របរដាំស្រូវទឹករបស់ជនជាតិ Kinh
TO TUAN -  
(VOV) /  
VOV-តាមបណ្ដាឯកសារស្រាវជ្រាវថា ដំបន់វាលទំនាបទន្លេ Hong គឺជាដំបន់ ដីល្បាប់របស់ទន្លេធំចំនួន២គឺទន្លេ Hong និងទន្លេ Thai Binh ជាកន្លែងប្រមូលផ្ដុំ
មនុស្សដើមដំបូងរបស់ជនវៀតណាមបុរាណ។ ក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍ ជនជាតិ
Kinh ជាជនជាតិមានបទពិសោធន៍ក្នុងការដាំស្រូវទឹកធ្វើធារាសាសាស្ត្រនិងធ្វើ
ទំនប់ជាច្រើន។ ផ្សាភ្ជាប់ជាមួយរបរដាំស្រូវទឹកជីវភាពប្រជាជនបានផ្អែកទៅលើ
ធម្មជាតិ ចំណុះទៅលើបណ្ដាលក្ខណៈរបស់ធម្មជាតិដូច្នេះបានក្លាយទៅជាទំនៀម
ទំលាប់ជំនឿព្រលឹងដ៏វិសេសដូចជាទំនៀមទំលាប់ធ្វើសក្ការៈបូជាជីដូនជីតាធ្វើ
សក្ការៈបូជាបណ្ដាព្រះទេវតាក្លាយទៅផ្នែកវប្បធម៍ដ៏វិសេសវិសាលរបស់ជនជាតិ
Kinh។ ប្រភេទវប្បធម៍សិល្បៈជាច្រើនដូចជា ចម្រៀង Cheo សិល្បៈរបាំតុក្កតាទឹក
បានអះអាងនូវចរិតលក្ខណៈច្នៃប្រឌិតរបស់ខឿនអរិយ្យធម៍ដំបន់វាលទំនាបទន្លេ
Hong។
|
ប្រភេទវប្បធម៍សិល្បៈជាច្រើនដូចជា ចម្រៀង Cheo សិល្បៈរបាំតុក្កតាទឹក បានអះអាងនូវចរិតលក្ខណៈច្នៃប្រឌិតរបស់ខឿនអរិយ្យធម៍ដំបន់វាលទំនាបទន្លេ Hong។ |
ជាមនុស្សដើមម្ចាស់ស្រុកតាំងពីយូយាណាស់មកហើយ ជនវៀតជានិច្ចកាល
ឈានមុខក្នុងការធ្វើឲ្យធម្មជាតិផ្ដល់មកដំបន់ដីថ្មីដើម្បីអភិវឌ្ឍន៍របរដាំស្រូវទឹក។ របរ
ដាំស្រូវទឹកនៅវៀតណាមបានរួមចំណែកចិញ្ចឹមជនវៀតណាមជាច្រើនជំនាន់ ប៉ុន្តែ
របរដាំស្រូវទឹកមានការផ្លាស់ប្តូរយ៉ាងពិតប្រាកដមុននេះ២០ឆ្នាំ រដ្ឋវៀតណាមបាន
ផ្សព្វផ្សាយគោលនយោបាយប្រគល់ដីស្រែនិងប្រគល់សិទ្ធិធ្វើជាម្ចាស់ឲ្យប្រជាជន។
ចរិតលក្ខណៈជាក់ស្ដែងរបស់គោលនយោបាយនេះបាននាំមកជំហានលោតផ្លោះសំរាប់ផ្នែកផលិតស្រូវអង្ករ។ សាស្ត្រាចារ្សបណ្ឌិត Vo Tong Xuan បានឲ្យដឹងថា៖
“នៅវៀតណាមពីឆ្នាំ១៩៨៩បានចាប់ផ្ដើមនាំចេញអង្ករ ផ្ទេរប្តូរពីដំណាក់កាលខ្វះស្បៀងអាហារទៅដំណាក់កាលមានអង្ករនាំចេញ។ កាផ្សព្វផ្សាយបណ្ដាគោល
