លើកកំពស់គុណភាពការបោះពុម្ភផ្សាយឆ្លើយតបទៅនឹងតម្រូវការរបស់មិត្តអ្នកអាន

(VOVWORLD) -    សង្គមកាន់តែអភិវឌ្ឍន៍គឺតម្រូវការសិក្សាស្រាវជ្រាវរបស់ប្រជាជនក៏កាន់តែកើនឡើងខ្ពស់ផងដែរ។បញ្ហានេះទាមទារឲ្យបណ្ដាគ្រឹះស្ថានបោះពុម្ភផ្សាយត្រូវតែមានការផ្លាស់ប្ដូរថ្មីនិងលើកកំពស់គុណភាពដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មិត្តអ្នកអាន។

  សង្គមកាន់តែអភិវឌ្ឍន៍គឺតម្រូវការសិក្សាស្រាវជ្រាវរបស់ប្រជាជនក៏កាន់ តែកើនឡើងខ្ពស់ផងដែរ។បញ្ហានេះទាមទារឲ្យបណ្ដាគ្រឹះស្ថានបោះពុម្ភផ្សាយត្រូវតែមានការផ្លាស់ប្ដូរថ្មីនិងលើកកំពស់គុណភាពដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មិត្តអ្នកអាន។

        គិតតាំងពីពេលដែលច្បាប់បោះពុម្ភផ្សាយចូលជាធរមានមកគឺសកម្មភាពលើវិស័យបោះពុម្ភផ្សាយបានមានការបោះជំហានយ៉ាងសកម្ម។ទាំងគុណភាព ទាំងខ្លឹមសារនិងសោភ័ណភាពនៃផលិតផលបោះពុម្ភផ្សាយត្រូវបានលើកកំពស់ដោយឥតឈប់ឈរ ហើយផ្គត់ផ្គង់ជូនសង្គមនូវព័ត៌មានលើគ្រប់វិស័យ រួមចំណែកលើកស្ទួយចំណេះដឹងរបស់ប្រជាពលរដ្ឋ រក្សាស្ថិរភាពនយោបាយ កសាងប្រទេសជាតិ។សភាពការនេះទាមទារឲ្យគ្រឹះស្ថានបោះពុម្ភផ្សាយនានាត្រូវតែចេញផ្សាយនូវសៀវភៅមានគុណភាពដើម្បីទាក់ទាញមិត្តអ្នកអាន។លោកLe Hoang អនុប្រធានសមាគមបោះពុម្ភផ្សាយវៀតណាមបានឲ្យដឹងថា

          “សៀវភៅមួយក្បាលខុសនឹងទំនិញផ្សេងៗព្រោះវាមានខ្លឹមសារស្ដីពីសតិអារម្មណ៍ វិទ្យាសាស្រ្ត សិល្បៈ។យើងត្រូវធ្វើយ៉ាងណាដើម្បីទាក់ទាញមិត្តអ្នកអានហើយធ្វើឲ្យគេជឿថាពេលគេទិញសៀវភៅមួយក្បាលគឺគេអាចរកឃើញនៅក្នុងសៀវភៅនោះនូវចំណេះដឹងនិងព័ត៌មានល្អៗសំរាប់អប់រំមនុស្ស។ដូច្នេះហើយត្រូវតែបោះពុម្ភផ្សាយសៀវភៅល្អៗដើម្បីទាក់ទាញមិត្តអ្នកអាន”។

        ក្នុងរយៈពេលប្រមាណ១០ឆ្នាំកន្លងមកនេះ ផ្នែកបោះពុម្ភផ្សាយបានកត់សំគាល់នូវការអភិវឌ្ឍន៍យ៉ាងខ្លាំងរបស់បណ្ដាក្រុមហ៊ុនបោះពុម្ភផ្សាយឯកជន។ក្នុងនោះក្រុមហ៊ុនមួយចំនួនដូចជា Nha Nam    Bach Viet  Alpha Thai Ha និង Booknews កំពុងរួមចំណែកនាំមកបរិយាកាសថ្មីសំរាប់ទីផ្សារនាំចេញសៀវភៅវៀតណាមព្រមទាំងបង្កើតឡើងកំលាំងរៀបរៀងសៀវភៅទៀតផង។ក្រុមហ៊ុនសៀវភៅឯកជនខ្លះ បានចំណាយប្រាក់ជាច្រើនដើម្បីទិញកម្មសិទិ្ធសៀវភៅដែលលក់ដាច់លើទីផ្សារពិភព លោកសំដៅជួយអ្នកអានក្នុងស្រុកមានឱកាសអានសៀវភៅល្អៗក្នុងពេលតែមួយជាមួយអ្នកអានអន្តរជាតិ។ទន្តឹមនឹងនោះ សៀវភៅមានគុណភាពជាច្រើនរបស់ វៀត ណាមក៏ត្រូវបានលក់កម្មសិទិ្ធដើម្បីបោះពុម្ភផ្សាយនៅបរទេសផងដែរ។តាមលោក Pham Minh Thuan ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនFAHASAបានថ្លែងថា

