លំហវប្បធម៌ហូជីមិញគួរឲ្យចាប់អារម្មណ៍
(VOVWORLD) - កសាងលំហវប្បធម៍ហូជីមិញ គឺជាភារកិច្ចសំខាន់មួយ ក្នុងគម្រោងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យវប្បធម៌ទីក្រុងហូជីមិញ ដំណាក់កាល ២០២០ - ២០៣៥។ សកម្មភាពនេះបាននិងកំពុងបានអនុវត្តន៍យ៉ាងក្លានៅតាមស្ថាប័ន អង្គការ សាលារៀននិងគ្រឹះស្ថានសាសន៍នានា លើទូទាំងទីក្រុង បង្កើតអត្តសញ្ញាណវប្បធម៌ដោយឡែករបស់ខ្លួន ក្នុងដំណើរការអភិវឌ្ឍន៍ទីក្រុងហូជីមិញប្រកបដោយអរិយធម៌ ទំនើប និងពោរពេញទៅដោយមេត្រីភាព។
ស្នាដៃ រូបភាព និងឯកសារដ៏មានតម្លៃជាច្រើនអំពីលោកអ៊ំហូ ត្រូវបានដាក់តាំងបង្ហាញនៅទីកន្លែងវប្បធម៌ហូជីមិញ (រូបថត៖ VOV) |
នាបច្ចុប្បន្ន នៅទីក្រុងហូជីមិញ មានលំហវប្បធម៌ហូជីមិញជាង ២៩០០កន្លែង នៅតាមទីស្នាក់ការរបស់ស្ថាប័ន អង្គភាព គ្រឹះស្ថានសាសនា អគារផ្ទះល្វែង ...។ល។ គម្រោងលំហវប្បធម៌ហូជីមិញជាច្រើន ត្រូវបានសាងសង់ដោយមានខ្លឹមសារនិងទម្រង់ដ៏សម្បូរបែប ដូចជា៖ ទូដាក់សៀវភៅអ៊ំហូ; ការតាំងពិព័រណ៍រូបថតអំពីលោកអ៊ំហូ; ការប្រកួតស្វែងយល់អំពីជីវិត និងអាជីពរបស់លោកប្រធានហូជីមិញ ការប្រកួតវប្បធម៌ និងសិល្បៈកោតសរសើរលោកប្រធានហូជីមិញ ...។
នៅឯសម្ព័ន្ធនារីទីក្រុងហូជីមិញ ដោយមានលក្ខណៈពិសេសដោយឡែក លំហវប្បធម៌ហូជីមិញត្រូវបានរៀបចំនៅទីស្នាក់ការ ដោយមានសកម្មភាពតាមប្រធានបទដូចជា៖ “ដំបូន្មានរបស់លោកអ៊ំហូកាលពីឆ្នាំមុនៗ”, “រឿងដំណាលអំពីលោកអ៊ំហូ” ឬប្រជាជនទាំងមូល ហាត់ប្រាណតាមគំរូរបស់លោកប្រធានហូជីមិញដ័មហិមារ” ជាដើម។ លោកស្រី Trinh Thi Thanh អនុប្រធានសម្ព័ន្ធនារីទីក្រុងហូជីមិញបានឲ្យដឹងថា៖ “កន្លែងនេះតែងតែជាកន្លែងសម្រាប់រៀបចំសកម្មភាពចលនារបស់សមាគម ដូច្នេះការកសាងលំហវប្បធម៌ហូជីមិញនៅទីស្នាក់ការបស់សមាគម រួមចំណែកផ្សព្វផ្សាយយ៉ាងខ្លាំងក្លានូវតម្លៃសតិអារម្មណ៍ សីលធម៌ និងរចនាបទរបស់លោកប្រធានហូជីមិញ។ ជាមួយនឹងចំណង់ចំណូលចិត្តនោះ យើងបានរៀបចំទីតាំងនេះយ៉ាងយកចិត្តទុកដាក់ បង្កើតលំហមួយ ដែលមានភាពឧឡារិក ស្និទ្ធស្នាល និងមានអត្ថន័យយ៉ាងជ្រាលជ្រៅក្នុងការអប់រំអំពីសតិអារម្មណ៍ សីលធម៌ និងរបៀបរស់នៅសម្រាប់កម្មាភិបាលនិងសមាជិកម្នាក់ៗក្នុងសម្ព័ន្ធសមាគម”។
ដោយចាត់ទុកថានេះជាគម្រោងដ៏សំខាន់មួយ កម្មាភិបាល យុទ្ធជននិងប្រជាជនម្នាក់ៗនៃខ័ណ្ឌ Phu Nhuan (ទីបញ្ជាការទីក្រុងហូជីមិញ) បានអនុវត្តន៍ការផ្លាស់ប្តូរឌីជីថលចូលក្នុងការកសាង “លំហវប្បធម៌ហូជីមិញ”។ ពោលគឺ បញ្ជាការដ្ឋានយោធាសង្កាត់ទី ៨ បានធ្វើឌីជីថល និងចូលប្រើប្រាស់ដោយលេខកូដ QR ដើម្បីរកមើលព័ត៌មាន និងឯកសារជាសម្លេង ណែនាំអំពីជីវិត ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងសកម្មភាពរបស់លោកប្រធានហូជីមិញ។ លោក Trinh Hoang Khanh មេបញ្ជាការយោធា សង្កាត់ទី ៨ ខ័ណ្ឌ Phu Nhuan បានឲ្យដឹងថា៖ “ក្នុងអំឡុងពេលដំណើរការនេះ មានការស្រាវជ្រាវ ការរុករក និងសិក្សាពីអង្គភាពផ្សេងៗ ព្រមទាំងការណែនាំពីអាជ្ញាធរមូលដ្ឋានលើខ្លឹមសារ និងការអនុវត្តការស្កែនកូដ QR។ ជាមួយនឹងលំហវប្បធម៌ហូជីមិញ យុទ្ធជន កងទ័ពនិងប្រជាជន មានកន្លែងសម្រាប់ស្វែងយល់បន្ថែមអំពីសតិអារម្មណ៍របស់លោកប្រធាន ក៏ដូចជាទម្លាប់អានរបស់លោក”។
