វិចិត្រករវ័យក្មេងដែលមានចំណង់ចំណូលចិត្តចំពោះគំនូរខ្មុកម្រ័ក្សណ៍

(VOVWORLD) -  មិនជ្រើសរើសប្រភេទគំនូរងាយៗសម្រាប់គូរ ដូចជាគំនូលាបប្រេង គំនូសូត្រទេ ក្រុមយុវជន (ចាប់ពីអាយុ ១៦-១៨ ឆ្នាំ) ជានិស្សិតនៃមជ្ឈមណ្ឌលប្រឹក្សានិងអភិវឌ្ឍន៍ទេពកោសល្យ Vinschool (មជ្ឈមណ្ឌល Gate) បានជក់ចិត្ត ប្រដេញតាមប្រភេទគំនូរខ្មុកម្រ័ក្សណ៍ ដែលជាសិល្បៈសិប្បកម្មប្រពៃណីនៃវិចិត្រកម្មសិល្បៈវៀតណាម។ នេះគឺជាប្រភេទគំនូរមួយដែលត្រូវការអំណត់ចិត្តនឹងការតស៊ូនិងការផ្តោតអារម្មណ៍របស់វិចិត្រករ ដោយសារតែដំណើរការអនុវត្តដ៏ស្មុគស្មាញ ហើយដំណើរការនៃការបញ្ចប់ការងារត្រូវចំណាយពេលច្រើនខែ ហើយរហូតដល់រាប់ឆ្នាំក៏មានដែរ។ ស្នាដៃដែលដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ “Hoi Hai Ma” ដែលបានតាំងបង្ហាញជាសាធារណៈនាពេលថ្មីៗនេះ គឺជាសញ្ញាសម្គាល់ដំបូងនៅក្នុងដំណើរប្រដេញតាមគំនូរបែបប្រពៃណី បន្ទាប់ពីការអនុវត្តអស់រយៈពេល ២ ឆ្នាំមក។

វិចិត្រករវ័យក្មេងដែលមានចំណង់ចំណូលចិត្តចំពោះគំនូរខ្មុកម្រ័ក្សណ៍ - ảnh 1ក្រុមអ្នកនិពន្ធនិងអ្នកតំណាងនៃមជ្ឈមណ្ឌល GATE បានចែករំលែកជាមួយទស្សនិកជនអំពីដំណើរការធ្វើគំនូរនៅក្នុងពិធីបើកការតាំងពិព័រណ៍ "Hoi Hai Ma" (រូបថតៈ vov.vn)

ផ្ទាំងគំនូរខ្មុកម្រ័ក្សណ៍ ដែលបានបង្ហើយនីមួយៗនឹងនាំមកនូវភាពស្រស់ស្អាតដោយ ឡែក ដែលមកពីភាពខុសគ្នាក្នុងការយល់ឃើញនិងចេតនាប្រើវត្ថុធាតុដើមរបស់វិចិត្រករ។ ជាពិសេសខ្មុកម្រ័ក្សណ៍ មានភាពខុសប្លែកខ្លះ ពោលគឺ ដើម្បីឱ្យថ្នាំលាបស្ងួត គំនូរត្រូវតែដាក់ក្នុងទូសម្ងួតគ្មានខ្យល់ដែលមានសំណើមខ្ពស់ ពេលខ្លះសិល្បករនៅតែមានការភ្ញាក់ផ្អើលចំពោះលទ្ធផលចុងក្រោយរបស់ខ្លួន។ លក្ខណៈចៃដន្យនេះដែលទាក់ទាញសិល្បករវ័យក្មេងឱ្យបន្តខ្សែគំនូរខ្មុកម្រ័ក្សណ៍។ វិចិត្រករវ័យក្មេង Ngo Phuong Anh អ្នកនិពន្ធស្នាដៃ Iris flowers ១ និង Iris flowers ២ដែលតាំងបង្ហាញនៅក្នុងពិព័រណ៍ “Hoi Hai Ma” បានចែករំលែក៖ “ខ្ញុំចូលចិត្តខ្មុកម្រ័ក្សណ៍ ពីព្រោះនៅពេលខ្ញុំធ្វើ ខ្ញុំមិនដឹងថាតើស្នាដៃចុងក្រោយនឹងប្រែជាយ៉ាងណានោះទេ ដំណើរការដុសខាត់អាចផ្លាស់ប្តូរអ្វីៗជាច្រើនដែរ។ រូបភាពនៅពេលខិតជិតអ្នកនឹងឃើញសំបកគុចមានពន្លឺភ្លឺរលោង។ នៅពេលដាក់វត្ថុធាតុចូល វាមើលទៅដូចជាគ្រាប់ខ្សាច់ ប៉ុន្តែនៅពេលដុសខាត់វាផ្លាស់ប្តូរពណ៌ស្រស់ស្អាតខ្លាំងណាស់”។

