មហោស្រព២០១៧តភ្ជាប់កេរដំណែលQuang Namជាមួយពិភពលោក
Thu Hoa -  
(VOVWORLD) -មហោស្រពកេរដំណែលQuang Nam លើក ទី៦(ឆ្នាំ២០១៧)ដោយគណៈកម្មាធិការប្រជាជនខេត្តQuang Namសហការជាមួយក្រសួងវប្បធម៌កីឡាទេសចរណ៍និង គណៈកម្មាធិការយូណេស្កូជាតិវៀតណាមរៀបចំឡើងនោះគឺសំដៅផ្សព្វផ្សាយនិងលើកតម្កើងតំលៃវប្បធម៌ប្រពៃណីរបស់ វៀតណាមនិយាយរួមនិងរបស់ខេត្តQuang Namនិយាយដោយ ឡែក។ក្រោមប្រធានបទ “Quang Nam - ដំណើរការតភ្ជាប់កេរដំណែល”មហោស្រពនឹងអូសបន្លាយពីថ្ងៃទី៧ដល់ថ្ងៃទី១៤មិថុនាឆ្នាំ២០១៧។
មហោស្រពកេរដំណែលQuang Namលើកទី៦(ឆ្នាំ២០១៧)ដោយគណៈកម្មាធិការប្រជាជនខេត្តQuang Namសហការជាមួយក្រសួងវប្បធម៌កីឡាទេសចរណ៍និងគណៈកម្មាធិការយូណេស្កូជាតិវៀតណាមរៀបចំឡើងនោះគឺសំដៅផ្សព្វផ្សាយនិងលើកតម្កើងតំលៃវប្បធម៌ប្រពៃណីរបស់វៀតណាមនិយាយរួមនិងរបស់ខេត្តQuang Namនិយាយដោយឡែក។ក្រោមប្រធានបទ “Quang Nam - ដំណើរការតភ្ជាប់កេរដំណែល”មហោស្រពនឹងអូសបន្លាយពីថ្ងៃទី៧ដល់ថ្ងៃទី១៤មិថុនាឆ្នាំ២០១៧។
នៅខេត្តQuang Namមានកេរដំណែលវប្បធម៌និងធម្មជាតិជាច្រើនដែលក្នុងនោះមានកេរដំណែលមួយចំនួនត្រូវបានអង្គការវប្បធម៌វិទ្យាសាស្រ្តអប់រំនៃអង្គការសហប្រជាជាតិទទួលស្គាល់មានជាអាទិ៍ ទីក្រុងបុរាណ Hoi An តំបន់ប្រាសាទMy Son និង តំបន់អភិរក្សជីវចម្រុះCu Lao Cham។ក្នុងគោលបំណងផ្សព្វផ្សាយនូវកេរដំណែលមានតំលៃសកលនិងតំលៃដោយឡែករបស់តំបន់ ចាប់តាំងពីឆ្នាំ២០១៣មក ខេត្តQuang Namបានរៀបចំមហោស្រពកេរដំណែលQuang Namជាប្រចាំ។តាមរយៈការរៀបចំចំនួន៥លើកមក មហោស្រពកេរដំណែលQuang Namត្រូវបានប្រជាពលរដ្ឋនៅក្នុងនិងក្រៅប្រទេសស្គាល់ជាបណ្ដើរៗ។ស្ដីពីមហោស្រពកេរដំណែលQuang Namលើកទី៦ លោកLe Van Thanh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តQuang Namបានឲ្យដឹងថា
“មហោស្រពកេរដំណែលQuang Namលើកទី៦ឆ្នាំ២០១៧រួមមានសកម្មភាពវប្បធម៌ កីឡានិងទេសចរណ៍ចំនួន២២ដែលប្រានរៀបចំឡើងនៅក្នុងលំហបើកទូលាយពីកេរដំណែលពិភពលោកដល់តំបន់ស្រុកស្រែ ភូមិរបរប្រពៃណី រមណីយដ្ឋានដោយមានការចូលរួមនិងជួយជ្រោមជ្រែងពីអង្គការជាច្រើននៅក្នុងនិងក្រៅប្រទេស ”។
