លើកកំពស់ពាណិជ្ជកម្មនិងបញ្ជាក់ឋានៈរបស់ Festival Hue

(VOVWORLD) - Festival Hue ឆ្នាំ ២០២៤ ដោយមានការរំលេចគឺសប្តាហ៍មហោស្រពសិល្បៈអន្តរជាតិ Hue ឆ្នាំ ២០២៤ ក្រោមប្រធានបទ "បេតិកភណ្ឌវប្បធម៌ជាមួយនឹងសមាហរណកម្មនិងការអភិវឌ្ឍ" ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែមិថុនានៅទីក្រុង Hue និងមូលដ្ឋានជាច្រើនទៀតក្នុងខេត្ត Thua Thien - Hue។ ព្រឹត្តិការណ៍នេះគឺជាឆ្នាំទី ២៤ ហើយដែលមហោស្រពវប្បធម៌សិល្បៈថ្នាក់ជាតិ និងអន្តរជាតិបែបនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុង Hue។ ក្រោយរយៈពេលជាង ២០ ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍ Festival Hue បាននិងកំពុងបញ្ជាក់ដោយឥតឈប់ឈរនូវឋានៈ និងពាណិជ្ជកម្មនៅក្នុងសហគមន៍ festival វិជ្ជាជីវៈនៅលើពិភពលោក។

លើកកំពស់ពាណិជ្ជកម្មនិងបញ្ជាក់ឋានៈរបស់ Festival Hue - ảnh 1Festival បានក្លាយជាពាណិជ្ជសញ្ញាមួយនៃទេសចរណ៍ Hue។ (រូបថត៖ VOV)

បន្តជោគជ័យនៃការរៀបចំ ២ លើកមុននេះ ខេត្ត Thua Thien - Hue បន្តរៀបចំ Festival Hue ឆ្នាំ ២០២៤ តាមទិសដៅរដូវទាំង ៤ ដោយមានព្រឹត្តិការណ៍ និងពិធីបុណ្យប្រព្រឹត្តទៅជាបន្តបន្ទាប់ពេញមួយឆ្នាំ។ Festival ឆ្នាំនេះបើកជាមួយនឹងពិធី Ban Soc នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ និងបញ្ចប់ដោយកម្មវិធីរាប់ថយក្រោយនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ ក្នុងនោះចំណុចលេចធ្លោគឺសប្ដាហ៍មហោស្រពសិល្បៈអន្តរជាតិ Hue ឆ្នាំ ២០២៤ ក្រោមប្រធានបទ "បេតិកភណ្ឌវប្បធម៌ជាមួយនឹងសមាហរណកម្មនិងការអភិវឌ្ឍ" ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ ១២ ខែមិថុនា។ លោក Nguyen Van Phuong ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien - Hue បានឲ្យដឹងថា៖

“សប្តាហ៍មហោស្រពសិល្បៈអន្តរជាតិ Hue ឆ្នាំ ២០២៤ រួមមានកម្មវិធីសម្តែង និងសកម្មភាពជាច្រើនរបស់ក្រុមសិល្បៈឆ្នើមមកពីប្រទេសចំនួន ៧ ដែលនឹងនាំមកជូនភ្ញៀវទេសចរនិងសាធារណជននូវបទពិសោធន៍ថ្មីថ្មោង និងចម្រុះពណ៌អំពីវប្បធម៌និងសិល្បៈក្នុងការធ្វើសមាហរណកម្ម កិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្ដូរអន្តរជាតិ។ សប្ដាហ៍មហោស្រពសិល្បៈអន្តរជាតិ Hue ឆ្នាំ ២០២៤ បន្តត្រូវបានផ្លាស់ប្តូរថ្មី និងរីកសាយភាយលក្ខណៈសហគមន៍ ដូច្នេះប្រជាជនពិតជាកម្មវត្ថុនៃការច្នៃប្រឌិត និងជាអ្នកទទួលផលពី Festival។ ដូច្នេះហើយ ក្រៅពីចំនួនកម្មវិធីនៅក្នុងព្រះបរមរាជវាំង Hue គណៈចាត់តាំង បានរចនាកម្មវិធីបើកចំហ ពិធីបុណ្យតាមដងផ្លូវ និងឆាកសហគមន៍ជាច្រើនសម្រាប់ក្រុមសិល្បៈអន្តរជាតិសម្តែងជូនប្រជាជន”។

Festival Hue ត្រូវបានខេត្ត Thua Thien – Hue សម្របសម្រួលជាមួយស្ថានទូតបារាំងប្រចាំនៅវៀតណាមរៀបចំឡើងជាលើកដំបូងក្នុងឆ្នាំ ២០០០។ ក្នុងដំណើរជាង ២០ ឆ្នាំកន្លងមក Festival Hue ជាមួយនឹងតម្លៃពាណិជ្ជសញ្ញាដែលមានស្រាប់ បានក្លាយជាពិធីបុណ្យវប្បធម៌ - សិល្បៈថ្នាក់ជាតិ និងអន្តរជាតិ រួមចំណែកក្នុងការឧទ្ទេសនាមអំពីតម្លៃវប្បធម៌ដ៏ល្អប្រសើរបំផុត ផ្សព្វផ្សាយគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាពនិងរួសរាយរាក់ទាក់នៃអតីតរាជធានី Hue - វៀតណាម បង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាននិយាយដោយឡែក និងវៀតណាមនិយាយរួម។ លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមបានសង្កត់ធ្ងន់ថា៖

