លំហវប្បធម៌ជុំវិញចង្ក្រានបាយរបស់ជនជាតិភាគតិច

VOVWORLD_ចំពោះជនរួមជាតិជនជាតិភាគតិចនៅប្រទេសវៀតណាម
គឺចង្ក្រានក្នុងគ្រួសារនីមួយៗមានសារដ៏សំខាន់។ចង្ក្រានបាយមិនត្រឹមតែសំរាប់
ចំអិនម្ហូបប៉ុណ្ណោះថែមទាំងមានអត្ថន័យក្នុងជីវភាពវប្បធម៌  ទំនៀមទំលាប់ 
និងជំនឿសាសនារបស់​ប្រជា​ពល​រដ្ឋទៀតផង។ ពេលមានភ្ញៀវមកលេង ម្ចាស់ផ្ទះ
បង្តាត់ភ្លើងដើម្បីបង្ហាញនូវ​ភាពកក់​ក្ដៅរាក់ទាក់។ 

ចង្ក្រានបាយក្នុងគ្រួសារជនជាតិភាគតិចដើរតួនាទីដ៏សំខាន់ក្នុងទំនៀម
ទំលាប់ជីវភាពរស់នៅប្រចាំថ្ងៃនិងជីវភាពសាសនា។​ប្រជាជននៅតំបន់ព្រៃភ្នំ
មានទស្សនទានថា​វត្ថុទាំងអស់ក្នុងផ្ទះសុទ្ធតែមានព្រលឹង ហើយមានអ្នកតា
ភ្លើង អ្នកតាចង្ក្រានទៀតផង។តាមទំនៀមទំលាប់ ចង្ក្រានក្នុងផ្ទះអាចដាក់
នៅទីតាំងផ្សេងគ្នាបានតែត្រូវធ្វើតាមការកំណត់និងជៀសវាងប្រការមួយ
ចំនួន។ចំពោះជនរួមជាតិ Mong នៅតំបន់ព្រៃភ្នំ​ភូមិភាគ​ខាង​ជើងវៀតណាម​ 
​ចង្ក្រានបាយជាដំណាងរបស់ទេវតានាំមកនូវការរស់ឡើងវិញ​និងជួយថែរក្សា
ជីវភាពរស់នៅរបស់ក្រុមគ្រួសារ។ តាមលោក​ Vi Van An ជាអ្នក ស្រាវជ្រាវវប្បធម៌
ប្រជាប្រិយរបស់សារមន្ទីរជាតិវិទ្យាវៀតណាមបានឲ្យដឹងថា

“ តាំងពីមុនមក ចំពោះជនជាតិ Mong គឺការកសាងចង្ក្រានបាយក្នុង
គ្រួសារ​នី​មួយៗ​ត្រូវបានគេគោរពយ៉ាងខ្លាំង។ក្រោយពីបង្ហើយការសាងសង់ផ្ទះ
 ក្រុម​គ្រួសារ​ជនជាតិ Mong​តែងតែអញ្ជើញអ្នកមានបទពិសោធន៍មកជួយ
ធ្វើចង្ក្រាន​រួចដាក់ខ្ទះ​លើ​ចង្ក្រាន។ ជនជាតិនេះជៀសវាងការឲ្យអ្នកដទៃខ្ចីខ្ទះ។
បើឲ្យខ្ចីគឺគេនឹងដាក់ថ្មមួយដុំនៅកណ្ដាលចង្ក្រាន”។

លំហវប្បធម៌ជុំវិញចង្ក្រានបាយរបស់ជនជាតិភាគតិច - ảnh 1
ចង្ក្រានបាយក្នុងគ្រួសារជនជាតិភាគតិចដើរតួនាទីដ៏សំខាន់ក្នុងទំនៀមទំលាប់ជីវភាពរស់នៅប្រចាំថ្ងៃនិងជីវភាពសាសនា


