ល្ខោនអូប៉េរ៉ា” La Do”-ការគួបផ្សំរវាងតូរ្យតន្រ្តីស៊ីមហ្វនីជាមួយតូរ្យតន្រ្តីជាតិ
LE PHUONG – NGOC NGA -  
(VOVWORLD) /  
VOVWORLD_ល្ខោនអូប៉េរ៉ា” La Do”ជាល្ខោនមួយពោរពេញទៅដោយ
មនោសញ្ចេតនា សុទិដិ្ឋនិយម ការស្រលាញ់ជីវិត និងស្មារតីបដិវត្តន៍។ នោះជា
ចំណាប់អារម្មណ៍រួមរបស់ទស្សនិកជនជាច្រើនក្រោយពីទស្សនាការសំដែង
ល្ខោនអូប៉េរ៉ា” La Do”។ នេះជាវណ្ណកម្មសិល្បៈស្ដីពីក្រុមយុវជនស្ម័គ្រចិត្តនៅ
ខ្សែផ្លូវ Truong Son នាសម័យសង្គ្រាមដែលបានអង្រួនបេះដូងអ្នកទស្សនា
ដោយសារស្មារតីបដិវត្តន៍និងការស្រលាញ់ជីវិត។
ល្ខោនអូប៉េរ៉ា” La Do”ជាលទ្ធផលនៃកិច្ចសហការរវាងសិល្បករសិល្បការិនី
ល្បីឈ្មោះ ជាច្រើនរូបមានជាអាទិ៍ អ្នកនិពន្ធល្ខោនអ្នកស្រី Nguyen Thi Hong
Ngat តន្រ្តីករDo Hong Quan សិល្បករប្រជាជនអ្នកដឹកនាំរឿងAnh Tu អ្នក
បង្ហាត់របាំAnh Phuong និងក្រុមសិល្បករសិល្បការិនីក្នុងវង់តន្រ្តីស៊ីមហ្វនីវៀត
ណាម។ ដោយមានការចូលរួមកសាងនិងសំដែងរបស់សិល្បករសិល្បការិនីចំនួនជិត១៥០នាក់ ល្ខោនអូប៉េរ៉ា” La Do”មិនត្រឹមតែមានទ្រង់ទ្រាយធំប៉ុណ្ណោះទេ
ថែមទាំងមានសាច់រឿងពោរពេញទៅដោយអត្ថន័យមនុស្សសាស្រ្តចំពោះ
ជីវភាពសង្គមនាបច្ចុប្បន្ននេះទៀតផង។ល្ខោនអូប៉េរ៉ាត្រូវបានបង្កើតឡើង
តាមរយៈចំណាប់អារម្មណ៍ពីបទកំណាព្យ” La Do”មានន័យថា” ស្លឹកឈើ
ក្រហម” របស់កវី Nguyen Dinh Thiហើយបានបញ្ចូលចំរៀងដោយតន្រ្តីករ
Hoang Hiep ដែលមានឃ្លាថា”ជួបអូននៅលើភ្នំខ្យល់បក់ ព្រៃ Truong Son
ភ្នំវែងស្លឹកឈើ ក្រហម” ។ ល្ខោនអូប៉េរ៉ា” La Do”ធ្វើឲ្យទស្សនិកជននឹកគិត
ដល់សម័យសង្គ្រាមប្រឆាំងសត្រូវឈ្លានពានពោរពេញទៅដោយភាពអង់អាច
ក្លាហាននិងពលីកម្មរបស់យុវជនវៀតណាមដែលជីកភ្នំ Truong Son ធ្វើផ្លូវ
ទៅរំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ។អ្នកនិពន្ធល្ខោនអ្នកស្រី
Nguyen Thi Hong Ngat បានឲ្យដឹងថា
“ ខ្ញុំមានអនុស្សាវរីយ៍និងមនោសញ្ចេតនាជាច្រើនជាមួយ Truong Son
ដោយសារកាលមានអាយុ១៨ឆ្នាំខ្ញុំសិក្សាចប់នៅសាលាហើយបានបញ្ជជូនទៅ
Truong Sonដើម្បីសំដែងសិល្បៈបំរើយុទ្ធជន។ ដោយហេតុនេះពេលនិពន្ធសាច់
រឿង ខ្ញុំបានជ្រើសរើសក្រុមនារីស្ម័គ្រចិត្តនិងបងៗខាងវិស្វកម្មជាតួឯក។ គេ
រួមគ្នាធ្វើការប្រយុទ្ធហើយសេចក្ដីស្នេហ៍កកកើតក្នុងស្ថានភាពនោះ”។
|
ល្ខោនអូប៉េរ៉ា” La Do”មិនត្រឹមតែមានទ្រង់ទ្រាយធំប៉ុណ្ណោះទេថែមទាំងមានសាច់រឿងពោរពេញទៅដោយអត្ថន័យមនុស្សសាស្រ្តចំពោះជីវភាពសង្គមនាបច្ចុប្បន្ននេះទៀតផង |
ល្ខោនអូប៉េរ៉ា” La Do”មានរយៈពេល២ម៉ោងរៀបរាប់រឿងពិតអំពីជោគ
វាសនារបស់យុវនារីស្ម័គ្រចិត្តចំនួន៨នាក់ដែលបំពេញបេសកកម្មនៅខ្សែផ្លូវ
Truong Son។ ជារៀងរាល់ថ្ងៃគេត្រួសត្រាយផ្លូវសំរាប់រថយន្តកងទ័ពដឹកអាវុធ
និងយុទ្ធជនទៅកាន់ភាគខាងត្បូងវាយខ្មាំងសត្រូវ។ ថ្ងៃមួយ ខណៈពេលជួយ
សង្គ្រោះរថយន្តដឹកទំនិញ គេត្រូវគ្រប់បែកខ្មាំងទំលាក់ហើយពលីជីវិតក្នុងរូង
ភ្នំ។ តាម សិល្បករប្រជាជន Pham Anh Phuong នាយកសាលមហោស្រពចំរៀង
របាំល្ខោនវៀតណាមជាអ្នកបង្ហាត់របាំក្នុងល្ខោនអូប៉េរ៉ា” La Do”បានថ្លែងថា
“ ចំពោះជំនាន់វ័យក្មេងដែលកើតក្រោយសង្គ្រាមគឺតាមរយៈល្ខោនអូប៉េរ៉ា
មួយនេះគេអាចយល់បាននូវជីវភាពដ៏លំបាករបស់ជំនាន់យុវជនដែលបាន
បូជាសាច់ស្រស់ឈាមស្រស់របស់ខ្លួននៅTruong Son។ ”
ក្នុងល្ខោនអូប៉េរ៉ា” La Do”តន្រ្តីករDo Hong Quan បានប្រើចំរៀងប្រជា
ប្រិយវៀតណាមនិងចង្វាក់នៃបទចំរៀងជាច្រើនរបស់ក្រុមតន្រ្តីករស្ដីពីTruong
Sonនាសម័យសង្គ្រាម។តាមរយៈនោះទស្សនិកជនមានការចាប់អារម្មណ៍
ថាល្ខោននេះមានលក្ខណៈប្រពៃណីជាតិផងនិងលក្ខណៈសិល្បៈសម័យផង៕
LE PHUONG – NGOC NGA
-VOVWORLD