មហោស្រពសៀវភៅចាស់បំផុសឲ្យជនគ្រប់រូបស្រឡាញ់ ការអាន

Vovworld- ទំលាប់អានក៍ដូចជាចំណងចំណូលចិត្តអានសៀវភៅទទួលរងឥទ្ឋិពល
យ៉ាងច្រើន​ពីបរិយាកាសសង្គម។ហេតុដូច្នេះមហោស្រពសៀវភៅចាស់រៀបចំ
ឡើងដោយ Alpha Bookនាពេលថ្មីៗនេះបានរួមចំណែកបំផុសឲ្យមិត្តអ្នកអាន
ស្រឡាញ់ការអានព្រមទាំងលើកកំពស់រាល់តំលៃនៃសៀវភៅចាស់ទៀតផង។បង
Nguyen Ky អ្នកស្រឡាញ់សៀវភៅ១នាក់អោយដឹងថា៖“ការរៀបចំមហោស្រពសៀ
វភៅចាស់ដូច្នេះជាប្រការគួរឲ្យធ្វើក្នុងគោលបំណងចង់ឲ្យមិត្តអ្នកអានមានការជ្រើស
រើសដ៍ត្រឹមត្រូវព្រមទាំងយល់ដឹងពីរាល់តំលៃនៃសៀភៅចាស់។ពីនោះមិត្តអ្នកអាន
អាចយល់បន្ថែមបណ្តាដំណាក់កាលប្រវត្តិសាស្រ្តនៃប្រទេសជាតិ។   “


                              

មហោស្រពសៀវភៅចាស់បំផុសឲ្យជនគ្រប់រូបស្រឡាញ់ ការអាន - ảnh 1

ជនក្មេងមានការយកចិត្តទុកដាក់ដល់សៀវភៅ(រូបថត អិនធឺណែត)

សៀវភៅចាស់រាប់ម៉ឺនក្បាលត្រូវបានដាក់លក់នៅមហោស្រពនេះ។ចំណងជើងជា
ច្រើនត្រូវបានមិត្តអ្នកអានស្គាល់ដល់ប៉ុន្តែនេះជាលើកដំបូងដែលពួកគេទើ​បនឹងបាន
ឃើញ។នោះគឺជាសៀវភៅ”សេចក្តីសង្វេបនៃប្រវត្តិសាស្រ្ត វៀតណាម   “របស់អ្នក
និពន្ឋTran Trong Kim     ឬ“ ចិត្តវិភាគ   “របស់Freud  និង  “ Kieu    “របស់កវីNguyen Du
និងគំនូរឧទ្ទេសនាមអំពីលោកប្រធានហូជីមិញជាដើម។តាម បងNguyen Kyថា៖សៀវ
ភៅចាស់ទាំងនេះគឺថ្លៃថ្លាទាំងខាងពត៌មានផងនិងស្មារតីផង។​បងប្រាប់ថា៖“ មហោ
ស្រពនេះបានជួយឲ្យយើងមានការយកចិត្តទុកដាក់ដល់សៀវភៅ ចាស់យ៉ាងច្រើន
ថែមទៀត។​ប្រសិនជាមិនដាក់បង្ហាញនៅទីនេះទើបយើងខ្ញុំគ្មានពេលណាមើលឃើញ
បានឡើយ។សៀវភៅចាស់នាំមកនូវចំណេះដឹងថ្មីសំរាប់មិត្តអ្នកអានជានិច្ច។    “

                             

មហោស្រពសៀវភៅចាស់បំផុសឲ្យជនគ្រប់រូបស្រឡាញ់ ការអាន - ảnh 2
រូបថត អិនធឺណែត

មហោស្រពសៀវភៅចាស់បានរួមចំណែកដាស់ភ្ញាក់ជនគ្រប់រូបស្រឡាញ់ការអាន
កសាងសង្គមអានសៀវភៅនិងរៀនសូត្រដ៍ស្វាហាប់។បងLeVan Hopជនជក់ចិត្ត
ជាមួយសៀវភៅចាស់១នាក់ដែលមានស្តង់សៀវភៅ១កន្លែងអោយដឹងថា៖“  ជារៀង
រាល់ថ្ងៃខ្ញុំលក់សៀវភៅបាន២ដល់៣រយក្បាល។មហោស្រពសៀវភៅចាស់បានលើក
ទឹកចិត្តជនគ្រប់រូបស្រឡាញ់ការអាន។ខ្ញុំឃើញថា៖ជនគ្រប់រូបទាំងចាស់និងក្មេងសុទ្ឋ
តែមានការយកចិត្តទុកដាក់ដល់សៀវភៅ។ជនវៀតណាមយើងនិយាយរួមនៅរកប្រ
ការគួរឲ្យទាក់ទាញក្នុងសៀវភៅចាស់ ដដែល។     “
រហូតមកដល់ពេលនេះគ្មានអ្នកណាបដិសេដបាន​តំលៃនៃការអានសៀវភៅបាន
ឡើយ។តាម ទស្ស​នះវិទូRene Descarterថា៖ការអានសៀវភៅល្អហាក់ដូចជាការ
សំណេះសំណាលជាមួយជនមាន​ទេពកោសល្យនៃបណ្តាសតវត្សរ៍កន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