|
ល្ខោនវៀតណាមជាមួយការធ្វើសមាហរណកម្ម (Image: vietnamnews.vn) |
(VOV)_ក្នុងសភាពការណ៍នាបច្ចុប្បន្ន ការផ្លាស់ប្តូរវប្បធម៌ សិក្សារៀនសូត្រនិង
ផ្សព្វផ្សាយសិល្បះរវាងប្រទេសនានាដើរតួនាទីដ៏សែនសំខាន់។ ល្ខោនវៀតណាម
បានមានជំនួបប្រាស្រ័យ សកម្មភាពសហប្រតិបត្តិការជាមួយល្ខោនប្រទេស
ផ្សេងៗលើពិភពលោក។ ក្នុងនាទីបទយកការណ៍ថ្ងៃនេះ យើងខ្ញុំសូមអញ្ជើញ
លោកអ្នកនាងស្ដាប់អត្ថបទស្ដីអំពី៖ការធ្វើសមាហរណកម្មរបស់ល្ខោន
វៀតណាម។
- “ Hamlet កូនប្រុសអើយ! គេបានផ្សព្វផ្សាយពាក្យចរចារអារាមថា៖ឪពុក
កំពុងសំរាកនៅសួនឧទ្យាន ហើយត្រូវពស់ច័កស្លាប់។ ប្រទេសដាណឺម៉ាក់
ទាំងមូលនាំគ្នាជឿទៅលើពាក្យមិនពិតនេះ។ កូនប្រុសរបស់ឪអើយ កូនដឹង
ដែរឬទេថា៖សត្វពស់ពឹសដែលសំលាប់ឲ្យគឺជាអ្នកណាទេ? នោះគឺអ្នក
ដែលកំពុងពាក់ម្តងរាជរបស់កូននឹងហើយ។”
- “ ឱ! វិញ្ញាណទស្សទាយរបស់ខ្ញុំ ឱ លោកពូរបស់ខ្ញុំ។”
នេះគឺជាពាក្យសំដីឯកស្រង់ពីរឿងល្ខោន Hamlet ដោយបណ្ដាសិល្បករ
សិល្បការិនីក្នុងរោងមហោស្រពល្ខោនវៀតណាមសម្ដែង និងត្រៀមទៅ
សម្ដែងនៅសិង្ហបុរី នាពេលខាងមុខនេះ។ Hamlet ស្នាដៃល្ខោនដ៏ល្បីឈ្មោះ
របស់អ្នកនិពន្ធWilliam Shakespeare។ តាមរយៈការសម្ដែងរបស់សិល្បករ
សិល្បការិនីវៀតណាម ទស្សនិកជននឹងបានឃើញHamlet មួយរឹងបុងនឹង
ខ្លាំងក្លាមានភាពប្តេជ្ញាចិត្តជាងពេលណាៗ តាមក់ចាត់មនុស្សអាក្រក់ដល់ទី
បញ្ចប់។ តាមលោក Nguyen The Vinh នាយករោងមហោស្រពល្ខោន
វៀតណាមអោយដឹងថា៖ Hamlet មានលក្ខណះថ្មីនិងមានភាពរបៀបគិតគូថ្មី
ដ៏វិសេសវិសាលណាស់៖
“ មនោសញ្ជេតនាដែលបានផ្ញើទៅកាន់ទស្សនិកជនមានចំណុចវិសាសល
មួយចំនួនផងដែរនោះគឺការកំប្លែង របៀបតុបតែង និងសម្លេងស្គរជិតស្និទ្ធិ
ជាមួយវប្បធម៌វៀតណាម។ នេះគឺជាការផ្លាស់ប្តូរថ្មីខ្លាំងក្លា ស្របនឹង Logic
ដែល អ្នកដឹកនាំរឿងចង់ផ្តាំផ្ញើ។”
ការកសាងល្ខោន Hamlet នេះជាការសាកល្បងធំមួយចំពោះបណ្ដាសិល្បក
រវ័យក្មេង ដោយបានទទួលតួអង្គសំខាន់ៗក្នុងវណ្ណកម្ម និងនេះក៏ជាការសាក
ល្បងរបស់រោងមហោស្រពល្ខោនដើម្បីកសាងកិត្តនាម។ តាមលោក Nguyen
The Vinh ថា៖ការសាកល្បងទាំងពីរនេះទទួលបានជោគជ័យមួយចំនួន
ហើយនិងគោលដៅក្នុងរយៈពេលខាងមុខនេះគឺបញ្ជូន Hamlet ទៅសម្ដែង
នៅឯបរទេសទៀតផង។
“ល្ខោនរឿង Hamlet បានចាប់ផ្តើមអោយការសម្ដែងឆ្នាំ Shakespeare លើទូ
