មហោស្រពសំនៀង Son Ca ជាកន្លែងតន្ត្រីដែលមានប្រយោជន៍សម្រាប់កុមារ
(VOVWORLD) - មហោស្រពសំនៀង Son Ca លើកទី៤ ឆ្នាំ ២០១៩ ក្រោមប្រធានបទ “ខ្ញុំស្រឡាញ់ស្រុកកំណើត” ដោយវិទ្យុសម្លេងវៀតណាមទទួលរៀបចំ ដែលទើបបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ មហោស្រពនេះ គឺជាឱកាសដើម្បីបង្ហាញពីសកម្មភាពច្រៀងរបស់កុមារ តាមនោះ អាចរកឃើញប្អូនៗកុមារ ដែលទេពកោសល្យតន្ត្រីនិងបង្កើតកន្លែងតន្ត្រីដែលមានប្រយោជន៍សម្រាប់កុមារទូទាំងប្រទេស។
មហោស្រពសំនៀង Son Ca ដោយមានការចូលរួមរបស់ ប្អូនកុមារជាង ៥២០ នាក់ជាមួយនឹងបទសម្តែងចំនួន ១០២ ក្នុងនោះមានទាំងការច្រៀងនិងការលេងឧបករណ៍តន្ត្រីផងដែរ |
ជារៀងរាល់ពីរឆ្នាំម្តង វិទ្យុសម្លេងវៀតណាមតែងតែរៀបចំមហោស្រពសំនៀង Son Ca ដែលជាទីលានលេងកំសាន្តដោយមានប្រយោជន៍សម្រាប់កុមារនៅទូទាំងប្រ ទេស។ មហោស្រពសំនៀង Son Ca លើកទី ៤ ឆ្នាំ ២០១៩ មានការចូលរួមរបស់ស្ថា ប័នវិទ្យុសម្លេងនិងទូរទស្សន៍ និងផ្ទះវប្បធម៌ទូទាំងប្រទេស ចំនួន ២០។ ប្អូនកុមារជាង ៥២០ នាក់បានចូលរួមជាមួយនឹងបទសម្តែងចំនួន ១០២ ក្នុងនោះមានទាំងការច្រៀងនិងការលេងឧបករណ៍តន្ត្រីផងដែរ។
ការសម្តែងទាំងនោះ មានខ្លឹមសារដ៏សម្បូរបែប ដោយស្ងើចសរសើរពីស្រុកកំណើត ប្រទេសជាតិ បក្ស រដ្ឋ និងលោកប្រធានហូជីមិញ រួមទាំងគ្រូបង្រៀន មិត្តភក្តិ និងដែលសមស្របនឹងវ័យអាយុរបស់កុមារ។ តន្ត្រីករ Doan Nguyen នាយករងនៃរោងមហោស្រពនៃវិទ្យុសម្លេងវៀតណាមនិងជាប្រធានគណៈមេប្រយោគលើកដំបូងមានប្រសាសន៍ថា៖ “មហោស្រពសំនៀង Son Ca លើកនេះ មានការចូលរួមច្រើនទាំងបរិមាណនិងគុណភាព បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប្រការនេះបានបង្ហាញពីភាពទាក់ទាញនិងកិត្យានុភាពកាន់តែកើនឡើងរបស់អ្នករៀបចំមហោស្រពសំនៀង Son Ca ក៏ដូចជារបស់វិទ្យុសម្លេងវៀតណាមផងដែរ”។
គណៈមេប្រយោគជុំដំបូងនៃមហោស្រពសំនៀង Son Ca រួមមានតន្រ្តីករនិងសិល្បៈ ករ សិល្បការិនី ដែលមានកិត្យានុភាព បានឯកភាពជ្រើសរើសអង្គភាពចំនួន១៥ និងការសម្តែងចំនួន ៤០ សម្រាប់ចូលប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ។ ស្ថានីយ៍វិទ្យុនិងទូរទស្សន៌ Vinh Long បានជាប់ចូលវគ្គផ្តាច់ព្រ័ត្រនៃឆ្នាំនេះ។ លោក Pham The Hung ប្រធានគណៈប្រតិភូនៃស្ថានីយ៍វិទ្យុនិងទូរទស្សន៌ Vinh Long បានចែករំលែកថា៖
