លក្ខណះ ពិសេសក្នុង វប្បធម៏ធ្វើវាលស្រែកាំជណ្តើរ

Vovworld-ប្រវត្តិសាស្រ្តបង្កើតវាលស្រែកាំជណ្តើរផ្សារភ្ជាប់ជាមួយប្រវ​ត្តិសាស្រ្ត
ស្នាក់នៅរបស់ជនរួមជាតិជាជនជាតិភាគតិចនៅ តំបន់ព្រៃភ្នំភាគខាងជើង វៀត
ណាម។តំលៃវប្បធម៌នៃវាលស្រែកាំជណ្តើរត្រូវបានបង្ហាញពីបទពិសោធន៍ដាំដុះ   ទំនៀមទំលាប់បង្កបង្កើនផលនិងការបង្កើតវាលស្រែកាំជណ្តើរនៃជនជាតិនិមួយៗ។លោកKhoang Van Tien ជនជាតិThaiសខែត្រDien Bien​អោយដឹងថា៖“ តាំងពីមុន
មក  ជីដូនជិតារបស់យើងខ្ញុំបានមានទំលាប់ធ្វើស្រូវទឹកហើយ។ទៅដល់ទីណាក៍
ជនរួមជាតិ Thaiស ដាំតែស្រូវទឹកដែរ។     “

            

លក្ខណះ ពិសេសក្នុង វប្បធម៏ធ្វើវាលស្រែកាំជណ្តើរ  - ảnh 1
ជនរួមជាតិជាជនជាតិភាគតិចចុះទៅថែទាំដីស្រែរបស់ខ្លួន(រូបថតVOV)

ឈ្មោះថាវាលស្រែកាំជណ្តើរគឺជាឈ្មោះដែលគេដាក់ឲ្យស្រែអំពកស្រូវមានថ្នាក់ៗ ដែលបានតភ្ចាប់ជាមួយគ្នា នៅតំបន់ភាគខាងជើង វៀតណាម។ដើម្បីបង្កើតបាន
វាលស្រែទាំងនេះជនរួមជាតិនៅទីនេះបានគាស់រានដីតាមចង្កេះភ្នំនានា។បងGiang
 A Pua ជនជាតិMong  នៅខែត្រHa Giangអោយដឹងថា៖“  កិច្ចការគាស់រានដីជា
កិច្ចការលំបាក​បំផុតនិងនឿយណាយណាស់ ។ “
ការគាស់រានដីនិងដាំស្រូវតាមជើងភ្នំពីជំនាន់នេះទៅជំនាន់នោះក្នុងរយះពេលរាប់រយ
ឆ្នាំកន្លងមកបានបង្កើតឡើងផ្ទាំងគំនូរសិល្បះប្លែកពីប្រក្រតី។រួមជាមួយការបង្កើតវាល
ស្រែកាំជណ្តើរនោះជនរួមជាតិនៅតំបន់ព្រៃភ្នំ ភាគខាងជើង វៀតណាមបានមាន
សកម្មភាពវប្បធម៌និងពិធីបុណ្យប្រពៃណីជាច្រើនដែលផ្សារភ្ជាប់ជាមួមនឹងការបង្ក
បង្កើនផល។នេះជាចំណុចវប្បធម៌ពិសេសក្នុងជីវភាពរស់នៅរបស់ជនរួមជាតិ។បងស្រី
 Thao Thi Do  ជនជាតិ Mongនៅឃុំ La Ban Tan ស្រុកMu Cang Chaiខែត្រ Ha Giang
រៀបរាប់ថា៖“ជនជាតិ Mongប្រៀបវាលស្រែកាំជណ្តើរ ដូចជា​ ជង្រុក ស្រូវដ៍ថ្លៃថ្លា។វាកាន់
តែបានស្អាតពេលទឹកហូរចូល។ហើយពេលស្រូវទុំពេញស្រែលាតសន្ឋឹងតាមចម្រាក់ភ្នំ
មើលទៅ ស្អាតអស្ចារ្យណាស់។ “


                      
លក្ខណះ ពិសេសក្នុង វប្បធម៏ធ្វើវាលស្រែកាំជណ្តើរ  - ảnh 2

                  ប្រជាជនទៅប្រមូលផលស្រូវ(រូបថត​VOV)

គយគន់នៅជ្រុងណាក៍ដោយក្តីគេសុទ្ឋតែឃើញថា៖វាលស្រែកាំជណ្តើរមានអច្ឆរិយភាព។នាពេលស្រូវទុំលឿងឆ្អិនឆ្អៅនាខែតុលាក៍ជាពេលវេលាដែលជនរួមជាតិប្រមូលផលស្រូវ
ផងដែរ។ចន្លោះវាលស្រែស្រូវទុំលឿងឆ្អិនឆ្អៅនេះជាវាលស្រែស្រូវកំពុងប្រែព័ណ។អ្វីៗទាំងនេះបង្កើតឡើងសម្រស់ត្រកាលពិសេសដោយឡែក នៅតំបន់ព្រៃភ្នំភាគខាងជើង
របស់ទឹកដី វៀតណាមជាកន្លែងដែលជនរួមជាតិ Thai –Mong​រួមគ្នារស់នៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