រឿងល្ខោនកាយលឿង “លោកគ្រូ Ba Doi” ដែលជួបជុំសិល្បៈករសិល្បៈការិនីសម្តែងតំបន់ទាំងបី

(VOVWORLD) -ក្នុងឱកាសរំលឹកខួបលើកទី១០០នៃល្ខោនកាយ លឿង (Cai luong ដែលមានលក្ខណៈដូចទៅនឹងល្ខោនបាសាក់របស់កម្ពុជា) នាពេលថ្មីៗនេះ សិល្បៈករសិល្បៈការិនីសម្តែងមកពីភាគទាំងបីរបស់វៀតណាមពោលគឺភាគខាងជើង ភាគកណ្តាលនិងភាគខាងត្បូង បានសម្តែងជូនទស្សនិកជនទូទាំងប្រ ទេសរឿងល្ខោនកាយលឿង “លោកគ្រូ Ba Doi”។ សាច់រឿងបានឆ្លុះបញ្ចាំងអំពីដំណាក់កាលប្រវត្តិសាស្ត្រដ៏អង់អាចក្លាហានរបស់ប្រទេសជាតិនិងគ្រូតន្ត្រីករ Nguyen Quang Dai (ឬហៅថា គ្រូ Ba Doi) ជាអ្នកមានគុណូបការៈយ៉ាងធំធេងក្នុងដំណើរការបង្កើតនិងអភិវឌ្ឍន៍ល្ខោនកាយលឿង។ ជាមួយនឹងសេណារីយូវប្បធម៌របស់សាស្ត្រាចារ្យរង បណ្ឌិត Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀតណាម ដែលត្រូវបានអ្នកនិពន្ធ Hoang Song Viet និង Le Trung Thao  បញ្ចូលទៅជារឿងល្ខោនកាយលឿងដឹកនាំដោយសិល្បៈករឆ្នើម Trieu Trung Kien និង Le Trung Thao រឿងល្ខោន “គ្រូ Ba Doi” បានជួយឲ្យទស្សនិក ជនយល់ច្បាស់អំពីប្រភពក៏ដូចជាសោភណ្ឌភាពនិងតម្លៃវប្បធម៌នៃឆាកល្ខោនកាយលឿងវៀតណាម។

រឿងល្ខោនកាយលឿង “លោកគ្រូ Ba Doi” ដែលជួបជុំសិល្បៈករសិល្បៈការិនីសម្តែងតំបន់ទាំងបី - ảnh 1ទិដ្ឋភាពក្នុងរឿង៖ ក្នុងឈុតនេះ លោកគ្រូ Ba Doi បានវិលត្រឡប់មកបង្រៀនតន្ត្រីឲ្យកុមារក្នុងភូមិ 

រឿងល្ខោនកាយលឿង “លោកគ្រូ Ba Doi” ជាការអន្ទៈសារអំពីគុណធម៌ “ផឹកទឹកនឹកដល់ប្រភពដើម”លើកតម្កើងធនធានសិល្បៈជាតិ សំដៅអភិរក្សនិងអភិវឌ្ឍន៍សិល្បៈ កាយលឿង វៀតណាម ដែលសាស្ត្រាចារ្យរង បណ្ឌិត Nguyen The Ky បានរក្សាទុកនិងចំណាយទាំងកម្លាំងកាយចិត្តដើម្បីសរសេរឡើងជាសេណារីយូអក្សរសាស្ត្រ។ តាមរយៈបទកំណាព្យ “អក្សរភ្លេងទាំង៥យ៉ាងរតិបរតុប” ជាសាច់រឿងសម្តែងក្នុងល្ខោន “លោកគ្រូ Ba Doi” របស់អ្នកនិពន្ធ Nguyen The Ky ទស្សនិកជននឹងបានយល់ច្បាស់នូវសេចក្តីស្នេហាពោរពេញទៅដោយឧបសគ្គតាមរយៈតួរអង្គតន្ត្រីករ Nguyen Quang Dai ជនម្នាក់ត្រូវបារំាងធ្វើទុក្ខបុកម្នេញដោយសារគាំទ្រចលនា Can Vuong នាប៉ុន្មានឆ្នាំដើមសតវត្សទី២០។ ក្នុងដំណើរការនោះ លោកត្រូវបាននាង Ai Hoa កូនស្រីនាម៉ឺនម្នាក់ជួយថែរក្សា។ ចំណងស្នេហាដែលមិគ្មានកោះត្រើយរបស់នាងAi Hoa បានបង្កើតជោគវាសនារបស់គ្រូ Ba Doi  ដើម្បីលោករៀបរ៉ាប់តាមរយៈចង្វាក់តន្ត្រី ដូចជាបង្កប់ក្នុងនោះទាំងស្ថានភាពឡើងចុះរបស់ប្រទេសជាតិ ទាំងស្នេហាជួបតែឧបសគ្គ ទាំងអារម្មណ៍ធ្វើយ៉ាងម៉េចរក្សាឲ្យបានបេតិកភណ្ឌតន្ត្រីទុកជូនជំនាន់ក្រោយៗ។

