របាំតុក្កតាទឹកនៅភូមិ Dao Thuc ស្រុក Dong Anh ក្រុងហាណូយ
(VOVWORLD) /  
VOVWORLD_ក្នុងឃ្លាំងវប្បធម៌ប្រជាប្រិយវៀតណាម របាំតុក្កតាទឹក
មានការទាក់ទាញយ៉ាងខ្លាំងចំពោះទស្សនិកជនដោយសារកាយវិការរស់រវើក
និងសាច់រឿងសប្បាយរីករាយផ្សាភ្ជាប់ជាមួយជីវភាពរស់នៅប្រចាំថ្ងៃរបស់
ប្រជាកសិករវៀតណាម។ជាពិសេស នាដើមរដូវផ្ការីកមជ្ឈដ្ឋានជនជក់ចិត្ត
នឹងសិល្បប្រជាប្រិយប្រភេទនេះតែងតែទៅកាន់ភូមិរបាំតុក្កតាទឹកDao
Thuc ស្រុក Dong Anh ក្រុងហាណូយដើម្បីទស្សនាការសំដែងរបាំតុក្កតាទឹក។
ភូមិ Dao Thucដែលស្ថិតនៅតំបន់ដីសណ្ដទន្លេក្រហមនោះបានមាន
កេរិ៍្តឈ្មោះអំពីប្រពៃណីរបាំតុក្កតាទឹកតាំងពី៣០០ឆ្នាំកន្លងមក។ភូមិនេះ
មានមេទ័ពមួយរូបឈ្មោះDao Dang Vinh ដែលជក់ចិត្តនឹងសិល្បៈរបាំតុក្កតា
ទឹកដូច្នេះហើយលោកបានខិតខំប្រឹងប្រែងកសាងនិងផ្សព្វផ្សាយប្រភេទ
សិល្បនេះទៅឲ្យជំនាន់ក្រោយៗ។ដោយមានសគុណដ៏ធំធេងចំពោះទឹកដីនោះ
នាសតវត្សទី១៦ប្រជាជនបានស្នើឲ្យស្ដេចប្រសិទ្ធិនាមជូនលោកជាអ្នក
បង្កើតរបររបាំតុក្កតាទឹក។
|
តុក្កតាទឹកនៅភូមិ Dao Thuc |
រូបតុក្កតាដែលកែច្នៃដោយអ្នកភូមិDao Thuc នេះមានកំពស់ពី៣០ដល់
៤០សង់ទីម៉ែត្រ។តុក្កតាបានធ្វើពីឈើ បានលាបថ្នាំពណ៌ចំរុះហើយមានមុខ
មាត់ឆ្លាក់តាមរូបសត្វនិងតួអង្គក្នុងរឿងប្រជាប្រិយនានា។សិល្បរបាំតុក្កតា
ទឹកភូមិDao Thuc មានឈុតសំដែងចំនួន២០ដែលចាប់ប្រភពពីសកម្មភាព
ធ្វើស្រែចំការរបស់ប្រជាកសិករមានជាអាទិ៍ ការភ្ជួរស្រែ ស្ទូងស្រូវ ឃ្វាលក្របី
ស្ទូចត្រី ឬតាមល្បែងលេងកំសាន្តដូចជាទាញព្រ័ត្រ យោលទោង ជាដើម។
តាមលោក Dinh Huu Tu ជាសិល្បកររបាំតុក្កតាទឹកនៅភូមិ Dao Thuc
អស់រយៈពេល៣០ឆ្នាំកន្លងទៅបានឲ្យដឹងថា
“តាំងពីតូចខ្ញុំបានទស្សនាដូនតាសំដែងរបាំតុក្កតាទឹកហើយ។របរនេះ
សប្បាយរីករាយនិងមានភាពវិសេសវិសាលបានជាខ្ញុំរៀននិងធ្វើតាម។នាគ្រា
ដំបូងបងប្អូនហាត់បញ្ជាតុក្កតានេះត្រូវតែរៀនតាមកាយវិការមួយៗទាំងនៅ
លើដីនិងក្នុងទឹក។ក្នុងពេលសំដែង សិល្បករត្រូវបញ្ជាតុក្កតាត្រឹមត្រូវតាម
សំលេងច្រៀងរបស់អ្នកចំរៀងនៅលើឆាក”។
|
ក្រុមលិល្បរបាំតុក្កតាទឹកនៅភូមិ Dao Thuc |
នាបច្ចុប្បន្ន ក្រុមលិល្បរបាំតុក្កតាទឹកនៅភូមិ Dao Thucមានសិប្បករ
សិប្បការិនីចំនួនជាង៣០នាក់។ក្នុងនោះជនចាស់ជាងគេមានអាយុ៧០ឆ្នាំ
ផ្លាយហើយជនវ័យក្មេងបំផុតនៅតែរៀនក្នុងសាលាចំណេះទូទៅ។ការសំដែង
របាំតុក្កតាទឹកប្រព្រឹត្តទៅជាប្រចាំថ្ងៃនៅក្នុងភូមិ។ជាពិសេសក្នុងឱកាសបុណ្យ
ចូលឆ្នាំថ្មីគេប្រញាប់នឹងការសំដែងបំរើបងប្អូនក្នុងភូមិនិងភ្ញៀវទេសចរមក
ពីគ្រប់ទិសទី។លោកNgo Minh Phong ប្រធានក្រុមលិល្បរបាំតុក្កតាទឹកនៅ
ភូមិ Dao Thucបានឲ្យដឹងថា
“ដើម្បីជំរុញការអភិវឌ្ឍន៍លិល្បរបាំតុក្កតាទឹកនៅភូមិ Dao Thuc នា
បច្ចុប្បន្ននេះ គណៈដឹកនាំក្រុមរួមជាមួយរដ្ឋអំណាចបានដាក់ចេញវិធាន
ការមួយចំនួន។នាពេលខាងមុខ នឹងជ្រើសបុគ្គលិកមានសមត្ថភាពខ្ពស់
ព្រមទាំងបន្តការងារបណ្ដុះបណ្ដាលជំនាន់វ័យក្មេង។សង្ឃឹមថានាពេលខាង
មុខការងារផ្សព្វផ្សាយទូលំទូលាយនូវសកម្មភាពរបស់លិល្បរបាំតុក្កតាទឹក
នៅភូមិ Dao Thucនឹងបានអនុវត្តកាន់តែល្អថែមទៀត”។
អស់រយៈពេលរាប់រយឆ្នាំកន្លងមក អ្នកភូមិ Dao Thuc ជានិច្ចកាល
ថែរក្សារបររបាំតុក្កតាទឹកដូចជាអច្ឆរិយវត្ថុនៃភូមិ។លិល្បរបាំតុក្កតាទឹក
ពិតជាបានរួមចំណែកជាច្រើនទៅក្នុងការផ្សព្វផ្សាយវប្បធម៌វៀតណាម
ទៅកាន់ពិភពលោក៕
-VOVWORLD