ល្បែងកំសាន្តបោះឈូងនៃជនជាតិ Thai

VOVWORLD_ចំពោះជនរួមជាតិជនជាតិ Thai  ការ​បោះឈូងជាល្បែងប្រជា
ប្រិយ មាន​ អត្ថន័យពិសេសហើយក៏ជាជីវភាពវប្បធម៌ពោរពេញទៅដោយលក្ខណៈ​
សហគមន៍​ ផងដែរ។ នេះជាឱកាសសំរាប់គូកំឡោះក្រមុំសំដែងមនោសញ្ចេតនានិង​
ឈាន​ទៅដល់ការកសាងគ្រួសារសុភមង្គល។ 

        រឿងដំណាលថា មុននេះបុរសនារីជនជាតិ Thai  ក្នុងពេលធ្វើស្រែគេតែងតែ
បោះ​សន្ទូងទាំង​កណ្ដាប់ជូនគ្នាទៅវិញទៅមកហើយចាប់តាំងពី​នោះបានកកើត​
ឡើងទំនៀម​ទំលាប់បោះឈូង( Ném Còn)។ ក្នុងភាសា Thai “ Còn ”ហៅថា” Cón
 Cuống”ដែលគេជឿ​ថា​វានាំមកនូវភាពសំបូររុងរឿងនិងសុភមង្គល។ក្នុងឱកាសពិធី
បុណ្យធំៗដូចជាបុណ្យ Long Tong (ច្រតនង្គ័ល) បុណ្យSen​​ Ban Sen Muong ( សែន
ភូមិសែនឃុំ) ឬក្នុងបុណ្យ​តេត (ចូលឆ្នាំ)របស់ជនជាតិ Thai   នោះល្បែងបោះឈូង
ជារូបភាពជីវភាពវប្បធម៌​ដែល​មិនអាច​ខ្វះបាន​ឡើយ។​តាមលោកស្រីTong Thi Than
 នៅឃុំMuong Cang ស្រុក ​Than Uyen ​ខេត្ត Lai Chauបានឲ្យដឹងថា

       “ ជារៀងរាល់ឆ្នាំនាពេលរដូវផ្ការីកមកដល់ម្ដងៗយើងខ្ញុំតែងតែធ្វើឈូង​ដើម្បី
​បោះក្នុងបុណ្យតេត។នេះជាវប្បធម៌ប្រពៃណីផ្សាភ្ជាប់ជាមួយជីវភាពរស់នៅរបស់
ជនរួមជាតិ Thai ដែលការងារបង្កបង្កើនផលសំខាន់គឺធ្វើស្រែដាំដុះស្រូវ“។

        ឈូងរបស់ជនជាតិ Thai ធ្វើពីក្រណាត់ ដេរជារៀងមូល ធំប៉ុនផ្លែក្រូច​ដែល​ជា
​និមិត្តរូប​នៃភាពសម្បូរក្នុងអវកាស។ នៅខាងក្នុងឈូងមានញាត់​គ្រាប់​ស្រូវ ​គ្រាប់​
កប្បាស់ ​គ្រាប់ស្ពៃ គ្រាប់សណ្ដែកដែលបង្ហាញនូវបំណងប្រាថ្នាបន្តពូជពង្សកើត​កូន
​កើត​ចៅនិងថែរក្សាអ្វីៗល្អប្រសើរសំរាប់ជំនាន់ក្រោយ។ បងប្អូនជនជាតិ Thai ធ្វើ​
ឈូង​នេះពីក្រណាត់ចំរុះពណ៌រួមមានពណ៌ខៀវ ពណ៌ក្រហម ពណ៌ស្វាយនិងពណ៌
លឿង។ រីឯខ្សែឈូងក៏ធ្វើពីក្រណាត់ពណ៌ដែរដោយមានប្រវែង៥០សង់ទីម៉ែត្រ។ 
គេជឿថា បើឈូងនេះកាន់តែមានចំរុះពណ៌គឺវាកាន់តែនាំមកនូវភ័ព្ទសំណាង 
សុភមង្គលនិងភាពសំបូររុងរឿងជូនអ្នកភូមិនិងសមាជិកគ្រប់រូបក្នុងក្រុមគ្រួសារ។

ល្បែងកំសាន្តបោះឈូងនៃជនជាតិ Thai - ảnh 1
តាមរយៈការលេងឈូងនេះបុរសនារីមានឱកាសសំដែងមនោសញ្ចេតនានឹងគ្នា។បើប្រុសពេញចិត្តស្រីណាមួយគឺគាត់ចោលឈូងសំដៅទៅស្រីនោះហើយស្រីនោះក៏បោះឈូងទៅឲ្យប្រុសមួយនេះវិញ


        ពេលមានឈូងគ្រប់គ្រាន់ហើយ អ្នកភូមិនាំគ្នាលេងល្បែងបោះឈូង។ ជនរួម
ជាតិជនជាតិ Thai​តែងតែលេងល្បែងប្រជាប្រិយនេះនៅទីធ្លាធំនៃភូមិឬនៅក្នុងវាល
​ស្រែ​ដែលបានប្រមូលផលរួចរាល់។ តាមលោកស្រីKhoang Thi Duyen ជាពលរដ្ឋ
នៅក្រុងLai Chau បានឲ្យដឹងថា

       “ របៀបលេងទី១គឺ​បោះឈូងចូលរង្វង់។ អ្នកណាបោះឈូងចូលរង្វង់​ដែលព្យួរ​
លើសសរគឺអ្នកនោះឈ្នះ។របៀបលេងទី២គឺចែកអ្នកលេងជា២ក្រុមប្រុសម្ខាង ស្រី
ម្ខាងឬលាយឡំគ្នាក៏បានដោយស្រេចលើការសន្មតគ្នាមុនលេង។ បើអ្នកណាចាប់
ឈូងមិនបានគឺត្រូវមានវត្ថុជូនអ្នកឈ្នះ។ កំឡោះក្រមុំតែងតែជូនគ្នាកន្សែងមួក
អាវនិងកង់ដៃទុកជាវត្ថុអនុស្សាវរីយ៍”។ 

        តាមរយៈការលេងឈូងនេះបុរសនារីមានឱកាសសំដែងមនោសញ្ចេតនានឹង
គ្នា។​បើប្រុសពេញចិត្តស្រីណាមួយគឺគាត់ចោលឈូងសំដៅទៅស្រីនោះហើយ​ស្រី
នោះ​ក៏បោះឈូងទៅឲ្យប្រុសមួយនេះវិញ។ បន្ទាប់មកគេជូនគ្នាវត្ថុបញ្ចាំចិត្តសំដៅ
ជឿទុកចិត្តគ្នា។ តាមរយៈបុណ្យលេងឈូងនិទាឃៈរដូវនេះកំឡោះក្រមុំជាច្រើនគូ
បានក្លាយទៅជាប្ដីប្រពន្ធ កសាងគ្រួសារសុភមង្គល៕

       

        

ប្រតិកម្មទៅវិញ

ផ្សេងៗ