“យើងតែងតែរួមដំណើរជាមួយមហោស្រពសំនៀង Son Ca ជានិច្ច។ នេះគឺជាទីលានលេងកំសាន្តដ៏មានសារៈសំខាន់សម្រាប់ប្អូនៗកុមារ ដើម្បីប្អូនៗ អាចធ្វើទំនាក់ទំនង ជាមួយមិត្តភក្តិជាគូប្រកួត ជាមួយបណ្តាខេត្តផ្សេងទៀត និងជាឱកាសសម្រាប់ទៅ លេងទីក្រុងហាណូយផងដែរ”។
ការសម្តែងទាំងនោះ មានខ្លឹមសារដ៏សម្បូរបែប ដោយស្ងើចសរសើរពីស្រុកកំណើត ប្រទេសជាតិ បក្ស រដ្ឋ និងលោកប្រធានហូជីមិញ រួមទាំងគ្រូបង្រៀន មិត្តភក្តិ និងដែលសមស្របនឹងវ័យអាយុរបស់កុមារ |
ការសម្តែងនៅវគ្គផ្តាចព្រ៍ត្របានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅជាច្រើននៅក្នុងដួងចិត្តរបស់ប្អូនៗកុមារក៏ដូចជាទស្សនិកជនទៀត។ គណៈមេប្រយោគបានប្រគល់រង្វាន់ពានមាសចំនួន ១៥, រង្វាន់ពានប្រាក់ចំនួន ១៧ និងរង្វាន់ពាន សំរិទ្ធចំនួន ៨ សម្រាប់ការសម្តែងទោលនិងតាមក្រុមឆ្នើមបំផុត។ លើសពីនេះទៅ ទៀត គណៈមេប្រយោគក៏បានទទួលស្គាល់ផងដែរ នូវការចូលរួមយ៉ាងសកម្មរបស់គណៈប្រតិភូចូលរួម។ ពោលគឺ ពានរង្វាន់លេខ១ ត្រូវបានប្រគល់ជូនមជ្ឈមណ្ឌលផ្សព្វផ្សាយខេត្ត Quang Ninh, ពានរង្វាន់លេខ ២ បានទៅផ្ទះកុមារខេត្ត Son La, ផ្ទះកុមារខេត្ត Thai Nguyen ហើយរង្វាន់លេខ ៣ គឺបានទៅផ្ទះកុមារ ខេត្ត Kien Giang, វិទ្យុនិងទូរទស្សន៍ Binh Duong, ផ្ទះកុមារ Viet Duc – Nghe An និងក្លឹប Bagico ស្រុក Viet Yen នៃខេត្ត Bac Giang។ សាស្ត្រាចារ្យរង បណ្ឌិត Nguyen The Ky សមាជិកមជ្ឈិមបក្ស អគ្គនាយកវិទ្យុសម្លេងវៀតណាម និងជាប្រធានគណៈ កម្មាធិការដឹកនាំមហោស្រពសំនៀង Son Ca លើកទី៤ ឆ្នាំ ២០១៩ បានមានប្រសាសន៍ថា៖ “អស់រយៈពេល ៦០ ឆ្នាំកន្លងមក កម្មវិធីតន្រ្តីសម្រាប់កុមាររបស់វិទ្យុសម្លេងវៀតណាម បានជួយលើកទឹកចិត្តនូវស្នាដៃតន្ត្រីជាច្រើនសម្រាប់កុមារ ហើយពីនេះ ទេពកោសល្យតន្រ្តីវ័យក្មេងជាច្រើនបានបង្ហាញពីសមត្ថភាព សោភ័ណភាព ហើយក្លាយជា ម្ហូបអាហារខាងវិញ្ញាណដ៏មានប្រយោជន៍មិនអាចខ្វះបាន សម្រាប់ប្អូនៗជាច្រើនជំនាន់នៅទូទាំងប្រទេស។ មហោស្រពសំនៀង Son Ca លើកទី ៤ ឆ្នាំ ២០១៩ បានបញ្ចប់ដោយជោគជ័យ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងកក់ក្តៅចំពោះអង្គភាពនិងប្អូនៗកុមារដែលបានរួមចំណែកក្នុងជោគជ័យនៃមហោស្រពនេះ”។
មហោស្រពសំនៀង Son Ca បានរួមចំណែកដល់កំណត់ទិសដៅ និងបំផុសគំនិតនិពន្ធ ដើម្បីតន្ត្រីករអាចនិពន្ធឡើងនូវស្នាដៃជាច្រើនសម្រាប់កុមារ។ ពីភាពជោគ ជ័យនៃមហោស្រពឆ្នាំនេះ គណៈមេប្រយោគបានសម្រេចចិត្ត រៀបចំមហោស្រពសំនៀង Son Ca ជារៀងរាល់ឆ្នាំជាជាងរៀងរាល់ពីរឆ្នាំម្តងដូចមហោស្រពមុននេះផងដែរ៕