លើកទឹកចិត្តការអានសៀវភៅ

VOVWORLD_មនុស្សជាច្រើនមានទំលាប់អានសៀវភៅ។ ទំលាប់អាន
សៀវភៅនេះផ្ដើមចេញពីចំណងចំណូលចិត្តរបស់បុគ្គលមា្នក់ៗ ការលើកទឹកចិត្ត
របស់គ្រួសារនិងសាលារៀនហើយសំខាន់គឺត្រូវតែមានសៀវភៅល្អទាក់ទាញមិត្ត
អ្នកអាន។សៀវភៅដែលមានខ្លឹមសារល្អនឹងផ្ដល់ចំណេះដឹងចំពោះអ្នកអាន។

          ក្នុងរយៈពេលកន្លងទៅនេះ មហោស្រពសៀវភៅដែលបានរៀបចំឡើង
នោះតែងតែទាក់ទាញមនុស្សរាប់ពាន់នាក់មកទស្សនានិងទិញសៀវភៅ។ ឪពុក
ម្ដាយនាំកូនៗទៅទិញសៀវភៅមកអានហើយទិញសំរាប់ជូនមិត្តភក្ដិនិងសមាជិក
ក្នុងគ្រួសារ រីឯនិស្សិតទៅមហោស្រពសៀវភៅដើម្បីទិញសៀវភៅផងនិងចូលរួម
ការជួបប្រាស្រ័យនិងសន្ទនាផង។ នៅតាមតំបន់នានា ឥឡូវនេះទិវាសៀវភៅ
ត្រូវបានបើកជាប្រចាំដោយមានកម្មវិធីជាក់ស្ដែងមួយចំនួនដូចជាការបង្កើត
ទូសៀវភៅ ការដោះដូរសៀវភៅចាស់ៗ និងការបំផុសចលនាអានសៀវភៅនៅ
តាមសាលារៀន ភូមិឃុំទៀត។ ប្រការនេះជាសញ្ញាគួរឲ្យសប្បាយរីករាយដែលសរ
ឲ្យឃើញថាតម្រូវការអានសៀវភៅរបស់ជនជាតិវៀតណាមនៅតែបានរក្សា
ដដែល។ ជាងនេះទៅទៀត ក្រៅពីសៀវភៅក្រដាសធម្មតា នាបច្ចុប្បន្នក៏មាន
បន្ថែមសៀវភៅអេលិកត្រូនិកផងដែរ។ តាមលោក Do Quy Doan ប្រធាន​
សមាគម​​បោះពុម្ភផ្សាយវៀតណាមបានឲ្យដឹងថា

  “ តម្រូវការអានសៀវភៅរបស់ប្រជាជនកាន់តែកើនឡើងខ្ពស់ពីមួយថ្ងៃ​
ទៅ​មួយ​ថ្ងៃ។ ឧទាហរណ៍ នៅមហោស្រពសៀវភៅក្រុងហូជីមិញថ្មីៗនេះមានមនុស្ស
ទាំងចាស់ទាំងក្មេង ឪពុកម្ដាយនាំកូនមកទិញសៀវភៅ ព្រមទាំងចូលរួម
ការជួបប្រាស្រ័យរវាងក្រុមអ្នកនិពន្ធជាមួយមិត្តអ្នកអានទៀត។ មានស្នាដៃខ្លះ
ទាក់ទាញអ្នកអានយ៉ាងខ្លាំងដូចជាសៀវភៅរបស់អ្នកនិពន្ធ Nguyen Nhat Anh
អីចឹងដែលបានស្រូបយកមិនត្រឹមតែកូន​សិស្សប៉ុណ្ណោះទេថែមទាំងទាក់ទាញ
អាណាព្យាបាលមករកទិញទៀតផង។ ដូច្នេះអាចនិយាយបានថាសៀវភៅល្អៗ
ទាំងនេះបានជួយអប់រំមនុស្ស”។

លើកទឹកចិត្តការអានសៀវភៅ - ảnh 1
មនុស្សទាំងចាស់ទាំងក្មេង ឪពុកម្ដាយនាំកូនមកទៅទិញសៀវភៅ ព្រមទាំងចូលរួមការជួបប្រាស្រ័យរវាងក្រុមអ្នកនិពន្ធជាមួយមិត្តអ្នកអានទៀត


         ការពិតជាក់ស្ដែងគឺ ជារៀងរាល់ឆ្នាំ នៅប្រទេសវៀតណាមមានសៀវភៅ
ចំ​នួនរាប់​ពាន់ប្រភេទត្រូវបានបោះពុម្ភផ្សាយនិងឧទ្ទេសនាមជាមួយមិត្តអ្នក
អាន។ ដោយឡែកតែក្នុងឆ្នាំ២០១៥មានសៀវភៅក្រដាសចំនួន២ហ្មឺន៩ពាន់
ប្រភេទត្រូវបានបោះពុម្ភផ្សាយរួមជាមួយសៀវភៅអេលិកត្រូនិកជាង២ពាន់
៧រយដែលបានបង្ហោះតាមបណ្ដាញ។ លោក Nguyen Anh Vu ប្រធានគ្រឹះស្ថាន
បោះពុម្ភផ្សាយ Van hocបានឲ្យដឹងថា

 “ ក្នុងឋានៈជាអង្គភាពអាជីវកម្មបានជាគ្រឹះស្ថានបោះពុម្ភផ្សាយត្រូវតែ
បំរើមុខ​សញ្ញាជាច្រើន។ មានសៀវភៅមួយចំនួនបំរើអ្នកអានដែលចង់កំដរ
អារម្មណ៍ ខ្លះទៀតបំរើការសិក្សាស្រាវជ្រាវរបស់និស្សិតនិងអ្នកវិទ្យាសាស្រ។ គ្រឹះស្ថាន
បោះពុម្ភផ្សាយនឹងធ្វើអ្វីៗទាំងអស់ដើម្បីបំរើតម្រូវការរបស់មិត្តអ្នកអាន”។

        ការកសាងទំលាប់អានសៀវភៅហើយខ្ពស់ជាងនោះទៀតគឺវប្បធម៌អាន
សៀវភៅមិនត្រឹមតែចំណុះទៅលើមនសិការរបស់បុគ្គលនិងសហគមន៍ប៉ុណ្ណោះ
ទេថែមទាំងត្រូវតែមានសៀវភៅប្រកបដោយគុណភាពទៀតផង៕

       

        

ប្រតិកម្មទៅវិញ

ផ្សេងៗ