រឿងរ៉ាវមិនទាន់រៀបរាប់ក្រោយពីសង្គ្រាម

        VOVWORLD_សម្ព័ន្ធសមាគមអក្សរសាស្រ្តសិល្បៈវៀតណាមទើបនឹង
បើកពិធីជូនរង្វាន់នៃការប្រលងបង្កើតវណ្ណកម្មអំពីប្រធានបទបដិវត្តន៍និងការ
ពារជាតិដំណាក់កាលពីឆ្នាំ១៩៣០ដល់ឆ្នាំ១៩៧៥។ វណ្ណកម្មចូលរួមការ
ប្រលងចំនួន៨០រួមមានអក្សរសាស្រ្ត ខ្សែភាពយន្តតូរ្យរន្ត្រី ល្ខោន របាំ និង​
វិចិត្រកម្មនោះបានបង្ហាញនូវការចាប់​អារម្មណ៍របស់មជ្ឈដ្ឋានអ្នកអក្សរ
សាស្រ្តនិងសិល្បករចំពោះពលីកម្មរបស់មនុស្សក្នុងសង្គ្រាម។

        “ស្លឹកឈើមុនពេលជ្រុះមកលើដីវាមានជីវិតនិងស្នេហ៏របស់វា។ មនុស្ស
ក៏អញ្ចឹងដែរដោយសារជីវិតនិមួយៗជោគវាសនានិមួយៗគឺជារឿងមួយដែល
មិនអាចបំភ្លេចបានឡើយ”។ នោះជាការសំណោះសំណាលរបស់អ្នកអក្សរ
សាស្រ្ត Tram Huong ខណរៀបរាប់អំពីប្រលោមលោកក្រោមចំណងជើងថា
“ខ្យល់ព្យុះកំបុតត្បូង“ជាវណ្ណកម្មដែលទើបនឹងបានជូនរង្វាន់ថ្នាក់ A នៃការ 
ប្រលងបង្កើតវណ្ណកម្មអំពីប្រធានបទបដិវត្តន៍និងការពារជាតិដំណាក់កាល
ពីឆ្នាំ១៩៣០ដល់ឆ្នាំ១៩៧៥នោះ។ អ្នកអក្សរសាស្រ្ត Tram Huong សព្វថ្ងៃជា
ប្រធានការិយាល័យព័ត៌មាន​សារមន្ទី​នារីNam Bo ភូមិភាគខាងត្បូងវៀត
ណាមបានឲ្យដឹងថាអ្នកស្រីសរសេរប្រលោម​លោកនេះដោយមានការចាប់
អារម្មណ៍យ៉ាងខ្លាំងពីរឿងក្ដីស្នេហារវាងនារីកូនកាត់របស់នាយទាហាន
បារាំងមួយរូបជាមួយកំឡោះជនជាតិវៀតណាមក្រីក្រម្នាក់។ គេស្រលាញ់
គ្នាក្នុងបដិវត្តន៍ខែសីហាឆ្នាំ១៩៤៥ដោយឆ្លងកាត់ទាំងសុភមង្គលទាំងការឈឺ
ចាប់រហូតដល់ពេលស្លាប់។

“នាងខ្ញុំចំណាយពេល១០ឆ្នាំដើម្បីសរសេរសៀវភៅនេះ។ ពីរភាគបើ
បោះពុម្ភផ្សាយវាមាន១០០០ទំព័រ។ ពេលបង្ហើយការសរសេរប្រលោម
លោកនេះនាងខ្ញុំមានក្ដីសប្បាយពន់ពេកណាស់ដោយគិតថានេះជាការ
ដោះស្រាយបញ្ហាអារម្មណ៍ប្រៀបដូចជាការសងបំណុលមួយជូនជីវិតហើយ
ប្រលោមលោកនេះឯងជារង្វាន់ដ៏ធំសំរាប់នាងខ្ញុំហើយ“។

