លើកតម្កើងវប្បធម៌វៀតណាមតាមរយៈ Festival វប្បធម៌ប្រពៃណីវៀតណាម
(VOVWORLD) - Festival វប្បធម៌ប្រពៃណីវៀតណាមនិងការជួបប្រាស្រ័យវប្បធម៌អន្តរជាតិ ២០១៩ បានប្រព្រឹត្តទៅពេលថ្មីៗនេះ នៅឯមណ្ឌលកេរដំណែលប្រវត្តិសាស្ត្រ បរមរាជវាំង Thang Long។ Festival វប្បធម៌ប្រពៃណីវៀតណាម បានបង្ហាញឡើងវិញ នូវលក្ខណៈវប្បធម៌ប្រពៃណីបុរាណកាលរបស់ប្រជាជាតិវៀតណាម ដោយបានណែនាំនិងឧទ្ទេសនាមផ្សព្វផ្សាយនូវលក្ខណៈវប្បធម៍ដវិសេសវិសាលរបស់វៀត ណាមជាមួយវប្បធម៌អន្តរជាតិ។
Festival សំដៅអភិរក្សនិងអភិវឌ្ឍវប្បធម៌ប្រពៃណី និងកសាងចំណងមិត្តភាពវប្បធម៌អន្តរជាតិ (រូបថតៈ VOV.VN)
|
នេះគឺជាលើកដំបូងដែល Festival នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ។ ឆ្លងកាត់រយៈពេល ៥ ថ្ងៃនៃពិធីបុណ្យនេះ គឺជាសកម្មភាពវប្បធម៌និងសិល្បៈមានទ្រង់ ទ្រាយធំ ដោយមានការចូលរួមពីអ្នកដឹកនាំជើងចាស់និងសិល្បៈករ សិល្បៈការិនីល្បីឈ្មោះទៀតផង។ ហើយក្នុងឱកាសនេះ បេតិកភណ្ឌវប្បធម៌អរូបី និងរូបីរបស់វៀត ណាមក៏ត្រូវបានណែនាំឧទ្ទេសនាមផងដែរ។ លោក Van Nguyen អ្នកដឹកនាំ នៃកម្ម វិធីសិល្បៈរបស់ Festival បានមានឲ្យដឹងថា៖ “តាមសេណារីយ៉ូ ក្នុងកម្មវិធីបើកនោះ នឹងប្រមូលផ្តុំនូវសិល្បៈប្រជាប្រិយជាច្រើន រួមមានបទចំរៀងប្រពៃណី Quan Ho Bac Ninh, នៅភាគកណ្តាលយើងខ្ញុំក៏បាននាំក្រុមច្រៀងចម្រៀង Choi ខេត្ត Quang Nam និងអ្នកច្រៀងចម្រៀង Hue ក៏សម្តែងដោយសិល្បៈករ សិល្បៈការិនីមកពីទីក្រុង Hue ផងដែរ។ វត្តមានរបស់សហព័ន្ធក្បាច់គុណក៏ជាចំណុចលេចធ្លោមួយដែរ។ ទន្ទឹមជាមួយគ្នានេះ ជាការសម្តែងម៉ូដអាវផាយវៀតណាម ដែលតភ្ជាប់រវាងអតីតកាល បច្ចុប្បន្នកាលនិងអនាគត”។
ចំណុចលេចធ្លោនៃពិធីបុណ្យនេះ គឺជាកន្លែងដែលតាំងលំអដ៏ស្រស់ស្អាតដោយសម្តែងឡើងវិញតាមលំនាំទីជនបទវៀតណាម ដែលមានដើមឫស្សី អណ្តូងទឹក ដំបូលសាលា ភូមិសិប្បកម្មនិងទីផ្សារជនបទជាដើម។ គណៈចាត់តាំងក៏បានរួមបញ្ចូលទាំងទស្សនី យភាពនៃព្រះបរមរាជវាំង ដែលសម្តែងឡើងវិញ សំលៀកបំពាក់របស់ស្តេចនិងបណ្តាមន្ត្រីរាជការដើម្បីបម្រើភ្ញៀវទេសចរទស្សនានិងថតរូបផងដែរ។ លោកស្រី Ho Nhu Quynh ប្រធានក្លឹបអភិរក្សនិងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌វៀតណាម និងជាប្រធានគណៈកម្មការរៀបចំ Festival វប្បធម៌ប្រពៃណីវៀតណាម បានឲ្យដឹងថា៖ “Festival វប្បធម៌ប្រពៃណីវៀតណាមដែលតភ្ជាប់ទំនាក់ទំនងរវាងវប្បធម៌ជាតិវៀតណាមនិងកសាងចំណងមិត្តភាពវប្បធម៌អន្តរជាតិ។ ជាពិសេស កម្មវិធីនេះមានការចូលរួមផ្លាស់ប្តូរវប្បធម៌នៃ ស្ថានទូតចំនួន៣០។ លើសពីនេះទៀត ពិធីបុណ្យនេះក៏បានប្រ ព្រឹត្តទៅ សិក្ខាសាលាស្តីពីវប្បធម៌ហ៊ុងស៊ុយ ជំនឿខាងព្រលឹង ពិធីបុណ្យគោរពព្រះម៉ែ ពិធីបុណ្យបញ្ចូលរូប និងបុណ្យភូមិនានា”។
