VOVWORLD_ខណៈពេលដែលវិស័យល្ខោននៅវៀតណាមកំពុងខ្វះរឿងល្ខោន
ល្អមើលគឺរោងល្ខោនវៀតណាមបានសំដែងរឿងល្ខោនHamlet របស់អ្នកនិពន្ធ
Shakespeare ។ ក្នុងរយៈពេល៥យប់សំដែងជាសាកល្បង មានទស្សនិកជនជាច្រើន
កុះករបានមកទស្សនាហើយតំលៃសំបុត្របានកើនឡើងដល់ទៅរាប់លានដុង។ នេះ
ជាព្រឹត្តិការណ៍គួរឲ្យចាប់អារម្មណ៍លើវិស័យសិល្បៈនៅប្រទេសវៀតណាម។
Hamlet គឺជាវណ្ណកម្មមួយក្នុងចំណោមវណ្ណកម្មអក្សរសាស្រ្តដ៏ល្បីជាទីបំផុត
របស់អ្នកនិពន្ធជនជាតិអង់គ្លេសលោក William Shakespeare ដែលបានសំដែងល្ខោន
នៅតាមប្រទេសជាច្រើនលើពិភពលោក។ ទោះបីរយៈពេល៤សតវត្ស គិតតាំងពី
ពេលអ្នកនិពន្ធ Shakespeareបង្កើតស្នាដៃរឿងល្ខោន Hamlet បានកន្លងផុតទៅហើយក្ដីតែនាបច្ចុប្បន្នវណ្ណកម្មនេះនៅតែមានតំលៃសិល្បៈដដែល។ នេះជារឿងល្ខោនស្ដីពី
ដំណើរការទៅស្វែងរកការពិតដើម្បីការពារគុណធម៏និងសិលធម៌នៃជីវិត។ តាំងពី
ដើមខែវិច្ឆកានេះមក រោងល្ខោនវៀតណាមបានចាប់ផ្ដើមសំដែងរឿងល្ខោនHamlet
ក្នុងគោលបំណងស្ដារឡើងវិញនូវរឿងល្ខោនបុរាណល្បីនានា។ ការសំដែងរឿង
ល្ខោនHamlet របស់អ្នកនិពន្ធ Shakespeare ត្រូវបានអ្នកទស្សនាអបអរសាទរយ៉ាង
ក្លៀវក្លា។ អ្នកស្រី Nguyen Thi Cuc មកទស្សនាល្ខោននារាត្រីសំដែងដំបូងបានសំ
ណេះសំណាលថា
“ នាងខ្ញុំបានទស្សនារឿងល្ខោន Hamlet នេះជាច្រើនលើកច្រើនសារមកហើយ
រាប់ទាំងទស្សនានៅប្រទេសរុស្ស៊ីទៀតផង។ នេះជារឿងល្ខោនគំរូដែលមានលក្ខណៈ
នយោបាយនិងទស្សនៈវិជ្ជាយ៉ាងជ្រាលជ្រៅអំពីជីវិត។នាងខ្ញុំសង្កេតឃើញថាល្ខោន Hamlet របស់រោងល្ខោនវៀតណាមគឺល្អមើលដោយមានលក្ខណៈចរិតវៀតណាម។
ការសំដែងក៏បានកែសំរួលតាមលក្ខណៈសម័យសំរាប់ទស្សនិកជនវៀតណាមយើង
ងាយជ្រាប ”។
ក្នុងការរៀបចំរឿងល្ខោន Hamlet នេះរោងល្ខោនវៀតណាមបានកែសំរួល
អត្ថបទពាក្យពេចន៍របស់តួអង្គនានាត្រឹមត្រូវតាមរបៀបវៀតណាមដែលបង្ហាញឲ្យ
ឃើញរាជបុត្រា Hamlet មួយរូបមានចរិតស្មោះត្រង់ ក្លាហានប្រឈមមុខនឹងអំពើ
អាក្រក់និងប្ដេជ្ញាតស៊ូកំចាត់ចោលដល់ឬសគល់នូវឧក្រិដ្ឋកម្មទោះបីជាទ្រង់ត្រូវសង
តំលៃក្ដី។ សិល្បករ Ta Minh ជាអ្នកដើរតួ Hamlet បានឲ្យដឹងថា នេះជាការសាក
ល្បងដ៏ធំធេងបានជាលោកត្រូវតែសិក្សាស្រាវជ្រាវឯកសារ ភាពយន្តនិងល្ខោននៅ
ក្នុងនិងក្រៅប្រទេសស្ដីពីសម័យកាលនិងប្រវត្តិសាស្រ្តទាក់ទិនដល់ Hamlet។