          “ក្រុមហ៊ុនសៀវភៅឯកជនទាំងឡាយត្រូវបានរៀបចំដ៏ល្អដោយមានបុគ្គលិកត្រូវបានបណ្ដុះបណ្ដាលជំនាញឯកទេសយ៉ាងហ្មត់ចត់។ជារៀងរាល់ឆ្នាំក្រុមហ៊ុនសៀវភៅឯកជនទាំងនេះបោះពុម្ភផ្សាយបាននូវសៀវភៅថ្មីៗរាប់ពាន់ប្រភេទដែលមានខ្លឹមសារល្អ សោភ័ណភាពស្អាត ឆ្លើយតបបានទៅនឹងតម្រូវការរបស់មិត្តអ្នកអាន”។

លើកកំពស់គុណភាពការបោះពុម្ភផ្សាយឆ្លើយតបទៅនឹងតម្រូវការរបស់មិត្តអ្នកអាន - ảnh 1ជារៀងរាល់ឆ្នាំផ្នែកទាំងមូលបោះពុម្ភផ្សាយបាននូវសៀវភៅចំនួន៣ហ្មឺនប្រភេទជាមួយសៀវភៅ៤០០លានក្បាល 

        ក្នុងសភាពការណ៍សមាហរណកម្មនាបច្ចប្បន្ននេះ ផ្នែកបោះពុម្ភផ្សាយវៀតណាមកំពុងអះអាងជាបណ្ដើរៗនូវតួនាទីរបស់ខ្លួននៅតំបន់អាស៊ី។សព្វថ្ងៃវៀតណាមជាសមាជិកនៃសម្ព័ន្ធសមាគមបោះពុម្ភផ្សាយអាស៊ាន និងសម្ព័ន្ធសមាគមបោះពុម្ភផ្សាយអាស៊ីប៉ាស៊ីហ្វិក។ជារៀងរាល់ឆ្នាំផ្នែកទាំងមូលបោះពុម្ភផ្សាយបាននូវសៀវភៅចំនួន៣ហ្មឺនប្រភេទជាមួយសៀវភៅ៤០០លានក្បាល។ល្បឿនកំណើនជាមធ្យមក្នុងមួយឆ្នាំៗគឺ១៥ដល់២០%អំពីបរិមាណលក់សៀវភៅ និង៨ដល់១០%អំពីប្រភេទសៀវ ភៅ។តាមអ្នកស្រីKhuc Thi Hoa Phuong ជានាយិកា អគ្គនិពន្ធនាយិកាគ្រឹះស្ថាន បោះ ពុម្ភផ្សាយ Phu nu(នារី)បានឲ្យដឹងថា

          “ក្នុងដំណាក់កាលសមាហរណកម្មគ្រឹះស្ថានបោះពុម្ភផ្សាយនារីយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកសាងបណ្ដុះបណ្ដាលនិងអភិវឌ្ឍន៍ប្រភពធនធានមនុស្សដើម្បីអាចសមាហរណកម្មបានជាមួយនិន្នាការបោះពុម្ភផ្សាយរបស់ពិភាពលោក។ទន្ទឹមនេះក៏យកចិត្តទុកដាក់ដល់ទំនាក់ទំនងរវាងគ្រឹះស្ថានបោះពុម្ភផ្សាយជាមួយមិត្តអ្នកអានដើម្បីលើកកំពស់នូវមនសិការរបស់សង្គមអំពីការអភិវឌ្ឍន៍វប្បធម៌អានសៀវភៅចំពោះការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិផងដែរ”។

        ចំពោះមនុស្សចូលចិត្តអានសៀវភៅគឺការធ្វើជាម្ចាស់នៃសៀវភៅល្អមួយក្បាលធ្វើឲ្យគេសប្បាយចិត្តយ៉ាងខ្លាំង។ទោះបីជាបច្ចេកវិទ្យាឌីជីថលវិវឌ្ឍន៍ខ្លាំងយ៉ាងណាក្ដីតែរបៀបអានសៀវភៅជាប្រពៃណីនៅតែបានមិត្តអ្នកអានជាច្រើនជ្រើសរើស។ដូច្នេះហើយការផ្លាស់ប្ដូរថ្មីនិងលើកកំពស់គុណភាពបោះពុម្ភផ្សាយគឺជាកត្តាសំខាន់ណាស់សំរាប់ទាក់ទាញមិត្តអ្នកអាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