នយោបាយសមស្របបានជំរុញប្រជាកសិករផលិតចេញស្រូវអង្ករជាច្រើនដើម្បី
ធ្វើមានឲ្យគ្រួសារនិងដើម្បីនាំចេញ។”
|
ជនជាតិ Kinh (ដែលបានហៅថា ជនវៀត) តាំងពីយូមកបានរស់នៅប្រមូលផ្ដុំនៅដំបន់ដីបុរាណនៃដំបន់វាលទំនាបទន្លេ Hong និងផ្សាភ្ជាប់ជាមួយរបរដាំស្រូវទឹក។ |
ជាមួយរាល់គោលនយោបាអភិវឌ្ឍន៍សមស្រប ត្រឹមតែក្នុងរយៈពេល២
ទស្សវត្ស ពីប្រទេសខ្វះស្បៀងអាហារ វៀតណាមបានក្លាយទៅជាប្រទេសមួយ
ក្នុងចំណោមប្រទេសជួរមុខលើពិភពលោកអំពីការនាំចេញអង្ករ។ ក្នុងឆ្នាំ២០១២វៀតណាមបាននាំចេញអង្ករជាង៧លានតោណ ជាប្រទេសឈលំដាប់ថ្នាក់ទី២លើពិភពលោកអំពីការនាំចេញអង្ករ។ ក្នុងប៉ុន្មានឆ្នាំជិតៗនេះ ការអនុវត្តកម្មវិធីកសាងជនបទថ្មីផ្សាភ្ជាប់នឹងបទដ្ឋានជាក់ស្ដែងអំពីរៀបចំផែនការនិងវាលស្រែធំអនុវត្តវិទ្យាសាស្ត្របច្ចេកទេសទៅក្នុងការផលិតស្រូវដែលនិងកំពុងបង្កការផ្លាស់ប្តូរថ្មីរួមចំណែកបង្កើនទិន្នផលនិងតំលៃនាំចេញស្រូវអង្ករ។ លោកស្រី Nguyen
Thi Tam កសិករមួយរូបនៅឃុំ Yen Noi ស្រុក Quoc Oai ទីក្រុងហាណូយបានឲ្យ
ដឹងថា៖
“ការនាំម៉ាស៊ីនចូលក្នុងស្រែគឺចាំបាច់ណាស់ចំពោះប្រជាកសិករនៅឃុំ
យើងខ្ញុំ។ ការនាំម៉ាស៊ីនចូលស្រែបានកាត់បន្ថយកំលាំងពលកម្មសំរាប់ប្រជាកសិករ និយាយរួមនិងគ្រួសារខ្ញុំនិយាយដោយឡែក។”
|
ដំបន់វាលទំនាបទន្លេ Hong គឺជាដំបន់ដីល្បាប់របស់ទន្លេធំចំនួន២គឺទន្លេ Hong និងទន្លេ Thai Binh ជាកន្លែងប្រមូលផ្ដុំមនុស្សដើមដំបូងរបស់ជនវៀតណាមបុរាណ។ |
ក្នុងសហគមន៍ជនជាតិវៀតណាមទាំង៥៤ ជនជាតិ Kinh នាបច្ចុប្បន្នបានមាន វត្តមាននៅគ្រប់ខេត្តទីក្រុងក្នុងទូទាំងប្រទេស។ ក្នុងដំណាក់កាលធ្វើសមាហរណកម្ម សេដ្ឋកិច្ចអន្តរជាតិដើមស្រូវគ្រាប់អង្ករវៀតណាមមិនត្រឹមតែជាប្រភពស្បៀងអាហារ ចិញ្ចឹមមនុស្សប៉ុណ្ណោះទេ ថែមទាំងនៅទីនោះខឿនអរិយ្យធម៍ស្រូវទឹកទន្លេ Hong បន្ត បានបំភ្លឺនិងជាគ្រឹះស្ថានកសាងខឿបវប្បធម៍ពោពេញទៅដោយអត្តសញ្ញាណវៀត
ណាម៕
TO TUAN
-VOV