លក្ខណៈពិសេសនៃ “សប្តាហ៍មហាសាមគ្គីភាពរវាងបណ្តាជនជាតិ - បេតិកភណ្ឌវប្បធម៌វៀតណាមឆ្នាំ ២០១៩”

(VOVWORLD) -  “សប្តាហ៍សាមគ្គីភាពរវាងបណ្តាជនជាតិ - បេតិកភណ្ឌវប្បធម៌វៀតណាមឆ្នាំ ២០១៩” បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា នៅឯភូមិវប្បធម៌និងទេសចរណ៍បណ្តាជនជាតិវៀតណាម (នៃទីក្រុងហាណូយ)។ នៅទីនេះ សកម្មភាពនៃជីវភាពរស់នៅរបស់ សហគមន៍ដ៏វិសេសវិសាលជាច្រើនត្រូវបានបង្ហាញឡើងវិញ ដោយហេតុនេះ បានរួមចំណែកដល់ការពង្រឹងផែនមហា សាមគ្គីភាពរវាងប្រជាជាតិទាំងមូល និងលើកតម្កើងនូវបេតិកភ័ណ្ឌវប្បធម៌របស់ជនជាតិវៀតណាម។

លក្ខណៈពិសេសនៃ “សប្តាហ៍មហាសាមគ្គីភាពរវាងបណ្តាជនជាតិ - បេតិកភណ្ឌវប្បធម៌វៀតណាមឆ្នាំ ២០១៩” - ảnh 1 ការសម្តែងសិ្បៈនៅក្នុង“សប្តាហ៍មហាសាមគ្គីភាពរវាងបណ្តាជនជាតិ - បេតិកភ័ណ្ឌវប្បធម៌វៀតណាមឆ្នាំ ២០១៩” 

“សប្តាហ៍មហាសាមគ្គីភាពរវាងបណ្តាជនជាតិ - បេតិកភ័ណ្ឌវប្បធម៌វៀតណាមឆ្នាំ ២០១៩” មានការចូលរួមពីសំណាក់ព្រឹទ្ធាចារ្យភូមិ មេភូមិ សិប្បករនិងជនរួមជាតិជាជនជាតិភាគតិចនៅតាមខេត្តនិងក្រុង នានា ដូចជា៖ Thai Nguyen, Son La, Ha Giang, Hoa Binh, Nghe An, ហាណូយ, Thua Thien Hue, Gia Lai, Kon Tum, Dak Lak, Soc Trang និង Ninh Thuan ជាដើម។ ក្នុងក្របខ័ណ្ឌនៃកម្មវិធី ជនជាតិភាគតិចបានសម្តែងឡើងវិញ នូវជីវភាពរស់នៅក្នុងសហគមន៍  ដូចជាកម្មវិធីច្រៀងចម្រៀង then និងពិធីគោរពបូជាទេវតាព្រៃរបស់ក្រុមជនជាតិ Pu Peo (នៃខេត្ត Ha Giang) ជាដើម។ ដែលក្នុងនោះពិធីគោរពបូជា “ទេវតាព្រៃ” របស់ជនជាតិ Pu Peo គឺជាសកម្មភាពវប្បធម៌ ជំនឿប្រជាប្រិយ ដោយផ្សាភ្ជាប់ជាមួយជីវភាពរស់នៅរបស់ ប្រជាជនដែលបានគង់វង្សតាំងពីយូរលង់ណាស់មកហើយ។ ទំនៀមទម្លាប់គោរពបូជាទេវតាព្រៃ គឺដើម្បីប្រសិទ្ធិពរជ័យដល់អ្នកភូមិទាំងអស់គ្នា អោយមានសុខភាពល្អរកស៊ីមានបាន សម្បូរសប្បាយ ដំណាំល្អ សត្វព្រៃមិនរំខានដល់អ្នកភូមិ និងជាពិសេស រក្សាព្រៃឈើតែម្តង។ ពិធីគោរពបូជា “ទេវតាព្រៃ” មិនត្រឹមតែមានតម្លៃខាងវិញ្ញាណយ៉ាងជ្រាលជ្រៅប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីតួនាទីនិងជំហររបស់សហគមន៍ក្នុងការផ្សារភ្ជាប់ជាមួយធម្មជាតិទៀតផង។ លើសពីនេះទៅទៀត ពិធីសែនព្រេន “ទេវតាព្រៃ” របស់ប្រជាជន Pu Peo ត្រូវបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបីជាតិកាលពីចុងឆ្នាំ ២០១២។

