មជ្ឈមណ្ឌលសិល្បៈសម័យ Vincom

(VOVWORLD) - មជ្ឈមណ្ឌលសិល្បៈសម័យ Vincom (VCCA) ចាប់ផ្ដើមធ្វើសកម្មភាពជាផ្លូវការនាដើមខែមិថុនាឆ្នាំ២០១៧នៅទីក្រុងហាណូយ។ នេះជាមជ្ឈមណ្ឌលសិល្បៈមិនយកកំរៃ ឧបត្ថម្ភដោយសម្ព័ន្ធក្រុមហ៊ុន Vingroup ក្នុងគោលបំណងតភ្ជាប់និងរីក សាយ ភាយសិល្បៈដល់មហាជន។

 

មជ្ឈមណ្ឌលសិល្បៈសម័យ Vincom (VCCA) ចាប់ផ្ដើមធ្វើសកម្មភាពជាផ្លូវការនាដើមខែមិថុនាឆ្នាំ២០១៧នៅទីក្រុងហាណូយ។ នេះជាមជ្ឈមណ្ឌលសិល្បៈមិនយកកំរៃ ឧបត្ថម្ភដោយសម្ព័ន្ធក្រុមហ៊ុន Vingroup ក្នុងគោលបំណងតភ្ជាប់និងរីកសាយភាយសិល្បៈដល់មហាជន។

        មជ្ឈមណ្ឌលសិល្បៈសម័យ Vincom (VCCA) ស្ថិតនៅបុរី Royal City មហាវិថី Nguyen Trai ក្រុងហាណូយ។ ដោយមានផ្ទៃដី៤០០០ម៉ែត្រក្រឡា VCCA ជាមជ្ឈមណ្ឌលសិល្បៈមួយដ៏វិសេសវិសាលស្ថិតក្រោមដីដោយមានពន្លឺពណ៌ចំរុះចែងចាំងដ៏ស្អាត។ ទីកន្លែងនេះមានលំហ សមស្របដើម្បីបង្ហាញសិល្បៈខុសពីគ្នាគ្រប់ប្រភេទដូចជារូបចម្លាក់ គំនូរ ឬបញ្ចាំងវីដេអូ។ ឈានចូលក្នុងមជ្ឈមណ្ឌលសិល្បៈសម័យ Vincom នេះ ទស្សនិកជននឹងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបង្អួចតាំងបង្ហាញ(Show window)ដ៏ធំមួយដែលមានទំហំ ៣គុណ១៧ម៉ែត្រ។ នៅទីនេះគណៈចាត់តាំងអញ្ជើញបណ្ដាសិល្បករសិល្បការិនីនៅក្នុងនិងក្រៅប្រទេសមកតាំងបង្ហាញស្នាដៃរៀងៗខ្លួនទៅតាមរដូវកាល។ នាសព្វថ្ងៃ នៅលើបង្អួចនេះកំពុងតាំងបង្ហាញនូវស្នាដៃ”រឿងនិទានថ្លៃថ្លា”របស់សិល្បករបារាំងដើមកំណើតវៀតណាមលោក Viet Truc Anh។ ស្នាដៃនេះនាំមកនូវការកំដរអារម្មណ៍ជូនទស្សនិកជនដោយរបៀបតាំងបង្ហាញរូបចម្លាក់រួមជាមួយសូរសំលេងនិងការបញ្ចាំងខ្សែវីដេអូ។ ស្ដីពី VCCA ប្រធានសមាគមវិចិត្រសិល្បៈ វៀត ណាមបានវាយតំលៃថា

      “ផ្ទៃធំទូលាយនេះអនុញ្ញាតឲ្យយើងអាចតាំងបង្ហាញបាននូវស្នាដៃថ្មីៗ ជាពិសេសគឺស្នាដៃរបស់ក្រុមសិល្បករវ័យក្មេង។ យើងខ្ញុំសប្បាយចិត្តណាស់ដោយសង្កេតឃើញថាសិល្បករសិល្បការិ នីវ័យក្មេងបានមានការសិក្សាស្រាវជ្រាវពីប្រភេទសិល្បៈសម័យនានាហើយមជ្ឈមណ្ឌលសិល្បៈនេះមានបរិយាកាសសិល្បៈដើម្បីជំរុញការច្នៃប្រឌិតនិងឧទេ្ទសនាមពីមុខមាត់នៃសិល្បករថ្មី”។

មជ្ឈមណ្ឌលសិល្បៈសម័យ Vincom - ảnh 1 មជ្ឈមណ្ឌលសិល្បៈសម័យ Vincom

        ក្នុងរដូវកាលពិព័រណ៍ដំបូងឆ្នាំនេះ VCCA បានតាំងបង្ហាញស្នាដៃរបស់សិល្បករសិល្បការិ នីសម័យរបស់វៀតណាមនិងអន្តរជាតិចំនួន១៨នាក់ដោយប្រធានបទ”ស្លឹកឈើ”។ ស្នាដៃនី មួយៗនាំមកជូនទស្សនិកជននូវចំណាប់អារម្មណ៍ខុសពីគ្នា។ លោក Nguyen Dang Dung ជានិស្សិតមហាវិទ្យាល័យស្ថាបត្យកម្មហាណូយបានឲ្យដឹងថា

       “នៅក្នុងមជ្ឈមណ្ឌលសិល្បៈសម័យនេះ មានតំបន់តាំងបង្ហាញជាច្រើនដែលសុទ្ធតែធ្វើឲ្យខ្ញុំចាប់អារម្មណ៍ខ្លាំង។ ក្នុងនោះមានតំបន់តាំងបង្ហាញគំនូរកញ្ចក់ គំនូរអរូបី និងតំបន់តាំងវត្ថុគំរូ ។ តាមរយៈការទស្សនាពិព័រណ៍នេះខ្ញុំដឹងថាពេលខ្ញុំបង្កើតឡើងស្នាដៃមួយគឺខ្ញុំចេះធ្វើយ៉ាង ណាដើម្បីទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជនដោយមិនបាច់សរសេរការពន្យល់ឡើយ”។

        រួមជាមួយសកម្មភាពតាំងពិព័រណ៍នៅក្នុងមជ្ឈមណ្ឌលសិល្បៈសម័យនេះនៅរៀបចំការប្រលងតុបតែងផ្ទះដោយផ្កាឬការគូរគំនូរលើក្រណាត់ជាដើម។ នេះជាទីកន្លែងជួយអភិវឌ្ឍន៍សិល្បៈព្រមទាំងជាស្ពានតភ្ជាប់សិល្បករវៀតណាមជាមួយពិភពលោកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