លោក Nguyen Van Lang ផលិតម៉ាស៊ីនកសិកម្មសំរាប់កម្មករ

VOVWORLD_លោក Nguyen Van Lang ត្រូវបានបងប្អូនកសិករនៅតំបន់
វាលសណ្ដរទន្លេ Cuu Long កោតសសើរយ៉ាងខ្លាំងដោយសារលោកចេះផលិត
ម៉ាស៊ីនបំរើ​ការងារបង្ក​បង្កើនផល​របស់ប្រជាកសិករនៅនឹងតំបន់។ លោក មាន
ស្រុកកំណើតនៅផ្លូវ Cau Xeo ឃុំ Hau Thanh ស្រុកCai Be ខេត្ត Tien Giang។ ជា
កសិករមួយរូបតែលោកមានទេពកោសល្យកែច្នៃម៉ាស៊ីន​ច្រូតបោកកាត់បែនស្រូវ
ដែលបំរើផលិតកម្មកសិកម្មប្រកបដោយប្រសិទ្ធភាពយ៉ាងខ្ពស់។

        ដោយសារធ្វើស្រែតាំងពីពេលនៅតូចបានជាលោក Nguyen Van Lang យល់
ច្បាស់​នូវការលំបាករបស់ប្រជាកសិករនៅក្នុងតំបន់វាលសណ្ដរទន្លេ Cuu Long។
 មុននេះ កសិករនៅ​ខេត្ត​ ​Tien Giang​ និងខេត្តដទៃៗនៅតំបន់ខ្វះឧបករណ៍និង
មធ្យោបាយធ្វើកសិកម្មយ៉ាងខ្លាំង។ ​ការប្រមូលផលស្រូវតាមរបៀបចាស់ត្រូវតែ
ចំណាយពេលនិងកំលាំងពលកម្មជាច្រើនហើយអត្រាបាត់បង់ស្រូវគឺខ្ពស់ណាស់។
 ជាមួយនឹងចំណេះវិជ្ជាអំពីគ្រឿងយន្តរបស់ខ្លួន នាឆ្នាំ១៩៨០ លោក Nguyen Van
Lang ចាប់ផ្ដើមសិក្សាស្រាវជ្រាវកែច្នៃម៉ាស៊ីនកសិកម្មដោយប្ដេជ្ញា​ផលិត​ឲ្យ​បាននូវ
ម៉ាស៊ីនបោកស្រូវ។ 

        ក្រោយពីបរាជ័យជាច្រើនលើកលោក Lang​​ បានដកពិសោធន៍ហើយចុង
ក្រោយក៏កែច្នៃ​បាននូវម៉ាស៊ីនបោកស្រូវដែលមានគុណសម្បតិ្ត តំលៃថោក មិន
បាត់បង់ស្រូវ និងធ្វើសកម្មភាពប្រកបដោយប្រសីទ្ធភាពខ្ពស់។ ម៉ាស៊ីនបោកស្រូវ
ម៉ាក់ “ Tu Sang” នាគ្រាទើបបាន​ផលិត​ចេញ​​នោះ​ត្រូវបានអតិថីជននិយមទិញ
យ៉ាងខ្លាំង។ ចាប់តាំងពីនោះមក លោក​ Lang​​ បាន​សកម្ម​កែ​ប្រែ​ផលិតផលរបស់
ខ្លួនហើយលក់ចេញនូវម៉ាស៊ីនបោកស្រូវចំនួន២០០០​គ្រឿង​បំរើ​ផលិតកម្មរបស់
ប្រជាកសិករនៅតាមខេត្តក្រុងជាច្រើន។ មិនពេញចិត្តជាមួយលទ្ធផលនេះទេលោក
​ Lang ត្រិះរិះធ្វើលយ៉ាងណាដើម្បីជំនៈពុះពារលើបញ្ហាកង្វះពលករប្រមូលផល
ស្រូវ។​ អស់​​រយៈ​ពេល១០ឆ្នាំធ្វើការសិក្សាស្រាវជ្រាវ​ រហូតដល់ឆ្នាំ២០០៦ លោក
Lang​​ បានបង្កើត​ចេញនូវម៉ាស៊ីន​ច្រូតកាត់បោកបែនស្រូវដើមដំបូង។ ម៉ាស៊ីន​ច្រូត
កាត់បោកបែន​ស្រូវដោយ​លោកកែ​ច្នៃ​មួយនេះមានទំងន់២តោនដែលអាចប្រមូល
ផលស្រូវលើផ្ទៃដី៣ហិកតាក្នុង​មួយ​ថ្ងៃជំនួសឲ្យពលករប្រមាណ៥០នាក់។ ទោះបី
ជាតំលៃនៃម៉ាស៊ីននេះនៅតែខ្ពស់គឺលើសពី១៣០លានដុងឯណោះក្ដីតែមានពេល
ខ្លះគ្រួសារលោក Lang ផលិតម៉ាស៊ីនមិនគ្រប់តាម​តម្រូវ​ការរបស់​អតិថិជនឡើយ។
 គិតរហូតដល់សព្វថ្ងៃ ម៉ាស៊ីន​ច្រូតកាត់បោកបែនស្រូវម៉ាក់“ Tu Sang” បាន​មាន​
វត្តមាននៅគ្រប់វាលស្រែស្រូវក្នុងតំបន់ណាមបូដោយសារគុណភាពនៃ​ម៉ា​ស៊ីន​​នេះ
​មិនចាញ់ម៉ាស៊ីននាំចូលពីបរទេសផងនិងមានថ្លៃទាបផង។ ស្ដីពីការកែច្នៃម៉ាស៊ីន​
ទាំង​២​ប្រភេទពោលខាងលើ លោក Nguyen Van Lang បានឲ្យដឹងថា

