Lan Anh -  
(VOVWORLD) /  
VOVWORLD_” សោភ័ណភាពនៃអាវផាយវៀតណាម”នោះគឺជាប្រធាន
បទរបស់មហោស្រពអាវផាយហាណូយឆ្នាំ២០១៦ដែលទើបនឹងបានរៀបចំឡើង
នៅក្រុងហាណូយ។ទេសភាពនៅក្រុងហាណូយរួមជាមួយរូបភាពអំបុកភូមិ
Vong គំនូរ Hang Trong គំនូរDong Hoនិងរមណីដ្ឋាននៃរដ្ឋធានីត្រូវបានអ្នក
រចនាម៉ូដសំលៀកបំពាក់នៅក្នុងនិងក្រៅប្រទេសចំនួន៣២នាក់យកមក
បង្ហាញតាមរយៈអាវផាយប្រពៃណីវៀតណាម។
សំលៀកបំពាក់ប្រពៃណីរបស់ប្រទេសនីមួយៗសុទ្ធតែស្ដែងចេញអំពី
សោភ័ណភាពវប្បធម៌លេចធ្លោដែលបង្កនូវការចាប់អារម្មណ៍ចំពោះភ្ញៀវ
ទេសចរ។ ប្រទេសកូរ៉េខាងត្បូងមានhanbok ជប៉ុនមានkimono អេកូស
មាន kilt រីឯប្រទេសវៀតណាមមានអាវផាយ។អាវប្រភេទនេះជានិមិត្តរូប
របស់នារីវៀតណាមដែលមានកាយវិការទន់ភ្លន់និងគួរឲ្យស្រលាញ់។តាម
អ្នករចនាម៉ូដសំលៀកបំពាក់ Minh Hanhបានឲ្យដឹងថាការបង្កើតឡើងរូប
ភាពថ្មីថ្មោងនៅលើអាវផាយប្រពៃណីវៀតណាមនេះមិនងាយស្រួលទេ។ក៏ប៉ុន្តែ
នៅក្នុងមហោស្រពអាវផាយហាណូយឆ្នាំ២០១៦នេះក្រុមអ្នករចនាម៉ូដបានយក
មកឧទ្ទេសនាមនូវអាវផាយនានាដែលមានក្បូរក្បាច់ថ្មីថ្មោងតែនៅរក្សាបាន
ដដែលនូវលក្ខណៈប្រពៃណី។តាមរយៈរូបភាពនារី ផ្លូវគ្រឿងភាជន៍ Khue Van
Cac សើន Rua គំនូរ Hang Trong គំនូរDong Hoនិងវិថីបុរាណហាណូយជាដើម
នោះក្រុមអ្នករចនាម៉ូដបានច្នៃឡើងអាវផាយដែលមានលក្ខណៈសម័យកាល
ផងនិងប្រពៃណីផង។អ្នករចនាម៉ូដសំលៀកបំពាក់ Minh Hanhបានថ្លែងថា
“ ចំពោះខ្ញុំហាណូយជាទីក្រុងប្រមូលបាននូវគ្រប់លក្ខណៈដើម្បីយើង
អភិវឌ្ឍន៍វិស័យសំលៀកបំពាក់ទាន់សម័យ។អាវផាយមិនមែនជាសំលៀកបំពាក់
ទាន់សម័យទេតែវាជានិមិត្តរូបមួយរបស់វប្បធម៌ហើយប្រភពដើមនៃសំលៀក
បំពាក់ទាន់សម័យនោះគឺជាអត្តសញ្ញាណវប្បធម៌”។
|
អាវផាយត្រូវបានច្នៃឡើងនាសតវត្សទី១៧ហើយបានក្លាយទៅជាមោទនភាពរបស់ជនជាតិវៀតណាមដោយផ្ទុកនូវសោភ័ណភាព ដួងព្រលឹងនិងអត្តចរិតរបស់ជនវៀតណាម |
មហោស្រពអាវផាយហាណូយឆ្នាំ២០១៦ជាឱកាសសំរាប់ក្រុមអ្នករចនាម៉ូដ
សំលៀកបំពាក់ សិប្បករ សិល្បករនិងមជ្ឈដ្ឋានអ្នកស្រលាញ់ក្រុងហាណូយបង្ហាញ
នូវសោភ័ណភាពជាប្រពៃណីរបស់ប្រជាជនរដ្ឋធានី។ សិល្បករប្រជាជន Tien Hoi
បានចែករំលែកថា
“ ក្រុងហាណូយបានប្រារព្ធឡើងមហោស្រពអាវផាយលើកទីមួយហើយ
បរិយាកាសនៅទីនេះសប្បាយរីករាយណាស់។ព្រោះថាអាវផាយជាសំលៀកបំពាក់
ប្រពៃណីរបស់វៀតណាមតាំងពីយូរណាស់មកហើយ។ប្រជាជនវៀតណាមគ្រប់រូប
មិនត្រឹមតែនារីប៉ុណ្ណោះតែថែមទាំងបុរស យុវជនឬជនចាស់ជរាក៏គប្បីពាក់
អាវផាយដែរដោយសារនេះជាសំលៀកបំពាក់ជាតិរបស់វៀតណាមយើង”។
អាវផាយត្រូវបានច្នៃឡើងនាសតវត្សទី១៧ហើយបានក្លាយទៅជាមោទន
ភាពរបស់ជនជាតិវៀតណាមដោយផ្ទុកនូវសោភ័ណភាព ដួងព្រលឹងនិងអត្ត
ចរិតរបស់ជនវៀតណាម។ទោះបីឆ្លងកាត់បំរែបំរួលជាច្រើនក្នុងប្រវិត្តសាស្រ្ត
ក្ដីតែរហូតមកដល់ពេលនេះអាវផាយនៅតែមានតំលៃដដែលក្នុងជីវភាពរស់នៅ
ទាំងខាងវប្បធម៌និងស្មារតីរបស់ប្រជាជនវៀតណាម៕
Lan Anh
-VOVWORLD