ក្នុងរឿងល្ខោន “លោកគ្រូ Ba Doi” ជាលើកដំបូងដែលទស្សនិកជនទូទាំងប្រទេសបានទស្សនាដោយការប្រគុំសំនៀងរបស់សិល្បៈករ សិល្បៈការិនីកាយលឿងទាំងបីភាគ ជើង-កណ្តាលនិងត្បូង។ តួរអង្គនីមួយៗមានសំនៀងខុសពីគ្នា សូម្បីតែតួរ អង្គ លោកគ្រូ Ba Doi សម្តែងដោយសិល្បៈករឆ្នើម Thanh Tuan សិល្បៈករឆ្នើម Xuan Vinh សិល្បៈករឆ្នើម Le Tu និងសិល្បៈករឆ្នើម Quang Khai ក៏ត្រូវបានសម្តែងតាមរយៈដំណាក់កាលចំនួន៤ បើតាមសាច់រឿង។ ទោះបីនោះជាសម្លេងសំនៀងទាំងបីភាគរួមបញ្ចូលក្តី ប៉ុន្តែពេលសម្លេងបានពន្លឺឡើងនោះ រូបភាពលោកគ្រូ Ba Doi សុទ្ធតែបានបង្ហាញតាមរយៈសម្តែង។ សិល្បៈករឆ្នើម Trieu Trung Kien នាយករង រោងល្ខោនកាយលឿងវៀតណាមនិងជាអ្នកដឹកនាំរឿងកាយលឿង “គ្រូ Ba Doi” បានឲ្យដឹងថា៖“យើងមិនដាក់ចេញតម្រូវការគឺឲ្យតួរអង្គទាំង៤ក្លាយទៅជានិមិត្តរូបរួមទេ គឺយើងទុកឆាកឲ្យតួរអង្គទាំង៤ពណ៌នាអំពីគ្រូតន្ត្រី Nguyen Quang Dai ផ្សេងៗគ្នា។ ប្រការនេះនាំមកជូនទស្សនិកជននូវអារម្មណ៍ខុសពីគ្នា ហើយទស្សនិកជនទទួលយកនូវការសម្តែងនេះដោយក្តីពេញចិត្ត”។

រឿងល្ខោនកាយលឿង “លោកគ្រូ Ba Doi” ដែលជួបជុំសិល្បៈករសិល្បៈការិនីសម្តែងតំបន់ទាំងបី - ảnh 2សិល្បៈករ Quang Khai ក្នុងរឿង "គ្រូ Ba Doi"