នៅក្នុង “សប្តាហ៍មហាសាមគ្គីភាពរវាងបណ្តាជនជាតិ-បេតិកភណ្ឌវប្បធម៌វៀតណាមឆ្នាំ ២០១៩” នៅមានកម្មវិធីផ្សព្វផ្សាយអំពីវប្បធម៌និងទេសចរណ៍ខេត្ត Gia Lai ជាមួយការសម្តែងសិល្បៈប្រជាប្រិយ របាំប្រពៃណី រួមទាំងការសម្តែងតន្រ្តីប្រពៃណី ដូចជា រនាថ Tinh Ning, គង់ឃ្មោះ Tay Nguyen នៃក្រុមជនជាតិ Ba Na នៅឃុំ To Tung ស្រុក K’Bang ទៀតផង។ ក្រៅពីនេះ នៅទីធ្លានៃភូមិវប្បធម៌ទេសចរណ៍បណ្តាជនជាតិវៀតណាមនោះ លក្ខណៈវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់ក្រុមជនជាតិ ភាគតិចនៅតំបន់ភ្នំភាគខាងជើង ដូចជា ក្រុមសម្តែងចាបី Tinh និងច្រៀងចម្រៀង Then របស់បណ្តាជនជាតិ Tay, Nung; របាំកណ្តឹងរបស់ជនជាតិ Dao និងការរាំខែនរបស់ជនជាតិ Mong ក៏ត្រូវបានសម្តែងឡើងវិញផងដែរ។ លោក Trinh Ngoc Chung អនុប្រធានទទួលបន្ទុកក្រុមប្រឹក្សាគ្រប់គ្រងភូមិវប្បធម៌និងទេសចរ ណ៍បណ្តាជនជាតិវៀតណាមបានអោយដឹងថា៖  “យើងខ្ញុំបានផ្តោតលើការសម្តែងឡើងវិញនិងណែនាំជូនភ្ញៀវជាតិនិងអន្តរជាតិ នូវសកម្មភាពនៅក្នុង “សប្តាហ៍សាមគ្គីភាពរវាងបណ្តាជនជាតិ - បេតិកភណ្ឌវប្បធម៌វៀតណាមឆ្នាំ ២០១៩” នៅឯទីធ្លានៃភូមិវប្បធម៌និងទេសចរណ៍បណ្តាជនជាតិវៀតណាមដើម្បីអោយអ្នកទេសចរ អាចគយគន់និងរីករាយជាមួយនឹងលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់សហគមន៍បណ្តាជនជាតិភាគតិចដែលរស់នៅផងនិងសម្តែងនូវសកម្មភាពជាប្រចាំនៅក្នុងភូមិផងដែរ។ តាមរយៈសកម្មភាពទាំងនេះ មនុស្សគ្រប់រូបនឹងយល់កាន់តែច្បាស់អំពីវប្បធម៌របស់ជនជាតិភាគតិចដើម្បីមានមនសិការ ថែរក្សាការពារនិងលើកកម្ពស់លក្ខណៈវប្បធម៌ទាំងនោះផងដែរ”។