             “​ នាគ្រាដំបូងខ្ញុំទៅធ្វើការនៅសហគ្រាសរបស់គេដើម្បីដកពិសោធន៍ពី
បច្ចេកទេស​កែ​ច្នៃ​ម៉ាស៊ីនបោកស្រូវ។ ក្រោយមក បងប្អូនកសិករស្នើររូបខ្ញុំឲ្យផលិត
ម៉ាស៊ីននេះ​ដោយខ្លួនឯង​សំរាប់គេប្រើប្រាស់។ ចំណែកការកែច្នៃម៉ាស៊ីន​ច្រូតកាត់
បោកបែនស្រូវគឺពិបាកណាស់។ ​ជា​បណ្ដើរៗ​ខ្ញុំរៀនសូត្រសិក្សាស្រាវជ្រាវជាបន្ថែម
ហើយចុងក្រោយក៏កែច្នៃបានដែរ”។

លោក Nguyen Van Lang ផលិតម៉ាស៊ីនកសិកម្មសំរាប់កម្មករ - ảnh 1
សព្វថ្ងៃ ម៉ាស៊ីនច្រូតកាត់បោកបែនស្រូវម៉ាក់“ Tu Sang” បានមានវត្តមាននៅគ្រប់វាលស្រែស្រូវក្នុងតំបន់ណាមបូដោយសារគុណភាពនៃម៉ាស៊ីននេះមិនចាញ់ម៉ាស៊ីននាំចូលពីបរទេសផងនិងមានថ្លៃទាបផង


        នាសព្វថ្ងៃនេះគ្រួសារលោក Lang មានរោងជាងយន្តកម្មចំនួន២ដែល​បង្កើត
ការងារ​ធ្វើជូនពលកររាប់សិបនាក់។ កូនប្រុសទាំង២នាក់របស់លោកសុទ្ធតែបន្តមុខ
របរកែច្នៃម៉ាស៊ីនកសិកម្ម។ ក្នុងនោះមា្នក់ជាវិស្វករយន្តកម្ម រីឯម្នាក់ទៀតជាកម្មករ
មានកំរិតស្ទាត់ជំនាញខ្ពស់។ នាឆ្នាំ២០០៨ នៅក្នុងមហោស្រពប្រលង” ម៉ាស៊ីន​ច្រូត
បោកបែនស្រូវនៅតំបន់វាលសណ្ដរ​ទន្លេ​ Cuu Long ”​ដោយក្រសួងកសិកម្មនិង
អភិវឌ្ឍន៍ជនបទរៀបចំឡើងនោះម៉ាស៊ីន​ច្រូត​បោក​បែនស្រូវម៉ាក់“ Tu Sang”ត្រូវ
បានជូនរង្វាន់លេខមួយ។ ក្រោយមក ម៉ាស៊ីន​ច្រូតកាត់បោកបែន​ស្រូវ​បន្តទទួល
បានពានរង្វាន់ខ្ពស់នៅផ្សារណាត់និងពិពណ៌ប្រលងច្នៃប្រឌិតបចេក្ទេសថ្នាក់​ខេត្ត
​និងតំបន់វាលសណ្ដរ​ទន្លេ​ Cuu Long។ ម៉ាស៊ីនរបស់លោក Lang ត្រូវបានប្រើ
ប្រាស់នៅ​លើវាល​ស្រែគំរូដោយសារប្រកបដោយប្រសិទ្ធភាពខ្ពស់ បន្ធូរបន្ថយការ
បាត់បង់ស្រូវនាពេល​ប្រមូលផល។ តាមលោក Nguyen Van Phuoc ជាកសិករ
មួយអ្នកនៅឃុំ Tang Hoa ស្រុក Go Cong Tay ខេត្ត Tien Giang បានឲ្យដឹងថា

“ នាបច្ចុប្បន្ន បងប្អូនកសិករសង្កេតឃើញថាម៉ាស៊ីននេះ​ដំណើរការប្រកប
ដោយ​ប្រសិទ្ធភាព​យ៉ាងខ្ពស់។ វាច្រូតកាត់ស្រូវខ្លាំងណាស់ព្រមទាំងបោកបែនស្រូវ
យ៉ាងស្អាត។​ បងប្អូនកសិករបើមានប្រាក់គ្រប់គ្រាន់គួរតែទិញម៉ាស៊ីននេះដើម្បីបំរើ
ការងារលើវាលស្រែងោយសារវាជួយបន្ធូរបន្ថយនូវកំលាំងពលកម្ម”។

ឥឡូវមានអាយុច្រើនហើយលោក Nguyen Van Lang លែងធ្វើការកែច្នៃម៉ាស៊ីនទៀត​
ហើយ​​ដោយគ្រាន់តែផ្ដល់យោបល់លើវិស័យបច្ចេកទេសតែប៉ុណ្ណោះ។​ ដោយមាន​
ការជួយ​ឧបត្ថម្ភពីឪពុក កូនប្រុសរបស់លោកបាននិងកំពុងសិក្សាស្រាវជ្រាវដើម្បីបន្ត
ផលិតចេញនូវគ្រឿងម៉ាស៊ីនបំរើការងារបង្កបង្កើនផលរបស់ប្រជាកសិករនៅនឹង
តំបន់វាលសណ្ដរទន្លេ Cuu Long និងក្នុងទូទាំងប្រទេសវៀតណាមទៀតផង៕

        

ប្រតិកម្មទៅវិញ

ផ្សេងៗ