VOVWORLD_ក្រោយរយៈពេលជាងមួយឆ្នាំរៀបរៀងមក រឿងល្ខោន Cai
Luong ”អរុណរះ”ត្រូវបានយកមកសំដែងនៅរដ្ឋធានីហាណូយ។ ទឹកចិត្តស្នេហា
ជាតិនិងការពលីជីវិតដើម្បីសតិអារម្មណ៍បដិវត្តន៍របស់ឥស្សរជនលោក Phan Dang
Luuត្រូវបានរៀបរាប់តាមរបៀបថ្មីដែលធ្វើឲ្យទស្សនិកជនគាប់ចិត្ត យ៉ាងខ្លាំង។
រឿងល្ខោន Cai Luong”អរុណរះ”បង្ហាញអំពីសង្គមវៀតណាមក្រោមរបប
អាណានិគមនិយមបារាំងពីឆ្នាំ១៩២៣ដល់ឆ្នាំ១៩៤០ ពោលគឺចាប់ពីពេលឥស្សរជន
លោក Phan Dang Luu ជាបុគ្គលិករោងចក្រតម្បាញសូត្រ Thanh Ba ខេត្ត Phu Tho
រហូតដល់ពេលលោកក្លាយទៅជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបរបស់បក្សកម្មុយនីស្ត
ឥណ្ឌូចិន(សព្វថ្ងៃជាបក្សកម្មុយនីស្តវៀតណាម)។ ក្រុមសិល្បករសិល្បការិនីនៃរោង
មហោស្រព Cai Luong វៀតណាមបានសំរេចជោគជ័យក្នុងការសំដែងដ៏រស់រវើកនូវ
រូបភាពយុទ្ធជនបដិវត្តន៍ Phan Dang Luu រួមជាមួយស្មារតីពលីកម្មដ៏ខ្ពង់ខ្ពស់របស់
កម្មាភិបាលបក្ខជននិងមហាជននៅក្នុងដំណាក់កាលមួយពោរពេញទៅដោយការ
លំបាករបស់បដិវត្តន៍វៀតណាម។ តាមសិល្បករ Quang Khai ជាអ្នកដើរតួ ឥស្សរជន
Phan Dang Luu បានសំណេះសំណាលថា
“ ក្នុងរឿងល្ខោន”អរុណរះ”នេះអ្នកបដិវត្តន៍ Phan Dang Luu បានមានប្រសាសន៍
ថាបក្សត្រូវតែជិតស្និទ្ធជាមួយប្រជាជន រស់ជាមួយប្រជាជន។ នេះពិតជាត្រឹមត្រូវ
ណាស់។ តាមរយៈការដើរតួនេះខ្ញុំចង់បង្ហាញនូវមុខមាត់និងស្មារតីរបស់តួអង្គដើម្បី
ទស្សនិកជនយល់ច្បាស់ថែមទៀតនូវដំណាក់កាលតស៊ូដ៏អង់អាចក្លាហានរបស់
ប្រជាជាតិព្រមទាំងធ្វើឲ្យជំនាន់វ័យក្មេងកាន់តែឧស្សាហ៍ព្យាយាមរៀនសូត្រសិក្សា
ស្រាវជ្រាវប្រវត្តិសាស្រ្ត និងមោទនៈអំពីជំនាន់ដូនតាថែមទៀត”។
|
ក្រុមសិល្បករសិល្បការិនីនៃរោងមហោស្រព Cai Luong វៀតណាមបានសំរេចជោគជ័យក្នុងការសំដែងដ៏រស់រវើកនូវរូបភាពយុទ្ធជនបដិវត្តន៍ Phan Dang Luu រួមជាមួយស្មារតីពលីកម្មដ៏ខ្ពង់ខ្ពស់របស់កម្មាភិបាលបក្ខជននិងមហាជននៅក្នុងដំណាក់កាលមួយពោរពេញទៅដោយការលំបាករបស់បដិវត្តន៍វៀតណាម |
ជីវិតនិងសកម្មភាពរបស់អ្នកបដិវត្តន៍ Phan Dang Luu ត្រូវបានក្រុមសិល្បករសំ