លក្ខណៈពិសេសនៃ “សប្តាហ៍មហាសាមគ្គីភាពរវាងបណ្តាជនជាតិ - បេតិកភណ្ឌវប្បធម៌វៀតណាមឆ្នាំ ២០១៩” - ảnh 2 នៅឯ “សប្តាហ៍មហាសាមគ្គីភាពរវាងបណ្តាជនជាតិ - បេតិកភ័ណ្ឌវប្បធម៌វៀតណាមឆ្នាំ ២០១៩” ក៏បានប្រព្រឹត្តទៅនូវសកម្មភាពជាច្រើនទៀត

ជនរួមជាតិនៃបណ្តាជនជាតិភាគតិចដែលតែងតែមានសកម្មភាពជាប្រចាំនៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិវៀតណាមរួមមានជនជាតិ Mong, Kho Mu, Thai, Tay, Muong, Dao, Ta Oi, Co Tu, XƠ Dang, Ba Na, Raglai, E De  និងខ្មែរ ដែលបង្កើតឡើងសកម្មភាពសហគមន៍ បទចំរៀងប្រជាប្រិយ របាំប្រជាប្រិយ ម្ហូបអាហារ និងសម្លៀកបំពាក់ប្រពៃណី នៅទីធ្លាភូមិ របស់សាលាភូមិរបស់ជនជាតិខ្លួន។  លោកស្រី Y Sinh ជនជាតិ Xo Dang បានចែករំលែកថា៖ “ខ្ញុំសូមណែនាំនូវលក្ខណៈពិសេសនៃវប្បធម៌របស់ក្រុមជនជាតិ Xo Dang រួមមានឧបករណ៍តន្ត្រី ដូចជា To rung, K'long put និងចំរៀងប្រជាប្រិយរបស់ជនជាតិ Xo Dang ផងដែរ។ ខ្ញុំក៏បានចូលរួមក្នុងការសម្តែងជាច្រើននៅក្នុង “សប្តាហ៍មហាសាមគ្គីភាពរវាងបណ្តាជនជាតិ - បេតិ កភណ្ឌវប្បធម៌វៀតណាមឆ្នាំ ២០១៩”។ យ៉ាងណាមិញ  ប្រសិនបើយើងចង់ថែរក្សាវប្ប ធម៌របស់ជនជាតិខ្លួន គឺយើងត្រូវតែផ្សព្វផ្សាយ ទៅកាន់មនុស្សជំនាន់ក្រោយ”។

នៅក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ ក៏មានសកម្មភាពមួយផងដែរនោះគឺ “ដំណើរត្រឡប់មកកាន់តំបន់ដូង Ben Tre” ដើម្បីណែនាំដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិនូវរូបភាពរស់រវើកនៃទឹកដីនិងប្រជាជន Ben Tre តាមរយៈសកម្មភាពសម្តែងសិល្បៈប្រជាប្រិយ ផ្សព្វផ្សាយនូវបេតិកភណ្ឌវប្បធម៌អរូបីមួយចំនួននិងតាំងបង្ហាញនូវផលិតផលធ្វើពីដូងផងដែរ។

“សប្តាហ៍មហាសាមគ្គីភាពរវាងបណ្តាជនជាតិ-បេតិកភណ្ឌវប្បធម៌វៀតណាម ឆ្នាំ ២០១៩” បានចូលរួមចំណែក បំផុសប្រពៃណីស្នេហាជាតិ និងមោទនភាពជាតិតាម រយៈសកម្មភាពពង្រីកអត្តសញ្ញាណវប្បធម៌នៅក្នុងសហគមន៍ជនជាតិវៀតណាមទាំង ៥៤។ ជាងនេះទៅទៀត គឺលើកកម្ពស់ការយល់ដឹងនិងការទទួលខុសត្រូវរបស់ប្រជា ជនទាំងមូលក្នុងការការពារបេតិកភណ្ឌវប្បធម៌អត្តសញ្ញាណជាតិនិងទំនៀមទម្លាប់ប្រជាប្រិយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