រយៈពេល២០ឆ្នាំវៀតណាមអភិរក្សបេតិកភ័ណ្ឌវប្បធម៍ពិភពលោក។

រយៈពេល២០ឆ្នាំវៀតណាមអភិរក្សបេតិកភ័ណ្ឌវប្បធម៍ពិភពលោក។ - ảnh 1
មណ្ឌលកេរ៌្តដំណែលអតីតបរមរាជវាំង Hue (VOV)



        VOV-គិតមកដល់ឥឡូវនេះ វៀតណាមបានមានបេតិកភ័ណ្ឌចំនួន១៧​ដែល
​ត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌពិភពលោក។ បេតិកភ័ណ្ឌដើម​ដំបូងត្រូវបានប្រគល់ឲ្យមណ្ដលកេរ៌្តដំណែលអតីតរាជវាំង Hue នាឆ្នាំ១៩៩២។ បន្ទាប់នោះគឺឈូងសមុទ្រ Ha Long ២លើកត្រូវបានទទួលស្គាល់ជាបេតិកភ័ណ្ឌ​ពិភពលោកនាឆ្នាំ១៩៩៤និង២០០០។ នាឆ្នាំ១៩៩៩ វិថីបុរាណ Hoi An និង
មណ្ឌល​កេរ៌្តដំណែល My Son ចំណុះខេត្ត Quang Nam ត្រូវបានទទួលស្គាល់ជា​
បេតិកភ័ណ្ឌ​​វប្បធម៍ពិភពលោកជាដើម។ ការទទួលស្គាល់របស់អន្តរជាតិ​លើក​ដម្កើងនូវតំលៃវប្បធម៍វៀតណាម មានអត្ថន័យសំខាន់ក្នុងការផ្សព្វផ្សាយ​រូបភាព
ប្រទេសវៀតណាម ទន្ទឹមនឹងនោះក៏ដាក់ចេញការទទួលខុសត្រូវក្នុងការអភិរក្ស​រក្សាបណ្ដាបេតិកភ័ណ្ឌវប្បធម៍ពិភពលោក។ សាស្ត្រាចារ្សរង បណ្ឌិត Dang Van
Bai អតីតប្រធាននាយកដ្ឋានបេតិកភ័ណ្ឌវប្បធម៍និងជាអនុប្រធានសមាគម​បេតិកភ័ណ្ឌវប្បធម៍វៀតណាមបានចាត់ទុកថា៖

        “កត្តិនាមបេតិកភ័ណ្ឌវប្បធម៍និងធម្មជាតិពិភពលោកជាកត្តិនាមដ៏ថ្លៃថ្លា
ប៉ុន្តែ​ដើរភ្ជាប់ជាមួយនឹងនោះគឺកាត្វកិច្ច ការទទួលខុសត្រូវប្រទេសសមាជិក
ដ៏ធ្ងន់ធ្ងរ។ គោលដៅរបស់ UNESCO ក្នុងពេលដាក់ចេញអនុសញ្ញាអភិរក្ស
បេតិកភ័ណ្ឌគឺ​សំដៅ​លើកកំពស់ការយល់ដឹងរបស់សហគមន៍បណ្ដាប្រទេស
លើពិភពលោកអំពី​តួនាទី អត្ថន័យរបស់បេតិកភ័ណ្ឌក្នុងជីវភាពរស់នៅសង្គម
របស់មនុស្សលោក។”

        ប្រសិនបើចំពោះប្រទេសអភិវឌ្ឍន៍ ការដែលបេតិកភ័ណ្ឌត្រូវបានទទួល
ស្គាល់​ជា​កត្តិយសមួយនោះ ចំពោះខេត្តក្រុងជាច្រើនរបស់វៀតណាម ការ
ដែល​បេតិក​ភ័ណ្ឌ​ត្រូវបានទទួលស្គាល់ក៏បានដើរតួនាទីដ៏ធំធេងក្នុងការ
អភិវឌ្ឍន៍សេដ្ឋកិច្ច​និយាយរួម ពិសេសគឺការអភិវឌ្ឍន៍ទេសចរណ៍។ ដោយ
ត្រូវបានយកចិត្តទុកដាក់​វិនិយោគរបស់ស្ថាប័នគ្រប់គ្រងនិងសង្គមទាំងមូល
តាមរយៈការងារគ្រប់គ្រងស្ដា​ជុសជុលបណ្ដាបេតិកភ័ណ្ឌបានរួមចំណែក
កាន់តែសកម្មពីមួយថ្ងៃទៅមួយថ្ងៃទៅ​ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចទេសចរណ៍។