          ក្នុងរឿង“ខ្យល់ព្យុះកំបុតត្បូង“ សង្គ្រាមយ៉ាងកាចសាហាវត្រូវបានអ្នក
អក្សរសាស្រ្ត Tram Huong ពិពណ៌នាលើគ្រប់ជ្រុងជ្រោយ។​ នោះមិនត្រឹមតែ
ជា​ការ​ប្រយុទ្ធ​​​ស្លាប់រស់រវាងសត្រូវនឹងយើងតែប៉ុណ្ណោះថែមទាំងជាការតស៊ូ
ក្នុង​សតិ​អារម្មណ៍​របស់បុគ្គលម្នាក់ៗទៀតផង។ នោះជាការបាត់បង់អំពី
មនោសញ្ចេតនា​និង​អាយុជីវិតរបស់មនុស្សគ្រប់រូបពិសេសគឺនារីក្នុងសង្គ្រាម
។ តែចុងក្រោយ​ភារកិច្ចនិងឧត្តមគតិបដិវត្តន៍និងពលីកម្មដ៏ឧត្តុងឧត្តមត្រូវ
បានលើកតំកើងក្នុង​ប្រលោមលោកនេះ។

        វណ្ណកម្មមួយទៀតដែលបានប្រគល់ពានរង្វាន់​ A​ នោះគឺរបាំរបស់នាដកា​
Nguyen Thi ​Tuyet Minh មានចំណងជើងថា“ពេលវេលាអមតៈ“។ ​ក្នុងរបាំ​
នេះ​នាដ​កា​បានសំដែងនូវរូបភាពវីរៈនារី Vo Thi Sau ជាយុទ្ធនារីនគរបាល
ដែលមានឆ័ន្ទៈ​បដិវត្តន៍មោះមុតហើយបានពលីជីវិតដើម្បីមាតុប្រទស។ 
ពលីកម្មនេះជាប្រភពលើកទឹកចិត្តដល់ការតស៊ូរបស់យុទ្ធជនបដិវត្តន៍ទាំង
ឡាយដែលត្រូវពួកខ្មាំងឃុំឃាំងក្នុងពន្ធនាគារ។ សិល្បការិនី Tuyet Minh 
ឲ្យដឹងថាភាសារបាំជាភាសាពិសេស​មួយដែលពិបាកយល់ជាងប្រភេទ
សិល្បសំដែងផ្សេងៗ។ ក្នុងល្ខោន“ពេលវេលាអមតៈ“នេះ អ្នកនិពន្ធបាន
យករូបភាពជួរដើមស្រល់នៅជុំវិញពន្ធនាគារលើកោះ Con Dao ដើម្បីតុប
តែងឆាកល្ខោន។

“ពេលរៀចចំលំហរឆាកល្ខោនជាមួយនឹងរូបភាពទាំងនោះវានឹងធ្វើឲ្យ
ទស្សនិកជននឹកគឹតដល់របងការពារពន្ធនាគារ។ ពេលខ្លះគេទាញរូបជួរ
ដើមស្រល់ឡើងលើនឹងខ្សែកាបមួយវាបែរជាមានរូបភាពនៃឋានសួគ៌ទៅ
វិញ។ ឋានសួគ៌នៅត្រង់ចំណុចនេះអាចមានន័យជាសុបិនឬជាស្មារតី
ប្រយុទ្ធរបស់យុទ្ធជនកម្មុយនីស្តដែលត្រូវខ្មាំងឃំាំងក្នុងគុគ“។

ប្រលោមលោក“ខ្យល់ព្យុះកំបុតត្បូង“ និងល្ខោនរបាំ“ពេលវេលាអមតៈ“គឺ
ជាវណ្ណកម្មទាំងពីរទទួលបានពានរង្វាន់ A នៃការប្រលងបង្កើតវណ្ណកម្មអំពី​
ប្រធាន​បទ​បដិវត្តន៍និងការពារជាតិរបស់សម្ព័ន្ធសមាគមអក្សរសាស្រ្ត
សិល្បៈ​វៀត​ណាម។​ ​អ្នកអក្សរសាស្រ្ត Tram Huong និងសិល្បការិនី Tuyet
 Minhទោះបីបានកើតនៅ​ជំនាន់​ខុសពីគ្នាក្ដីតែគេមានការចាប់អារម្មណ៍ដូច
គ្នាអំពីសង្គ្រាមហើយការ​ឆ្នៃ​ប្រឌិត​អក្សរសាស្រ្តសិល្បៈ អក្សរសាស្រ្តសិល្បៈ
របស់គេសុទ្ធតែមានការ​ទទួល​ខុសត្រូវចំពោះជោគវាសនាមនុស្ស៕

       

       

        

ប្រតិកម្មទៅវិញ

ផ្សេងៗ