របាំខ្មែរបេតិកភ័ណ្ឌគប្បីអភិរក្ស

របាំខ្មែរបេតិកភ័ណ្ឌគប្បីអភិរក្ស - ảnh 1
របាំខ្មែរបេតិកភ័ណ្ឌគប្បីអភិរក្ស (VOV)


        Vovworld-ក្នុងបណ្ដាប្រភេទសិល្បៈប្រពៃណីរបស់ជនរួមជាតិខ្មែរមុននេះ​របាំ
ជា​ប្រភេទល្ខោនរបាំបុរាណដ៏រុងរឿងដែលសំដែងនៅព្រះបរមរាជវាំង។ របាំត្រូវ
បានបណ្ដានាដករនាដការិនីជំនាញសម្ដែងកាយវិការរបស់ដៃរួម​ផ្សំចលនាដង
ខ្លួន។ ក្នុងឆាកល្ខោនរបាំមានពួកតួរអង្គសំដែងចំនួន២ប្រភេទ។ ទី១គឺអភិជន
ជាបណ្ដាជនក្នុងព្រះបរមរាជវាំងមិនពាក់របាំងមុខ។ ទី២គឺបណ្ដាមនុស្សអាក្រក់
ដែលពាក់របាំងមុខ លេចធ្លោបំផុតគឺតួអង្គយក។

        នៅខេត្ត Soc Trang សិល្បៈរបាំត្រូវបានសិល្បករសិល្បការិនីជាច្រើនរក្សា​ក្នុង
នោះមានក្រុមរបាំ Ba Sac Bung Chong។ ក្រុមរបាំ Ba Sac Bung Chong ត្រូវ​បានបង្កើត
មុននេះ២០០ឆ្នាំ ជាក្រុមមួយក្នុងចំណោមក្រុមរបាំដើមដំបូងរបស់​ខេត្ត Soc Trang។
លោកស្រី Lam Thi Huong ប្រធានក្រុមរបាំ Ba Sac Bung Chong បានឲ្យដឹងថា៖
ដោយមានឥទ្ធិពលនៃការរស់នៅសម័យទំនើប មជ្ឈដ្ឋានជន​វ័យក្មេងមិនសូវនិយម
ចូលចិត្តនឹងប្រភេទសិល្បៈរបាំដូចជាជីដូនជីតាឡើយ។ ដោយហេតុនេះលោកស្រី
Huong បានមនសិការបណ្ដុះបណ្ដាលនាដករនាដការិនីវ័យក្មេង។ តាមលោកស្រី
Huong ថា ល្អបំផុតគឺចាប់ពីអាយុ១១​ដល់​១២ឆ្នាំ។ ប្អូន Thach Thi Chanh Tha ប្អូនមួយ
ត្រូវបានបង្រៀនរបាំបានចែករំលែកថា៖

        “ប្អូនចូលចិត្តរបាំតាំងកាលពីតូច។​ហេតុនេះហើយខ្ញុំសូមឪបុកម្ដាយនិង​ឆ្លៀត
​មកហាត់រាំក្រោយពេលរៀនចប់។”

        ក្រុមសិល្បៈរបាំ Ba Sac Bung Chong មានសមាជិកពី២០ដល់២៥នាក់ ជា​រៀង
រាល់ឆ្នាំបានទៅសម្ដែងនៅបណ្ដាភូមិវត្តខ្មែរនិងត្រូវបានបងប្អូននិយមចូល​ចិត្ត។ ពី
ព្រោះតាមទស្សនាទានរបស់បងប្អូន របាំបាននាំមកភាពសម្បូរធូធា។ លោកស្រី
Huong បានឲ្យដឹងថា៖

        “ក្រុមរបាំរបស់ខ្ញុំមានច្រើនជំនាន់ហើយ ពីជីដូនដល់លោកតានិងឪពុក​ម្ដាយ​ខ្ញុំ។
​ក្រុមបានបង្កើតពីយូរណាស់មកហើយ។ មុននេះបន្ទាប់ពីបានហាត់និង​ទិញសម្ភារៈ
សម្លៀកបំពាក់គ្រប់គ្រាន់គឺបានទៅសម្ដែង ភាគច្រើនគឺដើរដោយថ្មើរ​ជើងទៅសម្ដែង។”

