆ្នើម លោក Thanh Loc បានវាយតម្លៃថា៖ “មានមជ្ឈដ្ឋានវ័យក្មេងមួយចំនួន ដែលចង់ស្វែងយល់ពីតម្លៃពិត តម្លៃដើមនៃសិល្បៈប្រពៃណី ហើយប្រការនេះមានតម្លៃណាស់។ ខ្ញុំពិតជារំភើបណាស់ដែលបានប្អូនៗនិស្សិតអញ្ជើញឲ្យចូលរួមក្នុងគម្រោងនេះ។ ប្អូនៗនិស្សិត បានស្វែងយល់និងមានគំនិតច្នៃប្រឌិតច្រើនជាងអ្វីដែលយើងបានដឹង ហើយនេះជាការលើកទឹកចិត្តណាស់”។

បច្ចុប្បន្ននេះស្មានថា ទម្រង់សិល្បៈប្រពៃណីត្រូវបានរងឥទ្ធិពលយ៉ាងខ្លាំងពីយន្តការទីផ្សាររួមជាមួយការជ្រៀតចូលនៃចរន្តវប្បធម៌បរទេស ដើម្បីទាក់ទាញមជ្ឈដ្ឋានយុវជនឲ្យចូលសិល្បៈប្រពៃណីគឺជា “បញ្ហា” មិនងាយស្រួលទេ។ ប៉ុន្តែ តាមពិត មានយុវជនកាន់តែច្រើនឡើងៗ ចូលរួមសិល្បៈទាំងនេះ។ ពោលគឺ នៅក្នុងមហោស្រពសិល្បៈល្ខោនអាជីពទូទាំងប្រទេសនាពេលថ្មីៗនេះ មានសិល្បករនិងតារាសម្តែងវ័យក្មេងជាច្រើនដែលបានចូលរួមចំណែកយ៉ាងធំធេងទៅក្នុងស្នាដៃដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។ តារាសម្តែងវ័យក្មេង Tran Thi Kim Oanh នៃរោងមហោស្រព Tuong Nguyen Hien Dinh ទីក្រុង Da Nang បានសំណេះសំណាលថា៖ “ដំបូងឡើយខ្ញុំមិនយល់ថា ល្ខោន Tuong គឺជាអ្វីទេ ប៉ុន្តែ នៅពេលដែលខ្ញុំបានរៀននិងចូលរួមក្នុងការសម្តែង ខ្ញុំបានជ្រួតជ្រាបយកវាបន្តិចម្តងៗ។ ចាប់តាំងពីពេលនោះមក ខ្ញុំកាន់តែមានចំណង់ចំណូលចិត្តនិងស្រឡាញ់សិល្បៈប្រពៃណីជាង”។

មជ្ឈដ្ឋានយុវជនវៀតណាមជាមួយនឹងសិល្បៈប្រពៃណី - ảnh 2 ការសម្តែងលើឆាករបស់យុវជន (រូបថតៈ VOV)

