រឿងអំពីគ្រួសារអភិរក្សវប្បធម៌ជនជាតិ Thai នៅខេត្ត Son La

(VOVWORLD) - ដោយមានបំណងប្រាថ្នា “ធ្វើឱ្យជនជាតិ Thai  តែងតែសប្បាយរីករាយ និងសាយភាយក្លិនក្រអូបពាសពេញសួនផ្កាជាតិរបស់វៀតណាម” ក្នុងរយៈពេលជាច្រើនឆ្នាំ ប្តីប្រពន្ធលោកតា លោកយាយ Hoang Thi Mai និង Quang Van Hac នៅទីក្រុង Son La ខេត្ត Son La បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការថែរក្សា និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ Thai  ឱ្យក្លាយជាគ្រួសារគំរូឆ្នើមក្នុងការថែរក្សាវប្បធម៌ជនជាតិនៅក្នុងមូលដ្ឋាន។

រឿងអំពីគ្រួសារអភិរក្សវប្បធម៌ជនជាតិ Thai នៅខេត្ត Son La - ảnh 1លោកស្រី  Mai (ទី ២ ពីខាងស្តាំ ជួរខាងលើ) ណែនាំស្ត្រីក្នុងមេរៀនរាំ (រូបថត៖ VOV)
រៀងរាល់ចុងសប្តាហ៍ ឬពេលកូនៗចៅៗមកជួបជុំគ្នាសម្រាប់វិស្សមកាលរដូវក្តៅយ៉ាងដូច្នេះ  លោកយាយ Hoang Thi Mai អាយុ ៧៥ ឆ្នាំមកពីភូមិ Bo សង្កាត់ Chieng An ទីក្រុង Son La ខេត្ត Son La តែងតែបង្រៀនឲ្យកូនៗ ចៅៗ នូវបទចម្រៀងប្រជាប្រិយរបស់ជនជាតិ Thai ផងដែរ។

កើតមកនិងធំដឹងក្តីនៅស្រុក Yen Chau ដែលជាទឹកដីដ៏ល្បីល្បាញសម្រាប់វប្បធម៌ពិសេសរបស់ជនជាតិ Thai នៅខេត្ត Son La លោកស្រី Mai បានធំដឹងក្តីជាមួយនឹងសំឡេងត្រែ   និងតាមចង្វាក់នៃបទចម្រៀងប្រជាប្រិយ Thai។ ឆ្លងកាត់តាមពេលវេលា បទចម្រៀងទាំងនេះបានជ្រាបចូលដួងចិត្តរបស់លោកយាយពេលណាក៏មិនដឹងដែរ។ នៅអាយុ ១២-១៣ ឆ្នាំ លោកយាយមិនត្រឹមតែច្រៀងបានពិរោះ ថែមទាំងរាំបានល្អ ហើយត្រូវបានជ្រើសរើសដោយផ្ទាល់ទៅក្នុងក្រុមសិល្បៈ Son La នៅពេលនោះ។ ចាប់តាំងពីបានឈប់សម្រាកពីការងារនៅឆ្នាំ ១៩៨៩ រហូតមកដល់ពេលនេះ លោកយាយមានចិត្តចង់បង្រៀនបទចម្រៀង “khap” របាំ Xoe ដល់កូនៗ ចៅៗ ក្នុងគ្រួសារ និងញាតិមិត្តនៅតាមភូមិ ឃុំជុំវិញផងដែរ។

“កាលពីដំបូង ក្រុមសិល្បៈរបស់យើងមានសមាជិកត្រឹមតែ ៦ នាក់ប៉ុណ្ណោះ។ នៅឆ្នាំ២០០៥ ពេលមានក្រុមភ្ញៀវជាច្រើនមកដល់ភូមិ ខ្ញុំបានបង្កើតក្រុមពីរ គឺក្រុមស្ត្រី និងក្រុមយុវជន ឥឡូវនេះ សមាគមនារី យុវជន និងមនុស្សចាស់ សុទ្ធតែមានក្រុមសិល្បៈ មានក្រុមពីរទៀតបង្កើតដោយខ្លួនឯង ហើយភូមិឥឡូវមានក្រុមសិល្បៈចំនួន ៥ ដែរ។ អ្នករាល់គ្នាហៅខ្ញុំថា “ក្រុមសិល្បៈលោកយាយ Mai” ខ្ញុំសប្បាយចិត្តណាស់”។

មិនត្រឹមតែជាអាហារ និងភេសជ្ជៈប្រចាំថ្ងៃប៉ុណ្ណោះទេ សម្រាប់លោកយាយ Mai  វប្បធម៌និងសិល្បៈក៏ជាគន្លឹះផ្លូវចិត្ត ជួយផ្តល់ភាពរីករាយដល់ព្រលឹង ភ្ជាប់ដួងចិត្តទាំងអស់ដើម្បីធ្វើការផ្លាស់ប្តូរជាវិជ្ជមានលើគ្រប់ជ្រុងជ្រោយនៃជីវិត”។