មហោស្រពកេរដំណែលQuang Namឆ្នាំនេះមានការចូលរួមសំដែងសិល្បៈរបស់សិល្បករសិល្បការិនីប្រមាណ១៥០០នាក់មកពីប្រទេសនិងតំបន់ដែនដីចំនួន១៥ដូចជា រុស្ស៊ី ជប៉ុន ចិន សឹង្ហបុរី ម៉ាលេស៊ី ឥណ្ឌូនេស៊ី ហ្វ៊ីលីពិន និងថៃជាដើម។ ពិធីបើកមហោស្រពកេរដំណែលQuang Nam២០១៧ប្រព្រឹត្តទៅនៅវេលាម៉ោង២០ថ្ងៃទី៩មិថុនានៅឆ្នេរសមុទ្រTam Thanhទីក្រុង Tam Kyហើយពិធីបិទនឹងបានប្រារព្ធនៅវេលាម៉ោង២០ថ្ងៃទី១៤មិថុនានៅទីលានទន្លេ Hoai Thanh ទីក្រុងHoi An។ទាំងនេះជាកម្មវិធីសិល្បៈឧទ្ទេសនាមអំពីវប្បធម៌វៀតណាមនិងវប្បធម៌Quang Nam។
នៅក្នុងមហោស្រពនេះក៏មានការសំដែងចំរៀងអូប៉េរ៉ាអន្តរជាតិ ការប្រលងបង្ហោះខ្លែង និងការតាំងបង្ហាញក្រណាត់ សូត្រ ចរបាប់វៀតណាមនិងពិភពលោករបស់សម្ព័ន្ធសមាគមសូត្រមកពីប្រទេស កម្ពុជា ជប៉ុន ចិន បារាំង អ៊ីតាលី អេស្ប៉ាញ ថៃ មីយ៉ានម៉ា ប្រេស៊ីល និងវៀតណាម។
ទីក្រុងបុរាណ Hoi An |
ពិព័រណ៌”កេរដំណែលវប្បធម៌កោះសមុទ្រវៀតណាម”ជាសកម្មភាពសំខាន់មួយនៅក្នុងមហោស្រពកេរដំណែលQuang Nam២០១៧។ក្រៅពីការលើកតម្កើងផ្សព្វផ្សាយពីតំលៃវប្បធម៌ដ៏វិសេសសិសាលនៃតំបន់សមុទ្រកោះវៀតណាមជាមួយនឹងសក្ដានុពលទេចរណ៍នោះ ពិព័រណ៌ក៏រួមចំណែកអះអាងនូវអធិបតេយ្យភាពកោះសមុទ្រវៀតណាមទៀតផង។តាមលោកDinh Hai នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៏ខេត្តQuang Namបានឲ្យដឹងថា
“នឹងមានកម្មវិធីរំលឹកខួបលើកទី៤១៥ទិវារមណីយដ្ឋាន Thanh Chiem ផ្សាភ្ជាប់ជាមួយការបង្កើតឡើងអក្សរសរសេរជាតិនៅខេត្តQuang Nam។ខេត្តក៏នឹងបើកសិក្ខាសាលាវិទ្យាសាស្រ្តមួយដើម្បីវាយតំលៃពីតំលៃកេរដំណែលភូគព្ភសាស្រ្តនៅខេត្តQuang Nam ឧទ្ទេសានាមអំពីកោះNam Hai និងតំបន់Tam Quanដើម្បីស្រាវជ្រាវយោបល់របស់មជ្ឈដ្ឋានអ្នកវិទ្យាសាស្រ្តផងដែរ”។
អាចនិយាយបានថារាល់សកម្មភាពនៅមហោស្រពកេរដំណែលQuang Nam២០១៧បានរួមចំណែកផ្សព្វផ្សាយនិងលើកតម្កើងតំលៃវប្បធម៌ប្រពៃណីរបស់វៀតណាមនិយាយរួមនិងរបស់ខេត្តQuang Namនិយាយដោយឡែកជាពិតប្រាកដ៕
Thu Hoa