មជ្ឈដ្ឋានអ្នកអក្សរសាស្រ្តនិងសិល្បកររួមចំណែកអភិវឌ្ឍវប្បធម៌សង្គម
Vu Duy-Thu Hoa -  
(VOVWORLD) /  
VOVWORLD_មហាសន្និបាតដំណាងូទាំងប្រទេសសម្ព័ន្ធសមាគមអក្សរសាស្រ្តសិល្បៈវៀតណាមលើកទី៩អាណត្តិ២០១៦-២០២១ប្រារព្ធធ្វើឡើងនៅក្រុងហាណូយ
នាថ្ងៃទី៩មករាកន្លងទៅនេះគឺជាព្រឹត្តិការណ៍ដើម្បីរំលឹកឡើងវិញនូវការរួមវិភាគទាន
ដ៏ធំធេងរបស់អ្នកអក្សរសាស្រ្តសិល្បករសិល្បការិនីចំនួនជាង៤ហ្មឺននាក់ទៅក្នុងការ
អភិវឌ្ឍន៍លើវិស័យវប្បធម៌វៀតណាម។ មហាសន្និបាតក៏ជាឱកាសសំរាប់មជ្ឈដ្ឋាន
អ្នកអក្សរសាស្រ្តសិល្បករដាក់ចេញភារកិច្ចថ្មីរបស់ខ្លួននៅក្នុងដំណាក់កាលអភិវឌ្ឍន៍
ថ្មីនៃប្រទេសជាតិផងដែរ។
ក្នុងប្រវិត្តិសាស្រ្តគ្មាននរណាអាចបដិសេធនូវការរួមចំណែករបស់មជ្ឈដ្ឋានអ្នក
អក្សរសាស្រ្តសិល្បករទៅក្នុងការតស៊ូការពារមាតុភូមិបានឡើយ។ ដោយស្មារតី
នោះក្នុងរយៈពេល៥ឆ្នាំកន្លងទៅ អ្នកអក្សរសាស្រ្តសិល្បករទាំងឡាយបានរួម
ដំណើរជាមួយប្រជាជាតិទាំងមូល ខិតខំប្រឹងប្រែងដើម្បីផលប្រយោជន៍ជាតិហើយ
ទទួលបាននូវសមិទ្ធិផលដ៏ធំធេងលើគ្រប់ជ្រុងជ្រោយទាំងការនិពន្ធ សិក្សាស្រាវជ្រាវ
ទ្រឹស្ដីការបំពាក់បំប៉នជំនាន់វ័យក្មេងនិងធ្វើសមាហរណកម្មជាមួយអន្តរជាតិទៀត
ផង។ ស្នាដៃនានាត្រូវបានពិពណ៌នាយ៉ាងច្បាស់នូវបំណងប្រាថ្នារបស់ប្រជាជនវៀត
ណាមគឺចង់រស់នៅក្នុងសង្គមមួយប្រកបដោយសុភមង្គល។វណ្ណកម្មអក្សរសាស្រ្ត
ទាំងឡាយក៏ឆ្លុះបញ្ចាំង រិះគន់និងព្រមានអំពីការថមថយនូវសិលធម៌ក្នុងជីវភាពរស់
នៅព្រមទាំងការពារយុត្តិធម៌និងសេចក្ដីថ្លៃថ្នូរបស់មនុស្ស។ មជ្ឈដ្ឋានអ្នកអក្សរ
សាស្រ្តសិល្បករក៏បានបំផុសឡើងចលនាបង្កើតស្នាដៃរួមចំណែកជាមួយប្រជាជន
ទាំងមូលការពារអធិបតេយ្យភាពកោះសមុទ្រនិងដែនដីរបស់មាតុភូមិផងដែរ។វាយ
តំលៃអំពីការរួមចំណែករបស់ក្រុមអ្នកអក្សរសាស្រ្តសិល្បករសិល្បការិនី អគ្គលេខា
បក្សកម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានថែ្លងនៅមហាសន្និបាត
ដំណាងទូទាំងប្រទេសសម្ព័ន្ធសមាគមអក្សរសាស្រ្តសិល្បៈវៀតណាមលើកទី៩ថា
“ វណ្ណកម្មអក្សរសាស្រ្តសិល្បៈកាន់តែសំបូរបែបពីមួយថ្ងៃទៅមួយថ្ងៃទាំងបរិមាណ