សម្រាប់អ្នកប្រកបអាជីពសិល្បៈ “គ្រូ Ba Doi” ជារឿងល្ខោនដែលទាក់ទាញការចូលរួមពីប្រការច្រើនបំផុតក្នុងសិល្បៈកាយលឿងវៀតណាម ពីសេណារីយូ ឆាកសម្តែង សាច់រឿង ថែមទាំងការសម្តែងរបស់សិល្បៈករ សិល្បៈការិនីភាគខាងជើង ខាងកណ្តាលនិងខាងត្បូង។ លោក Tran Trung Kien បានចែករំលែកបន្ថែមថា៖“តួរអង្គជាច្រើនដូចជា Ai Hoa តំណាងឲ្យប្រជាជន ភាគខាងត្បូងវៀតណាម ដែលជាអ្នកថែទាំដើម្បីលោក Dai ឆ្លងផុតក្តីលំបាកក្នុងជីវិត ដើម្បីបន្តជីវភាពរស់នៅ បន្តបុព្វហេតុនិងដើម្បីមរតកឲ្យកូនចៅជំនាន់ក្រោយនូវបេតិកភណ្ឌថ្លៃថ្លា។ ទន្ទឹមជាមួយគ្នានោះ តួរអង្គដូចជា ម្តាយ Ai Hoa សម្តែងដោយសិល្បៈការិនី Van Ha ក៏បានបង្កើតឡើងនូវរូបភាពនារីវៀតណាមស្មោះសរដែរ។ សិល្បៈករ សិល្បៈការិនីពេលដើរតួនីមួយតែងតែសម្តែងអស់ពីសមត្ថភាពរបស់ខ្លួន”។

ដើម្បីសម្តែងប្រកបដោយជោគជ័យរឿង “គ្រូ Ba Doi” សិល្បៈករ សិល្បៈការិនីមកពីរោងល្ខោនកាយលឿងវៀតណាមនិងរោងល្ខោនកាយលឿង Tran Huu Trang  មានការសហការយ៉ាងល្អឥតខ្ចោះ។ សិល្បៈករ Quang Khai ជាសិល្បៈកមួយក្នុងចំណោមសិល្បៈករសម្តែងតួរអង្គគ្រូ Ba Doi ទាំង៤ បានឲ្យដឹងថា៖“យើងជាសិល្បៈករ សិល្បៈការិនីជំនាញ មកជាមួយគ្នាដោយក្តីស្រឡាញ់ ជក់ចិត្តនឹងសិល្បៈកាយលឿង ហើយពេលដែលសេចក្តីស្នេហានោះមានគ្មានគម្លាត មានន័យថា សិល្បៈករនៃភាគទាំងពីរនឹងមានសម្លេងរួមក្នុងការសម្តែង ហើយនាំមកនូវអារម្មណ៍ជូនទស្សនិកជន”។

ទោះបីជារឿងល្ខោនកាយលឿង “គ្រូ Ba Doi” ជាសំណង់សំដៅរំលឹកខួបអនុស្សាវរីយ៍រយៈពេល ១សតវត្សបង្កើតនិងអភិវឌ្ឍន៍របស់សិល្បៈកាយលឿង ប៉ុន្តែវាមិនត្រឹមតែស្ថិតក្នុងនាមជារឿងល្ខោនមួយនោះទេ លើសពីនេះទៅទៀតគឺអត្ថន័យយ៉ាងជ្រាលជ្រៅខាងសិល្បៈ។ ក្នុងរយៈពេលសម្តែង១៥០នាទីនោះ ទស្សនិកជនបានទស្សនានូវជីវិតពេលឡើងពេលចុះរបស់លោកគ្រូ Ba Doi។ ថ្វីត្បិតពេលវេលាសម្តែងវែងក៏ដោយ ប៉ុន្តែដោយរួមបញ្ជូលនូវរបាំទំនើប  កត្តាភាពយន្តនិងអេក្រង់3D ក៏ដូចជាប្រើសម្លេងវីយូឡុងដែលទាំងអស់នេះជាកត្តាជួយឲ្យទស្សនិកជនកាន់ តែចាប់អារម្មណ៍នឹងរឿងល្ខោនកាយលឿង គ្រូ Ba Doi ថែមទៀត ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