|
បរិយាកាសកាហ្វេ-ល្ខោន Yumy នៅអាស័យដ្ឋានលេខ២០៨វិថី Hoa Hung ខ័ណ្ឌទី១០ទីក្រុងហូជីមិញ (dendau.vn) |
Vovworld-នារាត្រីថ្ងៃទីច័ន្ទ អង្គារ ព្រហស្បត៍ បរិយាកាសកាហ្វេ-ល្ខោន Yumy នៅអាស័យដ្ឋានលេខ២០៨វិថី Hoa Hung ខ័ណ្ឌទី១០ទីក្រុងហូជីមិញបានក្លាយទៅ
ជាអូអរ។ ភ្ញៀវមកទីនេះភាគច្រើនគឺជនវ័យក្មេងចូលចិត្តកាហ្វេនិងស្រឡាញ់ល្ខោន។ អង្គុយក្នុងបរិយាកាសកក់ក្តៅពិសារកាហ្វេផងកំសាន្តរឿងល្ខោន ផ្ការីកយឺត ផង បង
ស្រី Tran Thu Hong នៅសង្កាត់ទី៦ខ័ណ្ឌទី១១បានចែករំលែកថា៖
“ខ្ញុំនិងមិត្តភ្កតិនៅទីនេះពិសារកាហ្វេផងនិយាយសំណេះសំនាលផង បានកំសាន្តរឿងល្ខោននៅទីនេះក៏ល្អដែរ តំលៃសមរម្យដោយហេតុនេះខ្ញុំចូលចិត្តមក
ហាងនេះ។”
មិនត្រឹមតែហាងកាហ្វេ-ល្ខោន Yumy ប៉ុណ្ណោះទេ នាបច្ចុប្បន្ន រូបសណ្ឋានហាង
កាហ្វេ-ល្ខោនបានបង្កើតជាច្រើននៅទីក្រុងហូជីមិញ បរិយាកាសទស្សនីយភាពដ៏
ចង្អៀត ជូលកាលសិល្បករត្រូវប្រើកន្លែងអង្គុយរបស់ទស្សនិកជនដើម្បីសម្ដែង។ដោយហេតុនេះបានបង្កើតឡើងនូវបរិយាកាសជិតស្និទ្ធរវាងទស្សនិកជននិងសិល្ករ
សិល្បការិនី។ បងស្រី Nguyen Thi Thu Trang នៅខ័ណ្ឌទី៥បានឲ្យដឹងថា៖
“កំសាន្តល្ខោននៅទីនេះខ្ញុំមានការចាប់អារម្មណ៍កក់ក្តៅរវាងទស្សនិកជននិង
សល្បករ។ ខ្ញុំបានយល់មនោសញ្ចេតនារបស់សិល្បករសិល្បការិនីក្នុងល្ខោននោះ។”
ដើម្បីអាជីវកម្មតាមរូបសណ្ឋានទស្សនីយភាពល្ខោនបំរើទស្សនិកជនកំសាន្ត
កាហេវមិនងាយស្រួលទេ។ ប៉ុន្តែឈានផុតពីការលំបាកដោយការនិយមនិងស្រឡាញ់
ល្ខោន ម្ចាស់បណ្ដាហាងកាហ្វេ-ល្ខោនកំពុងខំប្រឹងប្រែងរក្សានិងអភិវឌ្ឍន៍ប្រភេទ
តស្សនីយភាពនេះ។ លោកស្រី Nguyen Thien Kim ម្ចាស់ហាងកាហ្វេ-ល្ខោន សង្កាត់ទី៦
ខ័ណ្ឌទី៣បានឲ្យដឹងថា៖
“នាគ្រដំបូងក៏ជួបការលំបាកដែរ។ ពេលមាន ekip ហើយ បញ្ហាបានជួបក៏ដូចជាបណ្ដាចក្រល្ខោនផ្សេងៗគឺសេណារីអូនិងអ្នកដឹកនាំ។ យើងខ្ញុំខំប្រឹងប្រែងធ្វើឲ្យបាន
ល្អក៏ដូចជាក្ដាប់ជាប់ការនិយមចូលចិត្តរបស់ទស្សនិកជន។”
រីឯចំពោះសិល្បការិនី Trinh Kim Chi នោះ ទោះបីជាបានដឹងមុននឹងជួបការលំបាកក្នុងបញ្ហាចំណេញ ប៉ុន្តែបងស្រីនៅប្តេជ្ញាបង្កើតហាងកាហ្វេ-ល្ខោន CK របស់
ខ្លួនដើម្បីជួយជ្រោមជ្រែងសិល្បករសិល្បការិនីវ័យក្មេងនិងបំពេញការនិយមចូលចិត្ត
របស់ខ្ឡួនដែរ។
“នេះជាទីលានលេងកំសាន្តសំរាប់មិត្តវ័យក្មេងនិងសិក្ខាកាមនិងបង្កើតទម្លាប់ការ
និយមចូលចិត្តរបស់មិត្តវ័យក្មេងនិងទស្សនិកជនមកនឹងល្ខោនជាច្រើនថែមទៀត។ នោះជាប្រការដែល Kim Chi គិតគូរដើម្បីអនុវត្តហាងកាហ្វេ-ល្ខោន។”
ដោយអ្វីដែលកាហ្វេ-ល្ខោនបាននិងកំពុងធ្វើបានរួមចំណែកធ្វើឲ្យសម្បូរបែបបន្ថែមជីវភាពខាងវប្បធម៍កំសាន្តរបស់ប្រជាជនទីក្រុងហូជីមិញ។ តាមរយៈនោះ
នាំសិល្បៈល្ខោនមកនឹងមហាជនជិតស្និទ្ធដូចជាជីវភាពដែលមានស្រាប់៕