រូបភាពសត្វមហិរិទ្ធិក្នុងវប្បធម៍ស្ថាប័ត្យកម្មវៀតណាម

រូបភាពសត្វមហិរិទ្ធិក្នុងវប្បធម៍ស្ថាប័ត្យកម្មវៀតណាម - ảnh 1
រូបភាពសត្វមហិរិទ្ធិក្នុងវប្បធម៍ស្ថាប័ត្យកម្មវៀតណាម (vov.vn)



        VOV-តាមទស្សនៈវិទ្យានោះ​រូបសត្វនាគជាសត្វនាំមុខក្នុងក្រុម​សត្វមហិរិទ្ធិ​
ចំនួន៤។ រូបសត្វនាគមានវត្តមានជាច្រើនក្នុងស្ថាប័ត្យកម្មនៅរាជវាំង វិហារ ​វត្ត​
នានា។​បើប្រៀបនឹងបណ្ដាប្រទេសអាស៊ីផ្សេងៗ សត្វនាគរបស់វៀតណាមមាន​ភាពងាយស្រួលជាង។ ដូច្នេះ ក្នុងពេលបានឃើញរូបសត្វនាគនោបណ្ដាកេរ៌្ត​
ដំណែល​ប្រវត្តិសាស្ត្រ គេអាចព្យាករណ៍បានថាអាយុកាលរបស់សំណង់​រឺវត្ថុ​កេរ៌្ត​ដំណែលប្រវត្ថិសាស្ត្រទាំងនោះគឺជារបស់រាជកាលណា។ លោក Dang Van Ban
អ្នកស្រាវជ្រាវវប្បធម៍​បាន​ឲ្យដឹងថា៖

        “និមិត្តរូបនាគបានបង្ហាញបំណងប្រាថ្នារបស់មនុស្សចង់រួចផុតពីការចាប់បង្ខំ​
នានា។ សត្វនាគអាចហោះលើមេឃ អាចហែលក្នុងទឹក អាចដើររឺវា​លើដី​គោក។ រូបភាពនាគបានបង្ហាញឲ្យបំណងប្រាថ្នាដ៏ធំធេងរបស់មនុស្ស បង្ហាញបាន​នូវ
កំលាំងខ្លាំងជួយឲ្យមនុស្សបើកទូលាយបរិយាកាសរស់នៅ កសាងជីវភាព​រស់​នៅកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។”

        រួមជាមួយនោះអណ្ដើកជាសត្វទី៣ក្នុងក្រុមសត្វមហិរិទ្ធិ ជានិមិត្តរូបឲ្យកំលាំង​
អាយុយ៉ឺនយូរ។​ ក្នុងប្រវត្តិសាស្ត្រជនវៀតណាមបានរឿងព្រេងបនីយកម្មបណ្ដា​
រឿង​អំពី​ទេវតាអណ្ដើកបានជួយស្ដេច An Duong Vuong សាងសង់កំពែង Co Loa
នៅស្រុក Dong Anh ទីក្រុងហាណូយ។ នៅកណ្ដាលទីក្រុងហាណូយមាន​
រម្មណីដ្ឋាន​បឹង Hoan​Kiem ជាមួយវិហារបុរាណមួយ។ រូបភាពអណ្ដើកនៅបាន​
ឃើញ​នៅបណ្ដាវត្តវិហារ។ នៅ Van Mieu Quoc Tu Giam (ដែលត្រូវបានចាត់​ទុក​ជាមហាវិទ្យាល័យដើមដំបូងនៅវៀតណាម) ត្រូវបានសាងសង់ពីឆ្នាំ១០៧០មាន
​ផ្ទាំង​សិលាចារិតបណ្ឌិតចំនួន៨២។ ​ប្រការពិសេសគឺបណ្ដាសិលាចារិតបណ្ឌិត
ក្នុង​ប្រវត្តិសាស្ត្រត្រូវបានដាក់លើខ្នងអណ្ដើតថ្មដូចជាបង្ហាញនូវការគោរពអ្នក
រៀន​សូត្រអ្នកពូកែ។​ អធិប្បាយអំពីប្រការនេះ បណ្ឌិត Dang Kim Ngoc អ្នកស្រាវ
ជ្រាវ​វប្បធម៍បានឲ្យដឹងថា៖

        “ក្នុងទស្សនាទានបុរាណរបស់ជនវៀតណាមនោះ អណ្ដើកបានបង្ហាញនៃ​ភាពរឹងមាំអមតៈយូរអង្វែង។ ដូច្នេះនាដើមសត្សវត្សទី១៥ រាជកាល Le បាន
សាង​សង់​បណ្ដាសិលាចារិតបណ្ឌិតនេះដើម្បីលើកដំកើងបណ្ដាអ្នកបានជាប់
ក្នុងការប្រឡង​ខ្ពស់និងចង់រក្សាអប់រំប្រពៃណីនោះឲ្យជំនាន់ក្រោយៗ។”

        ហង្សជាប្រភេទបក្សីស្អាត។ ជាសត្វមហិរិទ្ធដ៏ថ្លៃថ្លាក្នុងក្រុមសត្វមហិរិទ្ធ​
ទាំង​៤​នោះ។ តាមទស្សនាទានរបស់ជនវៀតណាម កន្លែងដែលសត្វហង្សបាន
ហោះមក​គឺជាការព្យាករណ៍ដ៏ល្អភាពសម្បូរុងរឿង។ ក្នុងគ្រប់កាលៈទេសៈ
រូបភាពបណ្ដា​សត្វ​​មហិរិទ្ធិនៅជាផ្នែកមួយក្នុងជីវភាព​វប្បធម៍របស់ជនវៀត
ណាម បង្ហាញនូវ​បំណង​​ប្រាថ្នាអំពីប្រទេសជាតិសន្តិភាព​សម្បូរុង​រឿងជិវភាព
រស់នៅរបស់ប្រជាជន​សុខសាន្តត្រាណសុភមុង្គល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