និងគុណភាព។ សេរីភាពច្នៃប្រឌិតរបស់អ្នកអក្សរសាស្រ្តសិល្បករត្រូវបានគោរព
បរិយាកាសប្រជាធិបតេយ្យត្រូវបានបើកទូលាយ។បណ្ដាសមាគមអក្សរសាស្រ្ត
សិល្បៈបានប្រមូលផ្ដុំសាមគ្គីគ្នាដោយបង្កលក្ខណៈ និងលើកទឹកចិត្តអ្នកអក្សរសា
ស្រ្តសិល្បករសិល្បការិនីបង្កើតស្នាដៃផ្សាភ្ជាប់ជាមួយប្រជាជន រួមចំណែកយ៉ាង
សក្ដិសមទៅក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ។ ”
|
មហាសន្និបាតដំណាងទូទាំងប្រទេសសម្ព័ន្ធសមាគមអក្សរសាស្រ្តសិល្បៈវៀតណាមលើកទី៩អាណត្តិ២០១៦-២០២១ប្រារព្ធធ្វើឡើងនៅក្រុងហាណូយនាថ្ងៃទី៩មករាកន្លងទៅនេះគឺជាព្រឹត្តិការណ៍ដើម្បីរំលឹកឡើងវិញនូវការរួមវិភាគទានដ៏ធំធេងរបស់អ្នកអក្សរសាស្រ្តសិល្បករសិល្បការិនីចំនួនជាង៤ហ្មឺននាក់ទៅក្នុងការអភិវឌ្ឍន៍លើវិស័យវប្បធម៌វៀតណាម |
អគ្គលេរខាបក្ស Nguyen Phu Trong សង្កត់ធ្ងន់ថា ជាងពេលណាៗទាំងអស់
អក្សរសាស្រ្តសិល្បៈត្រូវរួមវិភាគទានឲ្យច្រើនថែមទៀតទៅក្នុងការងារខាង
សតិអារម្មណ៍និងវប្បធម៌របស់បក្ស។ មហាជននិងមិត្តអ្នកអានរង់ចាំស្នាដៃអក្សរ
សាស្រ្តសិល្បៈនានាដែលឆ្លុះបញ្ចាំងយ៉ាងជ្រាលជ្រៅអំពីជីវភាពរស់នៅ អំពីមនុស្ស
និងទឹកដីវៀតណាម។ បំណងប្រថ្នារបស់មហាជនគឺជាភារកិច្ចរបស់មជ្ឈដ្ឋានអ្នក
អក្សរសាស្រ្តសិល្បករ។ មលោក Nguyen Phu Trong បានមានអនុសាសន៍ថា
“ អ្នកអក្សរសាស្រ្តសិល្បករសិល្បការិនីម្នាក់ៗគប្បីសង្កេតមើលស្ថានភាពជាក់
ស្ដែងក្នុងជីវភាពរស់នៅដើម្បីយកមកឆ្លុះបញ្ចាំងត្រឹមត្រូវក្នុងវណ្ណកម្មរបស់ខ្លួន។ ក្នុង
ដំណាក់កាលអភិវឌ្ឍន៍ថ្មីនៃប្រទេសជាតិ ស្នាដៃអក្សរសាស្រ្តសិល្បៈត្រូវរួមចំណែក
ពូនជ្រុំលើកតម្កើងសិលធម៌និងសេចក្ដីថ្លៃថ្នូរបស់ជនជាតិវៀតណាមព្រមទាំងបំផុស
នូវមោទនភាពជាតិជឿជាក់ទៅលើសតិអារម្មណ៍និងមាគ៌ារបស់បក្ស“។
មជ្ឈដ្ឋានអ្នកអក្សរសាស្រ្តនិងសិល្បកររួមជាមួយការច្នៃប្រឌិតសិល្បៈរបស់ខ្លួន
បានរួមចំណែកកសាងខឿនវប្បធម៌វៀតណាមពោរពេញទៅដោយអត្តសញ្ញាណ
ជាតិ។ នាបច្ចុប្បន្ន ក្រុមអ្នកអក្សរសាស្រ្តសិល្បករសិល្បការិនីបន្តលើកទឹកចិត្ត
ប្រជាជនវៀតណាមពង្រីកប្រពៃណីឈានទៅអភិវឌ្ឍប្រទេសជាតិនិងធ្វើ
សមាហរណកម្មជាមួយពិភពលោក៕
Vu Duy-Thu Hoa
-VOVWORLD