ពិធីបុណ្យនេះក៏បានផ្សារភ្ជាប់លក្ខណៈវិសេសវិសាលនៃវប្បធម៌របស់ជនជាតិវៀតណាមទៅកាន់មិត្តអន្តរជាតិ ដែលបានបង្ហាញតាមរយៈស្តង់ទំនិញដើម្បីឧទ្ទេសនាមផលិត ផល សំដៅលើកកម្ពស់រូបភាពរបស់វៀតណាមដល់ភ្ញៀវអន្តរជាតិ។ ចូលរួមក្នុងពិធីបុណ្យនេះ លោក Daniel Dobrev ទីប្រឹក្សាពាណិជ្ជកម្មនៅស្ថានទូតប៊ុលហ្គារីប្រចាំនៅ វៀតណាមបានសម្តែងនូវអារម្មណ៍ថា: “ពិធីបុណ្យនេះមានអត្ថន័យណាស់ មិនត្រឹមតែចំពោះវៀតណាមប៉ុណ្ណោះទេ ថែមទាំងសម្រាប់ប្រទេសដទៃទៀតផង ពីព្រោះយើងអាចឃើញវប្បធម៌វៀតណាមនិងប្រទេសដទៃទៀត។ ខ្ញុំធ្លាប់បានទៅទស្សនាប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជាឡាវ ថៃ កម្ពុជា និងមីយ៉ាន់ម៉ា...ប៉ុន្តែខ្ញុំមិនដែលឃើញពិធីបុណ្យមួយណា ដែលទាក់ទាញដូច Festival វៀតណាមឡើយ។ នៅពេលអនាគត ខ្ញុំនឹងអញ្ជើញប្រទេសអឺរ៉ុបមួយចំនួន ចូលរួមក្នុង Festival ដើម្បីឆ្នាំក្រោយនេះនឹងទទួលបានជោគជ័យថែមទៀត”។
នៅក្នុងក្របខ័ណ្ឌនៃពិធីបុណ្យនេះ ក៏ប្រព្រឹត្តទៅនូវសកម្មភាពដ៏មានអត្ថន័យជាច្រើនទៀត ដូចជាការសម្តែងម៉ូដសំលៀកបំពាក់និងការស្វែងរកនូវទេពកោសល្យកុមារ ការគោរពដល់ស្រ្តីធុរកិច្ចដែលមានទេពកោសល្យ និងការលើកតំកើងអាជីវកម្មដែលរួមចំណែកជាច្រើនដល់ការអភិវឌ្ឍន៏ប្រទេសជាតិ។ លោក Nguyen Van My ប្រធាននាយកដ្ឋានអាស៊ី-អាហ្រ្វិកនៃសម្ព័ន្ធសមាគម បណ្តាអង្គការមិត្តភាពវៀត ណាម បានឲ្យដឹងថា៖ “មានភ្ញៀវទេសចរជាច្រើនក្រុម មកពីបណ្ដាអង្គការអាស៊ីនិងអាហ្វ្រិក ខណៈដែលមកវៀតណាម បានចូលរួមពិធីបុណ្យដើម្បីសិក្សាពីវប្បធម៌វៀត ណាម។ គណៈប្រតិភូបរទេសនិងអង្គទូតនានាក៏បានរៀបចំភ្នាក់ងារមកទស្សនានៅទីនេះផងដែរ។ ព្រឹត្តិការណ៍នេះបានរួមចំណែកដល់ការបង្កើនការផ្សព្វផ្សាយវប្បធម៌ វៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ"។
Festival វប្បធម៌ប្រពៃណីវៀតណាមនិងការផ្លាស់ប្តូរវប្បធម៌អន្តរជាតិឆ្នាំ ២០១៩ គឺជាព្រឹត្តិការណ៍វប្បធម៌សំយោគមួយដែលបានប្រមូលផ្តុំនូវវប្បធម៌ប្រពៃណីវៀតណាមទាំង ៣ ភាគ គឺខាងជើង កណ្តាលនិងខាងត្បូង។ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកទស្សនាក្នុងស្រុកនិងអន្តរជាតិប្រមាណ ១០ម៉ឺននាក់ដោយបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរនៅក្នុងដួងចិត្តភ្ញៀវទេសចរជិតឆ្ងាយច្រើនកុះករ៕