“ដោយសារមានសិល្បៈបែបនេះ មនុស្សជាច្រើននៅកន្លែងផ្សេងៗស្គាល់ភូមិ Boកាន់តែច្រើន។ ចាប់តាំងពីពេលនោះមក ភូមិត្រូវបានវិនិយោគលើអគ្គិសនី ផ្លូវថ្នល់… ប្រជាពលរដ្ឋសប្បាយចិត្តខ្លាំងណាស់។ ឥឡូវនេះភូមិបានប្រែប្រួលបែបនេះ មនុស្សជាច្រើននៅតែនិយាយថា អរគុណចំពោះចលនាវប្បធម៌ និងសិល្បៈ ក៏ដូចជាការបង្រៀនភាសាជនជាតិ Thai”។

“គ្រូ Hac” - ប្តីរបស់លោកយាយ Mai តែងតែត្រូវបានកូនៗ ចៅៗ និងអ្នកភូមិហៅដោយក្តីស្រលាញ់។ ហេតុតែដូច្នេះ ដោយសារក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ លោកតែងតែសកម្មក្នុងការបង្រៀនអក្សរ Thai បុរាណដល់អ្នករាល់គ្នា។ នៅចាំថា ថ្នាក់ដំបូងដែលលោកបានបើកនៅក្នុងភូមិពីមនុស្សពីរបីនាក់ បន្ទាប់មកមានអ្នកចូលរួមជាង ១០០ នាក់ ដែលអ្នកមានអាយុតិចបំផុតគឺ ៧ ឆ្នាំ អ្នកចាស់ជាងគេមានអាយុលើសពី ៦០ ឆ្នាំ; បន្ទាប់មកលោកត្រូវបែងចែកជា ២ ថ្នាក់ ដោយមាន ២ក្រុមអាយុខុសគ្នា៖ “ខ្ញុំនៅតែចងក្រងមេរៀនសម្រាប់បង្រៀនផ្ទាល់ខ្លួន។ ថ្នាក់នីមួយៗ ត្រូវរៀនរយៈពេល ៣ ខែ ហើយក្នុងមួយសប្តាហ៍ចូលរៀនពីរពេល។ បន្ទាប់ពីបញ្ចប់កម្មវិធី នឹងមានសេចក្តីសង្ខេប   និងសេចក្តីសរសើរ។ ឥឡូវនេះ មនុស្សជាច្រើនអាចអាន និងសរសេរភាសា Thai បាន ហើយខ្ញុំក៏ស្នើឱ្យបើកថ្នាក់បន្ថែមទៀតដែរ”។

រឿងអំពីគ្រួសារអភិរក្សវប្បធម៌ជនជាតិ Thai នៅខេត្ត Son La - ảnh 2លោកគ្រូ Hac បានបង្រៀនអក្សរ Thai បុរាណដល់អ្នករាល់គ្នា (រូបថត៖ VOV)

លោកតា លោកយាយ Mai Hac មានកូន៤នាក់ និងចៅ ចៅទួតចំនួន ៨នាក់។  តាំងពីតូច មនុស្សម្នាក់ៗ ត្រូវបានលោកតាមលោកយាយចិញ្ចឹមបីបាច់ថែរក្សាសម្រស់ព្រលឹងតាមរយៈបទចម្រៀងប្រជាប្រិយ Thai ដូច្នេះហើយ កូន ចៅគ្រប់គ្នាសុទ្ធតែទទួលបានជោគជ័យក្នុងការសិក្សា ជាពិសេសគឺគ្រប់គ្នាស្ទាត់ជំនាញទាំងភាសា ការសរសេរ និងការយល់អំពីទំនៀមទម្លាប់របស់ជនជាតិខ្លួន។ កូនប្រុសពៅរបស់លោកតាលោកយាយ ដែលបច្ចុប្បន្នកំពុងបម្រើការនៅកម្លាំងការពារព្រំដែន ដែលចេះលេងខ្លុយ និងត្រែបានយ៉ាងល្អពិរោះណាស់។ ប្អូន Lu Quynh Huong ចៅប្រុសរបស់លោក Hac បាននិយាយថា៖

“ខ្ញុំសប្បាយចិត្តនិងមានមោទនភាពណាស់ដែលមិនត្រឹមតែចេះនិយាយភាសាខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងអាចសរសេរអក្សរ Thai បុរាណទៀតផង។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកតា Hac និងលោកយាយ Mai    ដែលបានបង្រៀនយើង និងយុវជនអំពីសោភ័ណភាពវប្បធម៌របស់ជនជាតិយើង។ យើងនឹងរក្សាវប្បធម៌នេះទុកជារៀងរហូត”។