ក្នុងនាមជាសង្កាត់កណ្តាលនៃទីក្រុងហូជីមិញ អាជ្ញាធមូលដ្ឋានខណ្ឌទី ១ បានកំណត់ថា ការកសាងលំហវប្បធម៌ហូជីមិញជាកិច្ចការសំខាន់ និងយូរអង្វែង។ ជាមួយគ្នានោះ គំរូ និងសកម្មភាពជាក់ស្តែងជាច្រើនដែលមានទម្រង់សម្បូរបែប និងរស់រវើកត្រូវបានអនុវត្ត។ យោងតាមលេខាគណៈកម្មាធិការបក្សខណ្ឌទី១ លោកស្រី To Thi Bich Chau ថា លំហវប្បធម៌ហូជីមិញត្រូវការគំរូដែលអាចរីកសាយភាយ និងមានប្រយោជន៍សម្រាប់ប្រជាជនគ្រប់រូប។
កន្លែងវប្បធម៌ហូជីមិញទាក់ទាញប្រជាជនមកទស្សនា និងសិក្សាស្វែងយល់ (រូបថត៖ VOV) |
“លំហវប្បធម៌ហូជីមិញមានវប្បធម៌រូបី និងវប្បធម៌អរូបី។ ក្នុងការកសាងលំហនោះ តើប្រជាជនចង់បានអ្វី និងបញ្ហាល្អប៉ុណ្ណានោះ យើងត្រូវបង្កើតការស្រុះចិត្តគំនិតក្នុងសង្គមកាន់តែខ្ពស់តាមរយៈការផ្សព្វផ្សាយ ប្រមូលផ្តុំ និងផ្ទៀងស្តាប់មតិយោបល់របស់ប្រជាជន។ ជាមួយនឹងស្មារតី “ប្រឡងប្រណាំង ស្នេហាជាតិ ស្នេហាជាតិគឺត្រូវតែប្រឡងប្រណាំង” តើយើងធ្វើយ៉ាងម៉េចដើម្បីអាចផ្សព្វផ្សាយពីគំនិតនោះ នៅក្នុងគ្រប់សកម្មភាពរបស់ប្រជាជន ដោយប្រែក្លាយជាការចង់ធ្វើការ និងចង់រួមវិភាគទានឲ្យបានច្រើនថែមទៀត”។
រួមដៃគ្នាដើម្បីរីកសាយភាយគម្រោងនេះ គ្រប់មូលដ្ឋានបានជំរុញឲ្យគ្រឹះស្ថាន និងអាជីវកម្មរួមដៃតុបតែង “ជ្រុងមួយនៃការសិក្សា និងធ្វើតាមលោកប្រធានហូជីមិញ” ដោយតាំងបង្ហាញសៀវភៅល្អៗ រូបភាព និងវត្ថុ ដែលផ្សាភ្ជាប់ជាមួយជីវិត និងអាជីពរបស់លោកប្រធានហូជីមិញ។ លោក Duong Anh Duc អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានសង្កត់ធ្ងន់ថា៖ “មានទម្រង់ និងវិធីសាស្រ្តដ៏សម្បូរបែប ក្នុងការអនុវត្ត ការរកឃើញ ការកោតសរសើរ និងពង្រីកគំរូ នៃការរៀនសូត្រ និងធ្វើតាមលោកប្រធានហូជីមិញ។ តាមនោះ រួមចំណែក ជំរុញនិងលើកទឹកចិត្តឱ្យមានការខិតខំប្រឹងប្រែងរបស់សមូហភាពនិងបុគ្គលភ្លាមៗ បង្កើតចលនានៃការរៀនសូត្រ និងធ្វើតាមប្រកបដោយជាក់ស្តែង និងមានប្រសិទ្ធភាពបំផុត។ ជាមួយនឹងសាមគ្គីភាព និងភាពច្នៃប្រឌិត ទីក្រុងនឹងប្តេជ្ញាចិត្ត មានការទទួលខុសត្រូវ និងមានចំណងចំណូលចិត្តដើម្បីលើកកម្ពស់លទ្ធផលដែលសម្រេចបាន ហើយមានវិធីសាស្ត្រសកម្ម និងច្នៃប្រឌិត ដើម្បីអនុវត្តន៍ចលនាប្រឡងប្រណាំងស្នេហាជាតិ”។
ការកសាងលំហវប្បធម៌ហូជីមិញមិនត្រឹមតែជាកិត្តិយសប៉ុណ្ណោះទេ ថែមទាំងជាទំនួលខុសត្រូវរបស់ប្រជាជនទីក្រុងហូជីមិញគ្រប់រូប។ ការលើកតម្កើងបេតិកភណ្ឌវប្បធម៌រូបី និងតម្លៃវប្បធម៌ខាងវិញ្ញាណដែលបង្កប់ទៅដោយស្លាក់ស្នាមរបស់លោកប្រធានហូជីមិញតែងតែមានអត្ថន័យវិជ្ជមានសម្រាប់ប្រជាជនវៀតណាម ហើយទន្ទឹមនឹងនោះរួមចំណែកក្នុងការបង្កើតអត្តសញ្ញាណវប្បធម៌ដោយឡែកក្នុងដំណើរការអភិវឌ្ឍន៍ទីក្រុងហូជីមិញប្រកបដោយអរិយធម៌ និងទំនើប៕