មិនអាចបដិសេធលើភាពទាក់ទាញរបស់ផ្ទាំងគំនូរខ្មុកម្រ័ក្សណ៍ចំពោះវិចិត្រករវ័យក្មេងនោះឡើយ ប៉ុន្តែដើម្បីបំពេញការងារបានល្អឥតខ្ចោះ មិនមែនជាការងាយស្រួលទេ មិនថាវិចិត្រករវ័យក្មេងទាំងអស់ហ៊ានប្រឈមមុខនឹងវាទេ មិនទាន់និយាយដល់ការប្តេជ្ញាចិត្តប្រដេញតាមអាជីពនេះ។ ជំហានដំបូងគឺធ្វើស៊ុមសម្រាប់ផ្ទាំងគំនូរម្រ័ក្សណ៍ខ្មុកប៉ុណ្ណោះ ក៏ត្រូវឆ្លងកាត់ការលាបថ្នាំ ចំនួន ១២ លើកហើយ បន្ទាប់មកលាបថ្នាំឡើងវិញ ដើម្បីបង្កើតផ្ទៃខាងក្រោយខ្មៅរលោង។ នោះមិនទាន់និយាយពីលក្ខណៈ នៃថ្នាំលាប  ដែលអាចបណ្តាលឱ្យមនុស្សជាច្រើនមានអាឡែស៊ី សូម្បីតែវិចិត្រករជាច្រើនត្រូវលះបង់ចំណង់ចំណូលចិត្តចំពោះគំនូរខ្មុកម្រ័ក្សណ៍ ដោយរង អាឡែរហ្សីធ្ងន់ធ្ងរ។ ជំនះឧបសគ្គដើម្បីបំពេញតាមចំណង់ចំណូលចិត្តរបស់ខ្លួន វិចិត្ រករវ័យក្មេង Pham Nhat Minh និស្សិតនៅមជ្ឈមណ្ឌល Gate បានសំណេះសំណាលថា៖ “នៅក្នុងដំណើរការធ្វើគំរូ ពេលវេលាដ៏លំបាកបំផុតគឺនៅពេលរង់ចាំពណ៌ស្ងួត ពណ៌នេះមានក្លិនខ្លាំងវាងាយនឹងវិលមុខហើយពិបាកដកដង្ហើម។ ទីពីរគឺថា នៅពេល ដុសខាត់  ដៃយើងត្រួវកោសយ៉ាងខ្លាំង ព្រោះដំបូងស្រទាប់ថ្នាំលាបគឺ រដិបរដុបណាស់ មានសំបក់ពងមាន់, សំបក់គុជ គ្រាន់តែមិនយកចិត្តទុកដាក់យើងនឹងត្រូវរលាត់ស្បែកជាពុំខាន។ ប៉ុន្តែខ្ញុំផ្ទាល់ចូលចិត្តអ្វីដែលទាក់ទងនឹងសិល្បៈប្រពៃ ណីដូច្នេះខ្ញុំចង់បន្តអ្វីដែលជាប្រពៃណី ដើម្បីឱ្យវាកាន់តែស៊ីគ្នាជាមួយនឹងខ្លឹមសារនៃគំនូរ ហើយ លើសពីនេះទៅទៀត ផ្លូវកាន់តែពិបាក លទ្ធផលនឹងធ្វើឱ្យខ្ញុំកាន់តែមានមោទនភាពថែមទៀត”។

វិចិត្រករវ័យក្មេងដែលមានចំណង់ចំណូលចិត្តចំពោះគំនូរខ្មុកម្រ័ក្សណ៍ - ảnh 2គំនូរខ្មុកម្រ័ក្សណ៍ "Iris flowers" របស់ Phuong Anh (រូបថត៖vnexpress.net)