ក្រៅពីការលើកទឹកចិត្តកូនៗ ចៅៗ របស់ខ្លួនឱ្យសិក្សាបានល្អដើម្បីក្រេបយកចំណេះដឹង និងក្លាយជាមនុស្សស៊ីវិល័យ និងរីកចម្រើន ចាប់តាំងពីឆ្នាំ ២០០៩មក លោក Hac បានបង្កើតសមាគមសង្វាត់រៀនសូត្ររបស់ត្រកូល Quang នៅភូមិ Bo។ ក្រោយរយៈពេល ១០ឆ្នាំរក្សានិងអភិវឌ្ឍន៍មក   "វង្សត្រកូលសិក្សា" កូនចៅត្រកូល Quang ជាច្រើននៅទីនេះ បានឆ្លងកាត់ការសិក្សា ដោយមានជាង ៦០ នាក់ដែលមានសញ្ញាបត្រអនុបណ្ឌិត មហាវិទ្យាល័យ និងសាកលវិទ្យាល័យ។ មនុស្សជាច្រើនមានឋានៈវរសេនីយ៍ឯក វរសេនីយ៍ឯកបម្រុង ក្នុងកងកម្លាំងប្រដាប់អាវុធ។ លោក  Luong Van Dich លេខាសាខាបក្ស និងជាប្រធានភូមិ Bo បានឲ្យដឹងថា៖ “ថ្វីត្បិតតែលោកតា លោកយាយ Mai Hac មានវ័យចំណាស់ក៏ដោយ ក៏ពួកគេមានចិត្តស្វាហាប់ និងជក់ចិត្តខ្លាំងក្នុងការបង្រៀនពីគុណធម៌វប្បធម៌របស់ប្រទេសជាតិដល់កូន  និងចៅៗ។ ពីចលនាដែលលោកតា លោកយាយបានរក្សាទុកមក ភូមិ Bo ត្រូវបានប្រជាជន និងភ្ញៀវទេសចរមកទស្សនាកាន់តែច្រើន ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជននៅក្នុងភូមិមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់។ ភូមិនេះមានគ្រួសារចំនួន ៣០៥  ប៉ុន្តែចំនួនគ្រួសារឡើងទៅដល់ ៦០-៧០% ជាអ្នកមានណាស់”។

តាមលោកតា Hac និងលោកយាយ Mai ជំនួបនីមួយៗមិនត្រឹមតែនាំមកនូវកិត្តិយស និងមោទនភាពប៉ុណ្ណោះទេ ថែមទាំងជួយអភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌ពិសេសរបស់វៀតណាមទៀតផង។

“ខ្ញុំក៏មិននឹកស្មានថា ខ្ញុំនឹងអាចត្រឡប់ទៅរដ្ឋធានី ជួបជាមួយថ្នាក់ដឹកនាំបក្ស និងរដ្ឋបែបនេះដែរ។ ថ្នាក់ដឹកនាំបាននិយាយថា យើងមិនត្រូវបន្ទាបខ្លួនឯងទេ ប៉ុន្តែត្រូវមានមោទនភាពចំពោះជនជាតិរបស់យើង។ ខ្ញុំមិនត្រាប់តាមអ្នកណាឬប្រកួតប្រជែងជាមួយអ្នកណាទេ ខ្ញុំគ្រាន់តែរស់នៅតាមអត្តសញ្ញាណជាតិរបស់ខ្ញុំ។ អ្នកឥឡូវនេះស្លៀកពាក់ល្អស្អាតណាស់។ ជនជាតិ Thai, Xa, Kinh និង Mong ស្លៀកពាក់ពណ៌ខៀវ ក្រហម ពណ៌ស្វាយ ពណ៌លឿង ហើយឆើតឆាយស្រស់ស្អាតខ្លាំងណាស់ ដូចជាសួនផ្កាដ៏លេចធ្លោរបស់ប្រទេសជាតិអញ្ជឹង។ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នារក្សាអត្តសញ្ញាណវប្បធម៌របស់ខ្លួនហើយមិនភ្លេចទាល់តែសោះ”។

“ជនជាតិ Thai មានភាសា និងសំណេរផ្ទាល់ខ្លួន ដូច្នេះ ត្រូវរៀនអក្សរ Thai ចេះនិយាយភាសា Thai។ ការងារផ្សេងទៀត ដូចជាទំនៀមទម្លាប់ និងប្រពៃណីដូចជាពិធីបុណ្យសព និងពិធីមង្គលការ... ដែលត្រឹមត្រូវ និងល្អ ត្រូវតែរក្សា។ បើមិនរក្សាទុក និងអភិរក្ស វានឹងសាបសូន្យបាត់ទៅជាពុំខាន”។

ក្នុងឆ្នាំ ២០២០ លោក Quang Van Hac បានទទួលប័ណ្ណសរសើរសម្រាប់សាខាសង្វាត់រៀនសូត្រនៃត្រកូល Quang នៅភូមិ Bo ដោយមជ្ឈិមសមាគមសង្វាត់រៀនសូត្រវៀតណាមប្រគល់ជូនសម្រាប់ការលើកកម្ពស់ការសិក្សា។ ក្នុងខែមេសា សិប្បករឆ្នើម Hoang Thi Mai ត្រូវបានលោកប្រធានរដ្ឋ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរបស់ព្រឹទ្ធាចារ្យភូមិ មេភូមិ និងសិប្បករជនជាតិភាគតិចឆ្នើមទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