យុវជននៅវាលសណ្ដទន្លេ Cuu Long ចូលរួមពង្រីកសិល្បៈCai Luong
LE HOA- TO TUAN -  
(VOVWORLD) -ការប្រលង”ទេពកោសល្យវ័យក្មេងសំដែង Cai luong ល្ខោននិងចំរៀងប្រជាប្រិយជំនាញទូទាំងប្រទេសឆ្នាំ២០១៧”ត្រូវបានរៀបចំឡើងនៅខេត្ត Dong Nai ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី១១ ខែវិច្ឆិកាកន្លងទៅដោយមានការចូលរួមពីក្រុមសិល្បៈចំនួន២០ក្នុងទូទាំងប្រទេស។ ដោយឡែកតំបន់វាលសណ្ដទន្លេ Cuu Long មាន៧ ក្រុមដែលភាគច្រើនជាសិល្បករសិល្បការិនីវ័យក្មេង។ ការប្រលងនេះ សឲ្យឃើញថាសិល្បៈ ចំរៀង Cai luong ប្រពៃណីត្រូវបានថែរក្សានិងអភិវឌ្ឍព្រមទាំងលេចចេញជំនាន់សិល្បករសិល្បការិនីវ័យក្មេងដែលមានទេពកោសល្យជាពិតប្រាកដទៀតផង។
ការប្រលង”ទេពកោសល្យវ័យក្មេងសំដែង Cai luong ល្ខោននិងចំរៀងប្រជាប្រិយជំនាញទូទាំងប្រទេសឆ្នាំ២០១៧”ត្រូវបានរៀបចំឡើងនៅខេត្ត Dong Nai ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី១១ ខែ វិច្ឆិកាកន្លងទៅដោយមានការចូលរួមពីក្រុមសិល្បៈចំនួន២០ក្នុងទូទាំងប្រទេស។ ដោយ ឡែកតំបន់វាលសណ្ដទន្លេ Cuu Long មាន៧ក្រុមដែលភាគច្រើនជាសិល្បករសិល្បការិនីវ័យក្មេង។ ការប្រលងនេះសឲ្យឃើញថាសិល្បៈ ចំរៀង Cai luong ប្រពៃណីត្រូវបានថែរក្សានិងអភិវឌ្ឍព្រមទាំងលេចចេញជំនាន់សិល្បករសិល្បការិនីវ័យក្មេងដែលមានទេពកោសល្យជាពិតប្រាកដទៀតផង។
នៅតំបន់វាលសណ្ដទន្លេ Cuu Long ក្រុមចំរៀង Cai luong ដែលចូលរួមការប្រលងនេះរួមមាន៖ ក្រុមសិល្បៈ ចំរៀង Cai luong Long An, ក្រុមសិល្បៈចំរុះTien Giang , រោងល្ខោន Tay Do, ក្រុមសិល្បៈDong Thap, ក្រុមចំរៀង Cai luong Huong Tram(ខេត្ត Ca Mau), ក្រុមចំរៀង Cai luong Cao Van Lau(ខេត្ត Bac Lieu)និង ក្រុមចំរៀង Cai luong Nhan Dan ខេត្ត Kien Giang។ ក្រុម សិល្បៈនីមួយៗមានបេក្ខជនបេក្ខនារីចំនួនពី៣ដល់៥នាក់ដោយសំដែងនូវបទចំរៀង Cai luong ខ្លីៗដែលត្រូវបាននិពន្ធថ្មី។ បទចំរៀងទាំងនោះត្រូវបានសំរិតសំរាំងយ៉ាងហ្មត់ចត់ដើម្បីបង្កលក្ខណងាយស្រួលសំរាប់បេក្ខជនវ័យក្មេងសំដែងនូវទេពកោសល្យរបស់ខ្លួន។
ក្រុមចំរៀង Cai luong Huong Tram មកពីខេត្ត Ca Mau មានបេក្ខជនចំនួន៤ នាក់ មកចូលរួមការប្រលងហើយបានសំដែងបទ”អារម្មណ៍កូនចាប” ”និស្ស័យនៅជាតិនេះ” ”ទឹកដីខាងត្បូង” និងបទ”ព្យុះសមុទ្រ”។ តាមការវាយតំលៃរបស់គណៈចាត់តាំងថា បេក្ខជនទាំង៤រូបនេះសុទ្ធតែសំដែងល្អនូវបទចំរៀងនានាដោយបន្សល់ទុកមកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង ជូនទស្សនិកជន។ សិល្បករ Quoc Tin ប្រធានក្រុមចំរៀង Cai luong Huong Tram បានឲ្យដឹងថា