យុវជនមិនងាកចេញពីតម្លៃសិល្បៈប្រពៃណីទេ។ បញ្ហាគឺថា អ្នកគ្រប់គ្រង អង្គភាពសិល្បៈត្រូវការដំណោះស្រាយបន្ថែមទៀត ដើម្បីនាំសិល្បៈប្រពៃណីកាន់តែខិតជិតនិងទាក់ទាញដល់មជ្ឈដ្ឋានយុវវ័យ។ រោងមហោស្រពល្ខោន Tuong Nguyen Hien Dinh នៃទីក្រុងដាណាងគឺជាឧទាហរណ៍មួយ។ លោក Tran Ngoc Tuan នាយករោងមហោស្រពបានចែករំលែកថា ជាមួយនឹងចំនួនតារាសម្តែង សិល្បករតន្រ្តីល្ខោនជាង ៤០ នាក់ នោះ គឺពាក់កណ្តាលក្នុងចំណោមនោះសុទ្ធតែជាសិល្បករវ័យក្មេង។ ក្រៅពីការសម្របសម្រួលជាជាមួយសាលារៀននានាដើម្បីណែនាំសិល្បៈល្ខោន Tuong ដល់សិក្សានុសិស្សមក រោងមហោស្រពថែមទាំងបានបង្កើតកម្មវិធីជាច្រើន ដើម្បីនាំយកសិល្បៈល្ខោន Tuong ទៅសម្តែងតាមដងផ្លូវ ដើម្បីបង្កើតការប្រាស្រ័យទាក់ទងគ្នាកាន់តែជិតស្និទ្ធរវាងសិល្បករវ័យក្មេងនិងទស្សនិកជនក្នុងស្រុកនិងបរទេសរួមទាំងអ្នកទេសចរទៀតផង៖ “ការនាំមកនូវសិល្បៈល្ខោន Tuong ទៅសម្តែងតាមដងវិថី ជាការងារតែមួយប៉ុន្តែយើងសម្រេចបានគោលបំណងជាច្រើន។ នេះជាសកម្មភាពសិល្បៈ ដើម្បីលើកកម្ពស់និងទាក់ទាញភ្ញៀវទេសចរ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារសកម្ម ភាពនោះ បានជាសិល្បៈប្រពៃណី កាន់តែខិតមកកៀកនឹងទស្សនិកជនជាពិសេសជំនាន់យុវវ័យតែម្តង”។

អាចនិយាយបានថា នៅក្នុងបរិបទដ៏លំបាកនៃសិល្បៈប្រពៃណីនេះ នៅតែមានយុវជននិងសិល្បករវ័យក្មេងជាច្រើន បានវិលត្រឡប់មករកវប្បធម៌ប្រពៃណីជាតិ តាមរបៀបរៀងៗខ្លួន។ សិល្បៈប្រពៃណីតាមរយៈចំណង់ចំណូលចិត្តរបស់សិល្បករវ័យក្មេង ពិតជាបានបើកចេញនូវវិធីសាស្ត្រនានា ដើម្បីថែរក្សានិងលើកកម្ពស់តម្លៃប្រពៃណីដែលជាការរួមបញ្ចូលគ្នារវាងបុរមបុរាណនិងទំនើប។ សិល្បករឆ្នើម អ្នកដឹកនាំរឿង លោក Le Tuan Cuong នៃរោងមហោស្រពល្ខោន Cheo វៀតណាមបានឲ្យដឹងថា៖ “ខ្ញុំគិតថា យុវជននឹងចូលចិត្តសិល្បៈប្រពៃណី។ ទោះបីជាមានការធ្វើសមាហរណកម្មក៏ដោយ ប៉ុន្តែពួកគេក៏មានរបៀបជ្រើសរើសនិងបង្ហាញពីចំណង់ចំណូលចិត្តរបស់ខ្លួន។  តាមរយៈការផ្លាស់ប្តូរវគ្គសិក្សានិងការបង្រៀនមួយចំនួន ខ្ញុំឃើញថាយុវជនចូលចិត្តសិល្បៈប្រពៃណីរបស់ជាតិ ព្រោះវាពិតជានាំមកនូវទស្សនវិជ្ជានៃជីវិតមនុស្ស មេរៀនដែលឆ្លងកាត់នឹងចូលទៅក្នុងគំនិតរបស់ប្រជាជនវៀតណាមតាមរយៈមនុស្សជាច្រើនជំនាន់”។

យល់ដឹងពីអតីតកាលដើម្បីស្រឡាញ់បច្ចុប្បន្ននិងអនាគត។ របៀបស្រឡាញ់វប្បធម៌ស្រឡាញ់សិល្បៈប្រពៃណីរបស់ប្រទេសមានតែយុវជនទេដែលយល់និងត្រូវការដឹងពីរបៀបជ្រើសរើសនិងស្រូបយកដើម្បីថែរក្សាតម្លៃប្រពៃណីរបស់ជីដូនជីតា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