រាល់តំលៃវិចិត្រសិល្បៈវៀតណាមតាមរយៈគំនូរខ្មុកម្រាក់និងគំនូរក្រដាស do របស់វិចិត្រករ Mai Dac Linh
(VOVWORLD) /  
|
វិចិត្រករ Mai Dac Linh (VOV) |
Vovworld-“ការជឿជាក់និងពេលវេលា” ជាពិពណ៌បុគ្គលដមបូងរបស់វិចិត្រករ
Mai Dac Linh នៅបារាំងជាមួយគំនូរខ្មុកម្រាក់ចំនួន១៣ផ្ទាំងនិងគំនូរក្រដាស do
ចំនួន១០ផ្ទាំង។
វណ្ណកម្មខ្មុកម្រាក់នីមួយៗសុទ្ធតែជាការប្រមូលផ្ដុំរាល់តំលៃប្រពៃណី
ទោះបីជាមានព័រលឿងរឺបៃតងក្រហមជាច្រើនក្តិ រាល់ព័រនោះសុទ្ធតែមានច្រើន
ជាន់ច្រើនថ្នាក់ក្នុងគំនូរ “ពេលវេលាក្នុងដៃ” “ម្នាក់ឯង” ជាដើម។ ចំណុចពិសេស
មួយទៀតត្រូវបានឃើញក្នុងវណ្ណកម្មរបស់លោកគឺភាពសម្របរាល់វត្ថុធាតុ
ប្រពៃណីរបស់ខ្មុកម្រាក់វៀតណាមជាមួយភាសាសូន្យរូបទំនើប ដើម្បីបង្ហាញ
ស្មារតីសិល្បៈបូព៌ា។ Mai Dac Linh បានចែករំលែកអំពីគោលគំនិតនិពន្ធរបស់
លោកថា៖
“វៀតណាមជាប្រទេសកសិកម្មនិងភូមិនីមួយៗសុទ្ធតែមានវត្តមួយ ស្មារតីពុទ្ធសាសនាចំពោះជនវៀតណាមគឺច្បាស់លាស់។ តាំងពីយូរយាមក ដូនតាយើងបានប្រើប្រាស់វត្ថុធាតុខ្មុកម្រាក់ដើម្បីធ្វើរូបព្រះពុទ្ធបដិមារ ធ្វើឧបករសែន
ព្រេន ឧបករក្នុងពិធីការពុទ្ធសាសនា។ ខ្ញុំក៏ចង់បញ្ជូន១ផ្នែកនូវស្មារតីមនុស្ស
សាស្ត្រ ស្មារតីពុទ្ធសាសនាចូលក្នុងគំនូរខ្មុកម្រាក់របស់ខ្លួន នោះជាប្រការដើម្បីនិយាយនិងសន្ទនាជាច្រើនចំពើទស្សនិកជន។”
ដោយហេតុននោះ ក្នុងការដាក់ឈ្មោះសំរាប់វណ្ណកម្មនីមួយៗដូចជា “សុប៉ិន
ហោះហើរ” “បទចម្រៀងរដូវក្តៅ” វិចិត្រករក៏បានផ្ញើរទៅក្នុងព្រលឹងទស្សនិកជន រាល់គោលគមនិតនៃព្រលឹង។
ស្ដីអំពីគំនូររបស់ Mai Dac Linh អ្នកទិតៀនវិចិត្រសិល្បៈបារាំង Corinne de
Menonville អ្នកនិពន្ធនៃសៀវភៅ “វិចិត្រសិល្បៈសម័យវៀតណាម” បានសង្កត់ធ្ងន់
ថា៖
“រាល់ចំណុចវិសេសវិសាលបំផុតគឺរបៀបវិចិត្រករ Linh បានប្រើប្រាស់
បច្ចេកទេសខ្មុកម្រាក់ បង្កើតឡើងនូវព័រដ៏ស្រស់ស្អាត។ ក្បូរក្បាច់ផ្កាឈូបស្គរសំរិទ្ធ
Dong Son រូបភាពប្រពៃណីវៀតណាមត្រូវបានលោកបញ្ជូនដ៏ជោគជ័យទៅក្នុង
ខ្មុកម្រាក់។ ក្នុងពេលលោកគូរគំនុរក្រដាស do ជាប្រភេទក្រដាសប្រពៃណីពិសេស
ក្នុងគំនូរ Dong Ho របស់វៀតណាម ការច្នៃប្រឌិតរបស់លោកវិសេសណាស់។ ការ
ច្នៃប្រឌិតដោយឥតឈប់ឈររបស់វិចិត្រករ Mai Dac Linh បានបង្កើតឡើងវណ្ណកម្ម
ដ៏ពិសេសរួមផ្សំរវាងខាងកើតនិងខាងលិច បន្តបញ្ជូនរាល់តំលៃវៀតណាមក្នុងគំនូរ
ទោះបីជាខ្មុកម្រាក់រឺក្រដាស do ក្តី។”
រីឯលោកស្រី Anne Coralie Phachan ប្រធានបន្ទប់គំនូរ Victoria មានការចាប់
អារម្មណ៍ពិសេសចំពោះការដែលវិចិត្រករបានច្នៃប្រឌិតខ្សែលើគំនុរក្រដាស do។
តាមលោកស្រីថា នោះជាផ្លូវនៃគំនិតអរូបីនិងតាមពេលវេលា បណ្ដាខ្សែគូរដោយ
ព័ររបស់វិចិត្រករនឹងមិនសូវដិតល្អ រីឯផ្លូវលើខ្សែនឹងច្បាស់លាស់ជាងនិងបង្កើត
ចំណាប់អារម្មណ៍ដ៏ល្អ។
ប្រសិនបើសិល្បៈជាបេសកជននៃព្រលឹងប្រជាជាតិជួយឲ្យជនគ្រប់រូបនៅខឿនវប្បធម៍ផ្សេងៗគ្នាអាចមានមនោសញ្ចេតនានិងបង្កើនការយល់ដឹងគ្នាទៅ
វិញទៅមក ក្នុងពេលមកដល់គំនូររបស់វិចិត្រករ Mai Dac Linh អ្នកស្រឡាញ់សិល្បៈនៅបារាំងនឹងបានមកនឹងព្រលឹងវៀតណាមដោយងាយស្រួល៕
-VOVWORLD