“សមាជិកទាំងអស់ក្នុងក្រុមបានធ្វើអស់ពីកំលាំងកាយចិត្តដើម្បីប្អូនៗពង្រីកបាននូវសមត្ថភាពរបស់ខ្លួន។ ក្នុងចំណោមបេក្ខជនចូលរួមការប្រលងទេពកោសល្យវ័យក្មេងលើកនេះគឺមាន២នាក់ដែលទើបនឹងបានជ្រើសរើសហើយគេមិនសូវមានបទពិសោធន៍សំដែង លើ ឆាកនៅឡើយតែយើងខ្ញុំក៏សំរេចបញ្ជូនប្អូនៗឲ្យទៅចូលរួមការប្រលងដែរ។ គោលដៅរបស់យើងខ្ញុំគឺជួយពួកគេមានបទពិសោធន៍ជាបន្ថែមតាម រយៈការរៀនសូត្រនិងជួបប្រាស្រ័យជាមួយក្រុមសិល្បៈដទៃៗក្នុងទូទាំងប្រទេស”។
ការប្រលង”ទេពកោសល្យវ័យក្មេងសំដែង Cai luong ល្ខោននិងចំរៀងប្រជាប្រិយជំនាញ
ទូទាំងប្រទេសឆ្នាំ២០១៧”
|
អញ្ជើញមកចូលរួមការប្រលង”ទេពកោសល្យវ័យក្មេងសំដែង Cai luong ល្ខោននិងចំ រៀងប្រជាប្រិយជំនាញទូទាំងប្រទេសឆ្នាំ២០១៧” នេះក្រុមសិល្បៈDong Thap មានបេក្ខជនវ័ យក្មេងចំនួន៥នាក់។ លោក Dinh Minh Man ប្រធានក្រុមបានឲ្យដឹងថាក្រុមសិល្បៈDong Thap បាននិពន្ធរឿងល្ខោន Cai Luong ថ្មីមួយរួចចែកតួជូនបេក្ខជនម្នាក់ៗ។ ជាពិសេសគឺមានសិល្បករសិល្បការិនីជើងចាស់នានាបានទុកឲ្យសិល្បករវ័យក្មេងដើរតួឯកសំរាប់ប្អូនៗអាចបញ្ចេញបាននូវសមត្ថភាពសំដែងសិល្បរបស់ខ្លួន។ លោក Dinh Minh Man បានថ្លែងយ៉ាងដូច្នេះថា
“យើងខ្ញុំបានអញ្ជើញសិល្បករឆ្នើមមួយចំនួនមកដើរតួសំដៅជួយទ្រទ្រង់សិល្បករវ័យក្មេង។ មកដល់ឥឡូវនេះគឺយើងខ្ញុំបានស្ងប់ចិត្តហើយដោយសារមានសិល្បករឆ្នើម Trong Duong និងសិល្បការិនីឆ្នើម Hai Yen ដើរតួរងដើម្បីជួយទ្រទ្រង់សិល្បករវ័យក្មេងទៅចូលរួមការប្រលង ”។
តាមរយៈការប្រលង”ទេពកោសល្យវ័យក្មេងសំដែង Cai luong ល្ខោននិងចំរៀងប្រជាប្រិយជំនាញទូទាំងប្រទេសឆ្នាំ២០១៧”ពោលខាងលើ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ឆ្ពោះទៅរកគោលដៅលើកតម្កើងបុគ្គលដែលមានស្នាដៃល្អប្រសើរក្នុងដំណើរការធ្វើពលកម្ម ច្នៃប្រឌិតសិល្បៈដើម្បីកត់សំគាល់នូវសមត្ថភាពរបស់គេ។ បំណងប្រាថ្នារបស់បេក្ខជននិងក្រុមចំរៀង Cai luong ជំនាញទាំងអស់នៅតំបន់វាលសណ្ដទន្លេ Cuu Long ដែលអញ្ជើញចូលរួមនោះគឺចាប់តាំងពីការប្រលងនេះតទៅនឹងមានការបោះជំហានថ្មីៗដើម្បីជំនាន់សិល្បករវ័យក្មេងរួមជាមួយជំនាន់ជើងចាស់បង្កើតស្នាដៃថ្មីៗជូនវិស័យសិល្បៈប្រពៃណីនេះ៕
LE HOA- TO TUAN