“Festival Hue បានរួមចំណែកយ៉ាងសកម្ម និងស្របតាមការយកចិត្តទុកដាក់រួមរបស់សហគមន៍អន្តរជាតិ។ Festival Hue មិនត្រឹមតែផ្សព្វផ្សាយវប្បធម៌ Hue ប៉ុណ្ណោះទេ ថែមទាំងជាឱកាសដ៏សំខាន់ដើម្បីផ្សព្វផ្សាយ និងរីកសាយភាយវប្បធម៌វៀតណាមដ៏សម្បូរទៅដោយអត្តសញ្ញាណ លក្ខណៈមនុស្សសាស្ត្រ និងកម្លាំងទាក់ទាញ ដែលត្រូវបានបង្កើតឡើងក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំរបស់ប្រជាជាតិទៀតផង។ Festival Hue គឺស្របតាមការយកចិត្តទុកដាក់រួមរបស់សហគមន៍អន្តរជាតិនាពេលបច្ចុប្បន្ននេះ ដោយរំលេចលើតម្លៃវប្បធម៌និងបេតិកភណ្ឌ រំលេចការអភិរក្ស លើកតម្កើង និងលើកកម្ពស់តម្លៃបេតិកភណ្ឌដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ពីនោះជំរុញការយល់ដឹងគ្នាទៅវិញទៅមក ជំរុញកិច្ចសហប្រតិបត្តិការអន្តរវប្បធម៌ សាមគ្គីភាពសង្គម ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព”។

លើកកំពស់ពាណិជ្ជកម្មនិងបញ្ជាក់ឋានៈរបស់ Festival Hue - ảnh 2ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue ឧទ្ទេសនាមអំពី Festival Hue ឆ្នាំ ២០២៤។ (រូបថត៖ Mai Mai/Vietnam+)

បន្ទាប់ពីការរៀបចំម្ដងៗ Festival Hue មានកម្មវិធីថ្មីៗ ស្របតាមនិន្នាការបំពេញតម្រូវការរបស់សាធារណជន និងភ្ញៀវទេសចរ។ ពីនោះ កសាងខេត្ត Thua Thien - Hue ទៅជាទីក្រុងក្រោមឱវាទមជ្ឈិម ដោយឈរលើមូលដ្ឋាននៃការអភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌនៃអតីតរាជធានី និងអត្តសញ្ញាណវប្បធម៌ Hue។ លោក Nguyen Thanh Binh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien - Hue បានឲ្យដឹងថា៖

“ក្នុងអំឡុងពេលរៀបចំ Festival យើងខ្ញុំយល់ឃើញថា Festival ត្រូវតែបន្តផ្លាស់ប្ដូរថ្មី បន្តផ្សព្វផ្សាយពាណិជ្ជសញ្ញារបស់ Festival ដែលជាការផ្លាស់ប្តូរ និងជួបប្រាស្រ័យជាមួយវប្បធម៌ដទៃទៀតលើពិភពលោក។ ទន្ទឹមនឹងនោះ ធ្វើអាជីវកម្មនូវកត្តាទាំងអស់ទាក់ទងនឹងបេតិកភណ្ឌ តំបន់កេរ្តិ៍ដំណែលរាជធានីបុរាណ Hue និងតំបន់បេតិកភណ្ឌផ្សេងទៀតលើទូទាំងប្រទេស។ ប្រសិទ្ធភាពនៃការរៀបចំពិធីបុណ្យនោះ គឺបង្កើតផលិតផលដើម្បីទាក់ទាញភ្ញៀវទេសចរ បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសគឺវិស័យទេសចរណ៍”។

ជាមួយនឹងកម្មវិធីសិល្បៈដោយមានលក្ខណៈគំរូ តំណាងឱ្យវប្បធម៌ជាច្រើនក្នុងស្រុកនិងអន្តរជាតិ បរិយាកាសពិធីបុណ្យដ៏រស់រវើកនិងប្លែកពីគេ... Festival Hue បានអះអាងនូវពាណិជ្ជសញ្ញារបស់ខ្លួន ក្លាយជាទីកន្លែងជួបប្រាស្រ័យផ្នែកវប្បធម៌សិល្បៈដ៏វិសេសវិសាល ព្រមទាំងជាបរិយាកាសផ្លាស់ប្តូរវប្បធម៌ពិសេសរបស់ប្រទេសវៀតណាមជាមួយមិត្តភក្តិអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