រោងមហោស្រពនៅទីក្រុងហាណូយបើកដំណើរការឡើងវិញក្រោមលក្ខខណ្ឌធម្មតាថ្មី
(VOVWORLD) - សកម្មភាពសិល្បៈរបស់រោងមហោស្រពនានានៅរដ្ឋធានីហាណូយកំពុងប្រព្រឹត្តទៅយ៉ាងសកម្មបន្ទាប់ពីផ្អាកអស់មួយរយៈ ដោយសារឥទ្ធិពលនៃការរីករាលដាលជំងឺកូវីដ-១៩។ រឿងថ្មីៗជាច្រើនត្រូវបានសម្តែងបម្រើ ជូនទស្សនិកជន។ មជ្ឈដ្ឋានសិល្បករសម្ដែងដោយក្តីសប្បាយ ដោយព្យាយាមអស់ពីសមត្ថភាពដើម្បីទាក់ទាញទស្សនិកជនឲ្យវិលមកវិញ។
ឈុតឆាកសម្តែងរឿង "Thuong Thien Thanh Mau" (រូបថត៖ Tong Toan Thang) |
រោងមហោស្រពសៀកមជ្ឈិមបានបើកដំណើរការឡើងវិញដោយមានឆាកសម្តែងជាច្រើនសម្រាប់ការសម្តែងរឿង "Thuong Thien Thanh Mau" (ដឹកនាំដោយសិល្បៈករប្រជាជន Trieu Trung Kien និងសិល្បករប្រជាជន Tong Toan Thang)។ ការរួមបញ្ចូលគ្នានៃទម្រង់សិល្បៈពីរ Cai Luong និងសៀក លាយបញ្ចូលគ្នាជាមួយតន្ត្រីសម័យថ្មី និងការសម្តែងបញ្ចូលរូប ដោយមានការចូលរួមសម្តែងពីសិល្បករនិងតារាសម្ដែងប្រមាណ ១០០ នាក់ បន្សល់ទុកការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។ សិល្បៈករប្រជាជន Tong Toan Thang នាយករងនៃសហព័ន្ធសៀកវៀតណាមបានឲ្យដឹងថា៖ “សហព័ន្ធសៀកវៀតណាមអនុវត្តកាលវិភាគរបស់រដ្ឋាភិបាលក្នុងការបើកទ្វារទទួលភ្ញៀវទេសចរអន្តរជាតិចាប់ពីថ្ងៃទី ១៥ មិនា។ យើងបានត្រៀមរៀបចំកម្មវិធីច្រើន ប៉ុន្តែឥឡូវពិបាកក្នុងការធ្វើដំណើរសម្តែងណាស់។ ខ្ញុំមិនបារម្ភថានឹងមិនមានទស្សនិកជនទេ ប៉ុន្តែបញ្ហាគឺតារាសម្ដែងនិងសិល្បកររបស់សហព័ន្ធក៏រងផលប៉ះពាល់ច្រើនដែរ។ កម្មវិធីដែលគ្រោងធ្វើនៅថ្ងៃទី ៧ និង ៨ ខែមីនា ត្រូវលុបចោលវិញព្រោះចំនួនតួសម្តែងដែលឆ្លងកូវីដ ១៩ ច្រើនណាស់។ ក្រោយកូវីដក៏ជះឥទ្ធិពលខ្លាំងដល់សុខភាពមនុស្សផងដែរ”។
រោងមហោស្រពអាយ៉ងថាំងឡុងបើកដំណើរការវិញហើយនៅថ្ងៃទី១៩ ខែកុម្ភៈ។ កម្មវិធីសម្តែងបានបង្ហាញនូវការសម្តែងដ៏វិសេសវិសាល និងគួរជាទីទាក់ទាញ អំពីអាយ៉ងទឹកប្រពៃណី ដែលជាកម្មវិធីសិល្បៈមួយ ត្រូវបានទស្សនិកជនទាំងជាតិនិងអន្តរជាតិនិយមចូលចិត្តជាច្រើនឆ្នាំមកហើយ។ សមាគមសិល្បករមហោស្រព វៀត ណាមក៏បានបើកមហោស្រពមហោស្រពពិសោធន៍អន្តរជាតិលើកទី៥ - ហាណូយឆ្នាំ ២០២២។ មហោស្រពនេះបើកទូលាយសម្រាប់អង្គភាពសិល្បៈក្នុងប្រទេសនិងអន្តរជាតិ។ នៅរោងមហោស្រពយុវជន បន្ទាប់ពីការសម្តែងជោគជ័យរឿង Trai hoa vang (ចម្ការផ្កាមាស) រោងមហោស្រពបានដឹកនាំឡើងវិញនូវការសម្តែងរឿង Ong khong phai la bo toi (លោកមិនមែនជាឪពុករបស់ខ្ញុំទេ) របស់អ្នកនិពន្ធ Luu Quang Vu ល្ខោន និងរឿង Nguoc chieu gio សម្រាប់ទស្សនិកជនចាស់។ ទស្សនិកជនវ័យក្មេងអាចជ្រើសរើសកម្មវិធីតន្ត្រី "យុវជន" រឿងកំប្លែង "ស្រះភូមិ" ខណៈទស្សនិកជនវ័យក្មេងអាចមកមើលរឿង Bay chim thien nga (ហ្វូងសត្វក្រងាន) ឬ "សង្រ្គាមមេរោគ" ជាដើម។ នាយករងរោងមហោស្រពយុវជន Nguyen Si Tien បាននិយាយថា៖ “យើងបានបើកដំណើរការកម្មវិធីតន្ត្រី Sóng ដែលចាក់បញ្ចាំងលើកដំបូងនៅរោងមហោស្រពហាណូយនាថ្ងៃទី ១៨ និង ១៩ មិនា។ នាថ្ងៃទី ២៦ មិនា ក្នុងឱកាសរំលឹកខួបនៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ រោងមហោស្រពយុវជនបានបន្តសម្តែងជូនទស្សនិកជនរឿង “ចម្ការផ្កាមាស”។ នេះជារឿងសម្រាប់ចូលរួមមហោស្រពតន្ត្រីមហោស្រពនៅទីក្រុង Hai Phong ក្នុងឆ្នាំ ២០២១ ហើយបានឈ្នះរង្វាន់មាស។ សម្រាប់រោងមហោស្រព Tuoi Tre ទស្សនិកជនគោលដៅគឺជាយុវជនដែលមិនអាចទៅរៀនបានច្រើនដោយសារតែការរីករាលដាល នៃជំងឺ កូវីដ ១៩”។
ឈុតឆាកសម្តែង លោកមិនមែនជាឪពុករបស់ខ្ញុំ (ប្រភព៖ មហោស្រពយុវជន) |
រោងមហោស្រពរដ្ឋធានី តែងតែព្យាយាមបើកដំណើរការសម្តែងរឿងថ្មីៗជាច្រើន ដើម្បីបម្រើអារម្មណ៍ទស្សនិកជន បន្ទាប់ពីផ្អាកជាង ២ ឆ្នាំមកនេះ ដោយសារជំងឺរាតត្បាត។ ចាប់ពីថ្ងៃទី ២១ ខែកុម្ភៈ រោងមហោស្រព Le Ngoc បានសម្តែងកម្មវិធីសិល្បៈមួយឈ្មោះថា "ល្ខោនរដូវផ្ការីក - ដំណើរដើម្បីថែរក្សាព្រលឹងវៀតបុរាណ" ដោយមានការសម្តែងរឿងចំនួន ៦ ក្នុងរយៈពេល ៦ យប់ជាប់ៗគ្នានៅរោងមហោស្រពហាណូយ។ នៅដើមខែមីនា រោងមហោស្រព Le Ngoc បានបន្តចាក់ផ្សាយរឿងថ្មីៗ។ ចំណែកឯរោងមហោស្រពហាណូយបានរៀបចំកម្មវិធីពិសេសចំនួន ៣ ដើម្បីស្វាគមន៍ទស្សនិកជននៅចុងខែកុម្ភៈ។ ទស្សនិកជននៅទីក្រុងហាណូយ រីករាយដែលបានទស្សនាការសម្តែងផ្ទាល់ ជំនួសឱ្យការសម្តែងតាមអ៊ីនធឺណិត។
មជ្ឈដ្ឋានសិល្បៈចង់ជួបជាមួយទស្សនិកជនម្ឡើងវិញ ហើយទស្សនិកជនក៏ស្វាគមន៍ និងទន្ទឹងរង់ចាំអាហារផ្លូវចិត្តស្រស់ស្រាយផងដែរ។ រោងមហោស្រពហាណូយកំពុង វិលត្រលប់មករកទស្សនិកជនវិញជាបណ្តើរៗ។ សិល្បៈករល្ខោនរបស់រដ្ឋធានីកំពុងស្រាវជ្រាវ បង្កើតនិងច្នៃប្រឌិតឥតឈប់ឈរ ដើម្បីបង្កើតភាពទាក់ទាញសម្រាប់ទស្សនិកជន និងប្រឌិតរឿងសម្តែងកាន់តែមានគុណភាព៕