        កាលពីអាយុ១៣ឆ្នាំ លោកស្រី Huong បានមានតួរនាទីសំខាន់ក្នុងបណ្ដា​ឈុត
​សម្ដែង។ រាំស្អាតនិងមានសំនាងច្រៀងពិរោះហើយត្រូវបានបងប្អូនចូល​ចិត្ត​ណាស់។
លោកស្រី Huong ត្រូវបានមន្ទីវប្បធម៍កីឡានិងទេសចរណ៍ខេត្ត​អញ្ចើញមកដើម្បី
បង្រៀនឲ្យក្រុមសិល្បៈខ្មែរខេត្ត Soc Trang អំពីរបាំ។​ នាឆ្នាំ​២០០៧​លោកស្រីរួមជាមួយសមាជិក៣នាក់ក្នុងគណៈប្រតិភូដំនាងវៀតណាម​ទៅ​ចូលរួមកម្មវិធីវប្បធម៍មេគង្គចរន្ត
ទន្លេផ្សាភ្ជាប់បណ្ដាខឿនវប្បធម៍នៅ​អាមេរិក។ នាបច្ចុប្បន្ន ក្នុងជីវភាពរស់នៅពិធីបុណ្យ
របស់ជនរួមជាតិខ្មែរ បណ្ដា​របាំបានត្រឡប់មកវិញ។​នោះជាកំលាំងចលករដើម្បីលោក
ស្រី Huong និង​ សមាជិក​ក្នុងក្រុមប្តេជ្ញារក្សារបាំសំរាប់ជំនាន់ក្រោយៗ។ លោកស្រី Huong
បាន​ឲ្យដឹងថា៖

        “ជីដូនជិតាជាអ្នកបង្កើត រីឯខ្លួនពេលបានប្រសូត្រឡើងបានរស់ក្នុងក្រុម ខំប្រឹង
ប្រែងត្រូវរក្សាមិនឲ្យសព្ទសូន្យបាត់តៅ។ ខ្ញុំមានបំណងបានរដ្ឋជួយឧបត្ថម្ភ ពេលនោះ
ខ្ញុំនឹងកសាងក្រុមរបាំនិងអភិវឌ្ឍន៍ថែមតៀតសិល្បៈរបាំ។”

        លោក Son Del សមាជិកនៃក្រុមរបាំ Ba Sac Bung Chong បានឲ្យដឹងថា លោកនឹង
ប្តេជ្ញាអភិរក្សប្រភេទសិល្បៈនេះ។

        “របាំមានតាំងពីសម័យជីដូនជីតា ហេតុនេះហើយយើងខំប្រឹងប្រែងរក្សា​ដើម្បីបង
ប្អូនយើងត្រូវការសម្ដែងបំរើមិនមែនជារឿងលុយកាក់ទេ។ សំខាន់បំផុត​គឺយើងអភិរក្ស
បានប្រភេទសិល្បៈប្រពៃណីខ្មែរ។”

        សិល្បៈរបាំជាផ្នែកវប្បធម៍ដ៏វិសេសវិសាលរបស់ជនជាតិ ជាក្តីមោទនភាព​របស់​
ជនរួមជាតិខ្មែរនិយាយដោយឡែកនិងវៀតណាមនិយាយរួម។​ នា​ពេល​កន្លងមក​បណ្ដា
របាំបានត្រឡប់មកនឹងវាលស្រែបន្ទាប់ពីប្រមូលផលឬក្នុងពិធី​បុណ្យ​ប្រពៃណីនានា
របស់ជនរួមជាតិខ្មែរណាមបូ។ ឥឡូវនេះរបាំកំពុងបាន​អភិរក្សនិងផ្សព្វផ្សាយរួមចំណែក
រក្សានិងពង្រីករាល់តំលៃវប្បធម៍សិល្បៈ​ប្រពៃណីដ៏វិសេសវិសាលរបស់ជនរួមជាតិខ្មែរ
ណាមបូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