|
ល្បែងលេងរត់ Ro ផ្នែកវប្បធម៍ប្រជាប្រិយវិសេសវិសាលរបស់ដំបន់ Kinh Bac (baobacninh.com.vn) |
Vovworld-រត់ Ro ចំឡែកតាំងពីឈ្មោះរហូតដល់របៀបលេងនិងត្រឹមតែមាន
នៅភូមិ Guot ឃុំ Viet Hung ស្រុក Que Vo ខេត្ត Bac Ninh តែប៉ុណ្ណោះ។ បានជាគេ
ហៅថារត់ Ro ពីព្រោះសកម្មភាពរបស់ល្បែងត្រូវមាន Ro (បាវ)។ នោះជាបាវទូលាយមួយត្រូវបានត្បាញដោយដើមកកនិងច្រើនប្រើប្រាស់សំរាប់ច្រកស្រូវ
អង្ករ។បងស្រី Nho អ្នកភូមិមួយនាក់បានឲ្យដឹងថា៖
“Ro គឺជិតស្និទ្ធជាមួយជីវភាពរស់នៅក្នុងភូមិនិងវាត្រូវបានប្រជាជនប្រើប្រាស់
ដើម្បីទៅផ្សារ ផ្ទុកអីវ៉ាន់។ ក្នុងល្បែងនោះ Ro ដើម្បីផ្ទុកសម្លៀកបំពាក់គ្រប់ប្រភេទ គ្រប់របរដូចជាខាវអាវបុរសស្រី កម្មករ កងទ័ពជាដើម។ ក្នុងពេលលេងល្បែងនេះ
ត្រូវដើរផង ស្លៀកពាក់ខាវអាវផង។”
ការកំណត់របៀបលេងរត់ Ro គឺងាយស្រួលណាស់។ មានមនុស្សពី៨ដល់
១០នាក់ចូលរួមស្មើរនឹងបរិមាណ Ro ដែលបានត្រៀមជាមុន។ បន្ទាប់ពីស្នូរស្គរបន្លឺ
ឡើង អ្នកលេងបានរត់ទៅកន្លែងដាក់ Ro និងជ្រើសរើសឲ្យខ្លួនឯងសម្លៀកបំពាក់
មួយ។ ភារកិច្ចរបស់អ្នកលេងល្បែងពេលនេះរត់ជុំវិញបង្កើតឡើងរង្វង់មួយផង
ស្លៀកពាក់ខាវអាវដែលដាក់ក្នុង Ro ផងដែលមិនត្រូវទំលាក់ Ro ចុះលើដីឡើយ។
គឺនៅពេលណាស្នូរស្គបញ្ចប់ទើបបានទំលាក់ Ro លើដី។ ក្រោយវគ្គស្គរទីមួយ
ស្នូរស្គលើកទី២បានបន្លឺឡើង អ្នកលេងល្បែងបន្តកាន់ Ro រត់ផង ស្លៀកពាក់ខាវអាវ
ទៀតផង។ លោកស្រី Nguyen Thi Dau សមាជិកក្លឹបរត់ Ro ភូមិ Guot បានឲ្យដឹងថា៖
“ល្បែងបាននាំមកនូវសំណើចទាំងអ្នកមើលទាំងអ្នកលេង។ លេងល្បែងនេះអ្នកណាក៏អាចចូលរួមបានដែរ។ អ្នកណាមកភូមិខ្ញុំក៏ឃើញសំណើតសប្បាយ។”
ផ្នែកវិសេសវិសាលរបស់ល្បែងលេងកំសាន្តគឺអ្នកលេងមិនដឹងថាក្នុងបណ្ដា Ro គឺសម្លៀកបំពាក់របស់បុរសស្រីកសិករទេ។ អស់រយៈពេលកំណត់អ្នកណាស្លៀក
ពាក់ខាវអាវលឿននិងស្អាតនឹងត្រូវបានប្រគល់រង្វាន់ថ្នាក់ទី១។ លោក Nguyen Quang
Xep មេភូមិ Guot បានចែករំលែកថា ល្បែងរត់ Ro មិនដឹងថាមានតាំងពីកាលណា
ឡើយ។ កន្លងផុតពីច្រើនជំនាន់ត្រូវបានថែរក្សាពង្រីក ឥឡូវនេះអ្នកក្នុងភូមិនៅរក្សា
បាន។
“ក្នុងពេលបុណ្យតេតមកដល់ម្ដងៗ ដំបន់បានរៀបចំល្បែងលេងកំសាន្ត។ល្បែង
នេះនាំមកនូវសំណើចសប្បាយក្នុងទិវាបុណ្យតេត។ ល្បែងនេះបានរក្សាជានិច្ចក្នុងភូមិ។”
រត់ Ro ឥឡូវនេះមិនត្រឹមតែជាការលេងល្បេងប្រជាប្រិយមួយប៉ុណ្ណោះទេ ថែមទាំង
ជាផ្នែកវប្បធម៍សម្រស់របស់ Bac Ninh ទៀតផង និងត្រូវបាននាំទៅសម្ដែងនៅបណ្ដា
បណ្ដា Festival វប្បធម៍ទេសចរណ៍នៅដំបន់ជាច្រើនលើទូទាំងប្រទេស។ តាំងពីឆ្នាំ២០១០
ក្លឹបរត់ Ro ភូមិ Guot ត្រូវបានបង្កើត។ ដល់ឥឡូវនេះក្លឹបរត់ Ro ភូមិ Guot បានមានវត្តមាន
នៅពិធីបុណ្យជាច្រើន ចូលរួមសម្ដែងនៅព្រឹត្តិការន៍វប្បធម៍នយោបាយធំៗរបស់ដំបន់
ខេត្ត Bac Ninh ក៏ដូចជាទីក្រុងហាណូយ។ លោក Nguyen Quang Xep បានឲ្យដឹងថែមទៀត
ថា៖
“យើងខ្ញុំជានិច្ចកាលចង់ឲ្យខេត្តស្រុកសហការដើម្បីរួមវិនិយោគរក្សាល្បែងកំសាន្តនេះ។ក្រៅពីការរក្សាបានល្បែងកំសាន្តនេះនិងនាំចេញឧទ្ទេសនាមជាមួយមិត្តភក្តិក្នុងប្រទេស
និងអន្តរជាតិទៀតផង។”
ច្រើនឆ្នាំកន្លងមក អ្នកភូមិ Guot ជានិច្ចកាលមោទនភាពដោយសាររក្សាពង្រីកបាន
ល្បែងកំសាន្តប្រជាប្រិយ ដូចជារក្សាភាពសម្រស់វប្បធម៍ស្មារតីរបស់ប្រជាជន Kinh Bac៕