ណែនាំនិងតាមដានក្រុមយុវជនតាំងប៉ុន្មានថ្ងៃដំបូងដែលមាននិស្ស័យ ចំពោះគំនូរខ្មុកម្រ័ក្សណ៍ វិចិត្រករ Nguyen Duong Hai Dang សាស្រ្តាចារ្យនៃមជ្ឈមណ្ឌល Gate និងជាវិចិត្រករ Vu Bach Lien សមាជិកសមាគមវិចិត្រសិល្បៈវៀតណាមយល់ច្បាស់ពីការលំបាកដែលវិចិត្រករវ័យក្មេងត្រូវឆ្លងកាត់នៅវ័យក្មេងនិងមានបទពិសោធ តិច តួចប៉ុណ្ណោះ។ ប៉ុន្តែ ដោយសារចំណង់ចំណូលចិត្តរបស់យុវជនវ័យក្មេងទាំងនេះ ដែលធ្វើឱ្យវិចិត្រករអាជីពមានការភ្ញាក់ផ្អើលពីម្តងហើយទៅម្តងទៀត។ វិចិត្រករ Nguyen Duong Hai Dang បានលើកឡើងថា៖ “ប្រកបមុខរបរធ្វើគំនូរខ្មុកម្រ័ក្សណ៍ ប្រសិន បើអ្នកមិនតស៊ូ អ្នកមិនអាចធ្វើបានទេ សំណាងល្អអ្នកទាំងអស់គ្នាព្យាយាមយ៉ាងខ្លាំងណាស់។ ខ្ញុំក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់ពួកគេ ជាមួយ នឹងវត្ថុធាតុដើមដ៏លំបាកនេះ ពួកគេបានបង្ហាញពីបច្ចេកទេសយ៉ាងរហ័សរហួន ហើយគំនិតដែលអ្នកបានលើកឡើងគឺពិតជាសមស្របសម្រាប់គុណភាពនៃវត្ថុធាតុដើម ត្រូវបានធ្វើអាជីវកម្មយ៉ាងហ្មត់ចត់នៅក្នុងការបង្កើតរូបរាងនៃស្នាដៃរបស់ខ្លួន”។

ជាមួយនឹងប្រធានបទ “ការចងចាំ” វិចិត្រករវ័យក្មេងដែលចូលរួមក្នុងគម្រោង “តាំងពិព័រណ៍ Hoi Hai Ma” បានខិតខំអស់រយៈពេល ២ ឆ្នាំដើម្បីបំពេញស្នាដៃសិល្បៈខ្មុកម្រ័ក្សណ៍ដំបូងរបស់ពួកគេ។ ប្រសិនបើស្នាដៃ Iris flowers ១ និង Iris flowers ២ របស់វិចិត្រករវ័យក្មេង Phuong Anh សម្តែងក្តីសង្ឃឹមចំពោះអនាគតល្អប្រសើរនោះ គឺស្នាដៃ “Thi” របស់វិចិក្រករវ័យក្មេង Ngoc Minh បានបង្ហាញពីភាពច្នៃប្រឌិតនិងពីរឿងព្រេងនិទានទៀតសោត។ ស្នាដៃនិមួយៗ សុទ្ធតែមានសោភ័ណភាពរៀងៗខ្លួន។ ដែលបង្ហាញពីភាពប្លែកនិងស្ទីលសិល្បៈរបស់បុគ្គលម្នាក់ៗ ផ្តល់ឱ្យសាធារណៈជននូវអារម្មណ៍ជ្រាលជ្រៅ។

ខ្មុកគំនូរម្រ័ក្សណ៍ដ៏ល្អឥតខ្ចោះ ត្រូវបានបង្កើតឡើងដោយការខិតខំប្រឹងប្រែង ការតស៊ូ សេចក្តីស្រឡាញ់និងចំណង់ចំណូលចិត្តចំពោះសិល្បៈរបស់វិចិត្រករ។ ជាមួយនឹងស្នាដៃដែលបានតាំងបង្ហាញនៅឯពិព័រណ៍នេះ យុវជនទទួលបានជោគជ័យដំបូងក្នុងដំណើរនៃការអភិវឌ្ឍទេពកោសល្យគំនូរ ដោយនាំយកស្នាដៃសិល្បៈរបស់ពួកគេខិតទៅជិតសាធារណជន និងពិភពសិល្បៈ ដែលស្រឡាញ់គំនូរខ្មុកម្រ័ក្សណ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