មហោស្រពគង ឃ្មោះ Tay Nguyen ឆ្នាំ២០១៨
(VOVWORLD) - មហោស្រពវប្បធម៍គង ឃ្មោះ ឆ្នាំ២០១៨ ត្រូវបានប្រព្រឹត្តទៅនាពេលថ្មីៗនេះនៅទីក្រុង Pleiku និងស្រុក Chu Pah។ នេះជាព្រឹត្តិការណ៍វប្បធម៌ដ៏សំខាន់មួយដើម្បីលើកតម្កើងនិងអភិរក្សក៏ដូចជាពង្រីកនូវតម្លៃវប្បធម៌ដ៏ពិសេសនៃបរិយាកាសវប្បធម៍គង ឃ្មោះ Tay Nguyen ដែលជាបេតិកភណ្ឌវប្បធម៌អរូបីយតំណាងមនុស្សជាតិ។ តាមរយៈមហោ ស្រពនេះ នឹងរួមចំណែកបង្កើនការជួបប្រាស្រ័យវប្បធម៌ បង្កើនសាមគ្គីភាពក្នុងសហគមន៍ជន ជាតិភាគតិចនៅតាមបណ្តាខេត្ត Tay Nguyen។
ទិដ្ឋភាពនៃពិធីប្រារព្ធមហោស្រពគង ឃ្មោះ Tay Nguyen ឆ្នាំ ២០១៨ (រូបថតៈ Chinhphu.vn) |
មកទស្សនានៅភូមិស្រុករបស់ជនជាតិ Ba Na ជនជាតិ Jarai នៅខេត្ត Gia Lai ក្នុងប៉ុន្មានថ្ងៃនេះ ទើបបានឃើញនូវបរិយាកាសសប្បាយរីករាយរបស់បងប្អូនជនជាតិ ជាពិសេសគឺយុវជនដែលត្រៀមរៀនចំឲ្យមហោ ស្រពដ៏អស្ចារ្យធំបំផុតរបស់ភូមិស្រុក Tay Nguyen។ សម្រាប់យុវជនដែលនៅក្នុងក្រុមវាយគង ឃ្មោះរបស់ភូមិ Pleiku Roh ទីក្រុង Pleiku គឺប៉ុន្មានថ្ងៃនេះជាថ្ងៃបុណ្យធំមួយដែរ។ ក្នុងនាមជាក្រុមវាយគងឃ្មោះ តំណាងឱ្យទីក្រុង Pleiku ដើម្បីចូលរួមក្នុងមហោស្រព គងឃ្មោះ ឆ្នាំ ២០១៨ សមាជិកនៃក្រុមនេះមានមោទនភាពយ៉ាងខ្លាំងហើយព្យាយាមហាត់សមចាំចូលរួមមហោស្រពផងដែរ។
ទោះបីជាអាយុចាប់ពី ១៥ ដល់ ៣០ ឆ្នាំក៏ដោយ ក៏ប៉ុន្តែសមាជិកនៃក្រុម គង ឃ្មោះ ភូមិ Pleiku Roh បានរកឃើញនូវចំណង់ចំណូលចិត្តចំពោះឧបករណ៍ភ្លេង និងរបាំប្រពៃណីនៃប្រទេស។ ក្រោមការដឹកនាំរបស់លោក Siu-Thum សមាជិកក្រុមជាង ៣០ នាក់ ដែលអ្នកចូលមុនបង្រៀនឲ្យអ្នកចូលក្រោយ ឥឡូវនេះ ពួគគេបានស្ទាត់ជំនាញការវាយគង ឃ្មោះ ដោយស៊ីចង្វាក់ជាមួយរបាំប្រពៃណី។ ប្អូន Rơcom H’Huyen សមាជិកក្មេងបំផុតនៃក្រុមនេះបានចែករំលែកថា៖ "ប្អូនទើបចូលរួមក្នុងក្រុមនាពេលថ្មីៗនេះដែរ។ ហើយនេះក៏ជាលើកទីមួយដែលខ្ញុំប្អូនបានចូលរួមក្នុងមហោស្រពដ៏អស្ចារ្យមួយរបស់ខេត្ត Gia Lai ដូច្នេះប្អូនមានកិត្តិយសផងនិងសប្បាយរីករាយណាស់ផង។ សមាជិកក្នុងក្រុមបានព្យាយាមហាត់សមណាស់ ដោយគោលបំណងនាំមកនូវការសម្តែងពិសេស ដើម្បីលើកតម្កើងសិល្បៈប្រពៃណីសម្រាប់មនុស្សគ្រប់រូប”។
ថ្នាក់បង្រៀនវាយគង ឃ្មោះ នៅភូមិ Pu Huê ឃុំ Ea Ktur ស្រុក Cư Kuin |
សំដៅរួមចំណែកអភិរក្សនិងពង្រីកនូវបរិយាកាសគង ឃ្មោះ Tay Nguyen មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Dak Lak បានបើកថ្នាក់បង្រៀនការវាយគង ឃ្មោះ នៅស្រុក Cư Kuin។ នៅក្នុងថ្នាក់នេះ ប្អូនៗនឹងបានសិប្បករ បង្រៀននូវចំណេះដឹងមូលដ្ឋានអំពីគងឃ្មោះ និងការសម្តែងផងដែរ។
យោងតាមលោក Dang Gia Duan នាយករងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ ខេត្ត Dak Lak ថា ការរៀបចំថ្នាក់បង្រៀនសិល្បៈវាយគងឃ្មោះ សម្រាប់ជំនាន់វ័យក្មេង ជាវិធានការល្អបំផុតក្នុងការអភិរក្សនិងពង្រីកនូវតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់បរិយាកាសវប្បធម៌គងឃ្មោះ Tay Nguyen ជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិ។ លោក Dang Gia Duan បានឲ្យដឹងថា៖ “ស្ថានភាពជាក់ស្តែងបានបញ្ជាក់ឲ្យឃើញថា ចំនួនអ្នកចេះប្រើប្រាស់គងឃ្មោះនៅ Dak Lak កាន់តែតិចទៅៗ។ ហេតុដូច្នេះ យើងខ្ញុំក៏បានខិតខំបើកថ្នាក់រៀនដោយមានការចូលរួមរបស់សិប្បករជើងចាស់នៅក្នុងតំបន់ ដើម្បីអាចបំប៉នឲ្យជំនាន់វ័យក្មេងអាចប្រើប្រាស់ល្អគងសំរឹទ្ធនិងឃ្មោះប្ញស្សីនៅក្នុងតំបន់តែម្តង”។
មហោស្រពគង ឃ្មោះ Tay Nguyen ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ តាមខេត្ត ក្រុងជាច្រើនទូទាំងប្រទេស ហើយជាឱកាសដើម្បីវៀតណាមផ្សព្វផ្សាយអំពីរូបភាព បរិយាកាសគង ឃ្មោះ Tay Nguyen ដែលបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌតមាត់និងបរូបីរបស់មនុស្សជាតិ៕