ទាំងពិភពលោកនៅទីក្រុងហូជីមិញ នាថ្ងៃទី៥មករា។ ហើយដល់ចុងខែមិនា
ឆ្នាំ ២០១៦ ល្ខោនរឿង ក៏បានទៅសម្ដែងនៅសិង្ហបុរី។ នេះគឺជាព័ត៍មានដ៏គួរ
ឲ្យរីករាយមិនគ្រាន់តែចំពោះរោងមហោស្រពល្ខោនវៀតណាមប៉ុណ្ណោះទេ
ថែមទាំងជាសេចក្ដីសម្បាយរីករាយរបស់ល្ខោនវៀតណាមនិយាយរួមផងដែរ។”
នេះមិនមែនជាលើកដំបូងដែលរោងមហោស្រពល្ខោនវៀតណាមជួបប្រាស្រ័យ
ជាមួយល្ខោនអន្តរជាតិទេ។ ចាប់ពីបណ្ដាឆ្នាំបើកទ្វាទីផ្សារ កិច្ចសហប្រតិបត្តិ
រវាងរោងមហោស្រពល្ខោនវៀតណាមជាមួយអន្តរជាតិត្រូវបានអនុវត្តយ៉ាង
សកម្ម រួមជាមួយគ្នានោះគឺគុណភាពនៃការសម្ដែងក៏បានលើកកំពស់ជាច្រើន
ដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដំណើការនេះអភិវឌ្ឍន៍កាន់តែខ្លាំងក្លានិង
សម្បូរបែប។ អ្នកស្រាវជ្រាវល្ខោន Le Thi Hoai Phuong បានចែករំលែកថា៖
“ កិច្ចសហប្រតិបត្តិការរបស់យើងបានម្ចាស់ការជាងមុនច្រើន។ បណ្ដាអង្គភាព
រោងមហោស្រពរបស់យើងបានធ្វើផ្ទាល់ ចុះហត្ថលេខាផ្ទាល់ជាមួយបណ្ដារោង
មហោស្រពបរទេស។ ហើយបានអញ្ជើញចូលរួមមហោស្រពល្ខោន។ ច្បាស់
លាស់ណាស់ថាយើងបានមានការផ្លាស់ប្តូរថ្មីជាច្រើន។”
ធ្វើសមាហរណកម្មវប្បធម៌ សិល្បះនឹងនាំមកនូវផលប្រយោជន៍ជាច្រើនដើម្បី
អភិវឌ្ឍន៍ផង និងជាកញ្ចក់មួយដើម្បីយើងឃើញនូវលក្ខណះសម្បត្តិនិងគុណ
វិបត្តិ។ នេះគឺជាការវាយតំលៃរបស់លោក Nguyen Dang Chuong ប្រធាននា
យកដ្ឋានសម្ដែងសិល្បះ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម បាន
អោយដឹងថា៖
“ ប្រសិនបើប្រៀបធៀបល្ខោនវៀតណាមជាមួយល្ខោនអន្តរជាតិនឹងឃើញនូវ
ការខុសប្លែកអំពីរបៀបសម្ដែង សិល្បះតុបតែង និងរបៀបរួមផ្សុំរវាងប្រពៃណី
ជាមួយសម័យកាលបានយ៉ាងល្អប្រសើរ។ ក្នុងពេលនោះ វៀតណាមនៅត្រូវ
ការបទពិសោធច្រើននិងមិនអាចនិយាយបានថាជោគជ័យទេ។ ដូច្នេះល្ខោន
វៀតណាមត្រូវមានជំហានលោតផ្លោះខ្លាំងដើម្បីរួចផុតពីល្ខោនប្រពៃណី។”
ក្រៅពីបណ្ដាការសម្ដែងនៅឯបរទេស កិច្ចសហប្រតិបត្តិការទ្វេភាគីនេះ
នាបច្ចុប្បន្ន រោងមហោស្រពវៀតណាមនៅសកម្មចូលរួមបណ្ដាមហោស្រព
ល្ខោនអន្តរជាតិ និងរៀបចំមហោស្រពអន្តរជាតិនានា។ នេះជាឱកាសដើម្បី
អ្នកធ្វើការក្នុងវិស័យល្ខោនបានជួបប្រាស្រ័យ ទាក់ទងនឹងនិន្នការល្ខោន
អន្តរជាតិទំនើបៗជំរុញខឿនល្ខោនវៀតណាមអភិវឌ្ឍន៍៕