ដែងយ៉ាងរស់រវើកជាមួយនឹងការច្នៃប្រឌិតសិល្បៈទំនើបៗ។ អ្នកដឹកនាំល្ខោនបាន
អញ្ជើញសមាជិកវ័យក្មេងមួយចំនួននៃក្លិបសិល្បៈ HUBចូលរួមសំដែងក្នុងរឿង
ល្ខោន”អរុណរះ”នេះដើម្បីធ្វើឲ្យឆាកល្ខោនមានបន្ថែមនូវលក្ខណៈសម័យ។ ស្ដីពី
បញ្ហានេះអ្នករៀបរៀងល្ខោនលោក Chu Thom បានសំណេះសំណាលថា
“ ប្រធានបទសម័យដូចបែបនេះដែលបានយកមកសំដែងតាមរយៈប្រភេទ
សិល្បៈ Cai Luong គឺជាការល្អណាស់។ ខ្ញុំចូលចិត្តរបៀបតុបតែងឆាកល្ខោននិង
ការចូលរួមសំដែងរបស់ក្រុមសិល្បករសិល្បការិនីវ័យក្មេង។រឿងល្ខោនស្ដីពីអ្នក
បដិវត្តន៍ Phan Dang Luu ពិតជាបានសំរេចជោគជ័យ ”។
រឿងល្ខោន”អរុណរះ”ស្ដីពីយុទ្ធជនបដិវត្តន៍ល្បីឈ្មោះរូបនេះក៏ទទួលបាននូវការ
វាយតំលៃខ្ពស់ពីទស្សនិកជនផងដែរ។ អ្នកទស្សនាមួយនាក់បានចែករំលែកថា
“ ក្នុងឱកាសប្រារព្ធមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២ គឺការសំដែង
រឿងល្ខោន”អរុណរះ”មានអត្ថន័យដ៏ធំធេង។ នៅក្នុងរឿងនេះគេបានប្រមូលផ្ដុំ
ព្រឹត្តិការណ៍ជាច្រើនក្នុងដំណាក់កាលបដិវត្តន៍មួយដើម្បីយកមករៀបរៀងនិងសំ
ដែង។ ដូច្នេះហើយវាមានឥទ្ធិពលយ៉ាងខ្លាំងចំពោះទស្សនិកជន”។
តាមអ្នកនិពន្ធបណ្ឌិត Nguyen The Ky ថា លោក Phan Dang Luu ជាបញាវ័ន្តគំរូ
មួយរូបជានិច្ចកាលស្វែងរកមាគ៌ាតស៊ូប្រឆាំងខ្មាំងសត្រូវឈ្លានពានដណ្ដើមឯករាជ្យ
សេរីភាពជូនមាតុប្រទេស។ ក្រៅពីនោះលោកក៏ជាអ្នកអក្សរសាស្រ្តអ្នកទ្រឹស្ដីដ៏ឆ្នើម
របស់បក្សផងដែរ។បណ្ឌិត Nguyen The Ky បានថ្លែងថា
“ ពេលកសាងរូបភាពជនបដិវត្តន៍ Phan Dang Luu យើងខ្ញុំចង់បញ្ជាក់ថា នៅក្នុង
ដំនាក់កាលដ៏លំបាកនៃប្រទេសជាតិគឺជនកម្មុយនីស្តជានិច្ចកាលលើកដម្កើងស្មារតី
តស៊ូរំដោះជាតិឲ្យរួចផុតពីនឹមត្រួតត្រា។ យើងត្រូវតែពង្រីកស្មារតីរបស់ជន
កម្មុយនីស្តដើម្បីឈានចូលដំណាក់កាលថ្មីគឺកសាងប្រទេសជាតិតាមគោលដៅ
ប្រជាជនសំបូរធូធា ប្រទេសជាតិខ្លាំងមាំមួន យុត្តិធម៌អរិយធ៌ម”។
ជារឿងល្ខោនអបអរសាទរមហាសន្និបាតដំណាងទូទាំងប្រទេសលើកទី១២
របស់បក្ស ការទាកទាញនៃ”អរុណរះ”បានសរឲ្យឃើញថា ប្រជាជនវៀតណាម
គ្មានពេលណាបំភ្លេចនូវពលីកម្មនិងការបូជាសាច់ស្រស់ឈាមស្រស់របស់ជំនាន់
មុនៗដើម្បីឯករាជ្យសេរីភាពនៃប្រទេសជាតិបានឡើយ៕