        គោលដៅរបស់ UNESCO មិនត្រឹមតែសង្កត់ធ្ងន់ទៅលើការអភិរក្សវិនិយោគ​
ស្ដា​រប៉ុណ្ណោះទេ ថែមទាំងយកចិត្តទុកដាក់ដលើតួនាទីរបស់សហគមន៍ចំពោះ​
បេតិកភ័ណ្ឌទាំងអស់ ពិសេសគឺចាត់ទុកបេតិកភ័ណ្ឌនោះត្រូវបានផ្សព្វផ្សាយ​
យ៉ាង​ម៉េច ផ្សាភ្ជាប់ក្នុងការយល់ដឹងរបស់សហគមន៍ប្រជាជនយ៉ាងម៉េចនិង
បណ្ដាជំនាន់​អភិរក្សយ៉ាងម៉េច។ លោក Nguyen Van Quyen អ្នកភូមិ Diem មួយរូប
ដែលត្រូវ​បានចាត់ទុកជាស្រុកកំណើតរបស់ចម្រៀងប្រជាប្រិយ Quan ho Bac Ninh
ដែល​ទើបនឹងបានសំរេចសៀវភៅតូរតន្ត្រីនិងត្រូវបានចាត់ទុកជាវចនានុក្រមចម្រៀង​
ប្រជាប្រិយ Quan ho Bac Ninh មានកម្រាស់ជាង២០០០ទំព័រជាមួយបទចម្រៀង​ជាង​១ពាន់ត្រូវបានប្តីប្រពន្ធលោកស្រាវជ្រាវកត់ឡើងវិញក្នុងអំឡុង៥០ឆ្នាំកន្លង​មក។
លោក Nguyen Van Quyen បានសំណេះសំណាលថា៖

        “បណ្ដាអ្នកចាស់ជរានៅពេលទទួលមរណៈភាពបាននាំទៅជាមួយរាល់តំលៃ
ថ្លៃថ្លាបាត់ទៅ ដូច្នេះខ្ញុំកាន់តែចូលចិត្តចម្រៀង Quan ho។ អន្តរជាតិគេបានទទួល
ស្គាល់នោះ យើង​ត្រូវឆ្លើយតបបាននូវចរិតលក្ខណៈអន្តរជាតិនោះ។ ​ធ្វើយ៉ាងម៉េច
យើងកត់ត្រា​ដ៏ខ្លីឲ្យប្រជាជនស្គាល់ដល់ប្រជាជននិយម។”

        បេតិកភ័ណ្ឌពិភពលោកនៅវៀតណាមមិនត្រឹមតែដើម្បីកំសាន្តប៉ុណ្ណោះទេ
ថែម​ទាំងជាប្រភពធនធានវប្បធម៍សំរាប់ផលប្រយោជន៍សហគមន៍។ ក្នុងការងារ​អភិរក្សពង្រីកនូវតំលៃរបស់បេតិកភ័ណ្ឌ តួនាទីរបស់រដ្ឋគឺកសាងយន្តការគោល​នយោបាយនិងមានកម្មវិធីសកម្មភាពសំដៅលើកទឹកចិត្តការចូលរួមរបស់
​សហគមន៍​ដើម្បីបេតិកភ័ណ្ឌបានរស់ក្នុងជីវភាពរស់នៅសហគមន៍យ៉ាងពិត
​ប្រាកដ។ តាមរយៈកម្មវិធីសកម្មាភាពជាក់ស្ដែងនោះ លើកកំពស់ចំណេះដឹង​
របស់​សហគមន៍សង្គមទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