សិល្បករ Ta Minh បានចែករំលែកថា
“ក្នុងរឿងល្ខោន Hamlet នេះ ខ្ញុំឃើញមានការជិតស្និតអំពីវប្បធម៌។ ជនជាតិ
អាស៊ីតែងតែគោរពមនោសញ្ចេតនា។ Hamlet ជិតស្និតជាមួយជនជាតិវៀតណាម
យើងនៅត្រង់ចំណុចលោកក៏មានការខ្វល់ខ្វាយក្នុងទំនាក់ទំនងរវាងឪពុកនឹងកូន
រវាងបងប្អូន ពូមីង មិត្តភ័ក្ត ឬក្ដីស្នេហា។ រឿងល្ខោន Hamlet នេះ ជួយទស្សនិកជន
វៀតណាមយល់បន្ថែមអំពីវណ្ណកម្មនានារបស់អ្នកនិពន្ធ William Shakespeare”។
|
ក្នុងការរៀបចំរឿងល្ខោន Hamlet រោងល្ខោនវៀតណាមបានបញ្ចូលក្រុមសិល្បករសិក្បការិនីវ័យក្មេងមកសំដែងដោយបង្កើតបរិយាកាសរស់រវើកថ្មីថ្មោង |
នៅលើឆាកល្ខោននៃរោងល្ខោនវៀតណាម រឿងអំពីរាជបុត្រាជនជាតិដាណ្ណឺ
ម៉ាក់បានធ្វើឲ្យអ្នកមើលរំជួលចិត្តយ៉ាងខ្លាំង។ នេះជារឿងស្ដីពីជនល្អធ្វើដំណើរទៅ
ស្វែងរកសច្ចធម៌តែម្នាក់ឯងដោយត្រូវតែឆ្លងកាត់ការតស៊ូពោរពេញទៅដោយការឈឺ
ចាប់លំបាកតោកយ៉ាកសំរាប់យុត្តិធម៌និងសុភមង្គលរបស់មនុស្សលោក។ អ្នកនិពន្ធ
រឿងល្ខោនវៀតណាមមួយរូបលោក Le Quy Hien បានឲ្យដឹងថា
“ ក្រុមអ្នករៀបចំរឿងល្ខោននេះគេមិនចង់ប្រែសាច់រឿងឲ្យក្លាយទៅជារឿង
វៀតណាមសុទ្ធសាធទេតែគេចង់បង្ហាញខ្លឹមសារបង្កប់ក្នុងវណ្ណកម្មរបស់អ្នកនិពន្ធ
Shakespeare តាមរយៈវប្បធម៌វៀតណាម។ ហើយការពិតគឺវាបានដិតជាប់ក្នុងដួងចិត្ត
បរស់ទស្សនិកជនវៀតណាម”។
ក្នុងការរៀបចំរឿងល្ខោន Hamlet រោងល្ខោនវៀតណាមបានបញ្ចូលក្រុមសិល្ប
ករសិក្បការិនីវ័យក្មេងមកសំដែងដោយបង្កើតបរិយាកាសរស់រវើកថ្មីថ្មោង។ អ្នក
ទិតៀនល្ខោនមួយរូបលោក Pham Van Phuc បានវាយតំលៃថា
“ រឿងល្ខោន Hamlet បានគូសសំគាល់នូវដំណាក់កាលថ្មីនៃរោងល្ខោនវៀត
ណាម។ ខ្ញុំសង្កេតឃើញថាទស្សនិកជនយើងចូលចិត្តមើលរឿងល្ខោននេះខ្លាំង
ណាស់។ ក្នុងដំណើរការរៀបចំរឿងល្ខោន Hamlet គេបានកាត់តខ្លឹមសារឲ្យខ្លីតែនៅ
រក្សាបានដដែលនូវស្មារតីរបស់អ្នកនិពន្ធ Shakespeare។ វណ្ណកម្មនេះច្បាប់ដើមមាន
១៧០ទំព័រនិង២១តួអង្គតែរឿងល្ខោនរៀបចំដោយរោងល្ខោនវៀតណាមមានរយៈ
ពេលតែ២ម៉ោងប៉ុណ្ណោះ”។
នាសព្វថ្ងៃនេះរឿងល្ខោន Hamlet របស់អ្នកនិពន្ធជនជាតិអង់គ្លេសលោក
William Shakespeare កំពុងបានរោងល្ខោនវៀតណាមសំដែងជារៀងរាល់យប់គឺ
ថ្ងៃសុក្រនិងថ្ងៃសៅរ៍នៅទីក្រុងហាណូយដោយទាក់ទាញប្រជាជនមកទស្សនាយ៉ាង
ច្រើនកុះករ៕