នៅក្នុងគ្រួសារជនជាតិ Mongតែងតែមានចង្ក្រាន២គឺចង្ក្រានធំនិងចង្ក្រាន
តូច។​ចង្ក្រានធំដាក់នៅល្វែងធំសំរាប់រក្សាភ្លើងនិងចម្អិនម្ហូបប្រចាំថ្ងៃ។នេះត្រូវ
បានចាត់ទុកជាលំហពិសិដ្ធបំផុតដែលជាទីសក្ការបូជាបណ្ដាអ្នកតានិងដូនតា។ រី
ឯចង្ក្រានតូចមាន២ចង្កា្រនមានទីតាំងនៅល្វែងកណ្ដាលសំរាប់ដាំម្ហូប Men Men
 ចម្អិនចំណីសត្វ​ចញ្ចឹម​និង​បិតស្រា។

ចំពោះជនរួមជាតិ Kho Mu រស់នៅខេត្តNghe Anភាគកណ្ដាលវៀតណាម 
ចង្ក្រាន​ក្នុងផ្ទះឈើក៏ជាដំណាងរបស់អ្នកតាភ្លើង ជានិមិត្តរួបឲ្យជីវិតនិងការរស់
ឡើងវិញផងដែរ។ផ្ទះរបស់ជនជាតិ Kho Mu ទោះបីជាធំឬតូចក្ដីសុទ្ធតែមាន
ចង្ក្រាន​៣។ ចង្ក្រាន​នៅល្វែង​ដំបូងត្រូវបានប្រើប្រាស់បំរើតម្រូវការហូបចុកជា
រៀងរាល់ថ្ងៃនិងទទួលភ្ញៀវមកលេង។ ចង្ក្រានទី២នៅល្វែងកណ្ដាលត្រូវបាន
កសាងជាប់នឹងជើងសសរទ្រូងហើយជាកន្លែងសែនព្រែនបុព្វបុរសរបស់ជន
ជាតិ Kho Mu។ចំណែកចង្ក្រានទី៣ស្ថិតនៅល្វែងចុង​ក្រោយ​សំរាប់ដាំបាយ
ដំណើប។ ក្នុងចំណោមចង្ក្រានទាំង៣ពោលខាងលើ​ ចង្ក្រាន​នៅល្វែងកណ្ដាល
មានសារសំខាន់បំផុតក្នុងជីវភាពសាសនា វប្បធម៌ប្រពៃណីរបស់ជនជាតិKho
 Mu។ លោក​ Vi Van Anh អ្នកស្រាវជ្រាវវប្បធម៌ប្រជាប្រិយរបស់សារមន្ទីរ​ជាតិ
វិទ្យាវៀតណាមបានឲ្យដឹងទៀតថា

“ ចំណុចវិសេសវិសាលក្នុងជំនឿសាសនាគឺទាក់ទិននឹងចង្ក្រានរបស់ជន
ជាតិKho Mu។ ប្រសិនបើគេធ្វើបុណ្យសែនដូនតាគឺគេកសាងចង្ក្រានដោយ
ឡែកមួយពោលគឺហាមមិនឲ្យប្រើប្រាស់ក្នុងគោលដៅផ្សេងឡើយ។ ចំពោះគេ 
បុព្វបុរសជាអំណាចកំពូលស្អាតស្អំ។ ដូច្នេះក្នុងពិធីសែនដូនតាក្នុងគ្រួសារឬ
ត្រកូល គេតែងតែកាប់គោ ក្របីហើយគ្រាន់តែធ្វើគ្រឿងសំណែននៅចង្ក្រាន
នេះប៉ុណ្ណោះ”។

ក្រៅពីតំលៃប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ លំហវប្បធម៌ជុំវិញ
ចង្ក្រានបាយនេះនៅជាកន្លែងសំរាប់ជនរួមជាតិជនជាតិភាគតិចផ្សព្វផ្សាយ
និងអប់រំជំនាន់កូនចៅនូវតំលៃវប្បធម៌ដ៏ពិសិដ្ធនៃជាតិខ្លួនទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