វៀតណាមបានចូលរួមមហោស្រពខ្សែភាពយន្តឯកសារអន្តរជាតិលើកទី៥។
BUI HANG -  
(VOV) /  
|
វៀតណាមបានចូលរួមមហោស្រពខ្សែភាពយន្តឯកសារអន្តរជាតិលើកទី៥។ (internet) |
VOV-ក្នុងរយៈពេល៥ឆ្នាំជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០០៩មក មហោស្រព
ខ្សែភាពយន្តឯកសារអន្តរជាតិបានក្លាយទៅជាកន្លែងណាត់ជួបជារៀងរាល់ឆ្នាំ
ចំពោះមហាជនវៀតណាមនិងអន្តរជាតិ។ ឆ្នាំនេះ ក្រុមហ៊ុនខ្សែភាពយន្តឯកសារ
និងវិទ្យាសាស្ត្រមជ្ឈឹមវៀតណាមបានចូលរួមមហោស្រពខ្សែភាពយន្តជាមួយខ្សែ
ភាពយន្តចំនួន៩ស្ដីអំពីបណ្ដាប្រធានបទវប្បធម៍សង្គមមេម័រសង្គ្រាមអប់រំជាដើម។
នេះជាបណ្ដាខ្សែភាពយន្តមានគុណភាពខ្ពស់ដែលទទួលបានរង្វាន់ក្នុង
មហោស្រពខ្សែភាពយន្តក្នុងប្រទេស រង្វាន់របស់សមាគមវិជ្ជាជីវៈ រង្វាន់ខ្លែងរបស់
សមាគមខ្សែភាពយន្តវៀតណាម។ លោកស្រី Pham Thi Tuyet នាយិការក្រុមហ៊ុន
ខ្សែភាពយន្តឯកសារនិងវិទ្យាសាស្ត្រមជ្ឈឹមបានឲ្យដឹងថា៖
“បណ្ដាខ្សែភាពយន្តវៀតណាមដែលត្រូវបានបញ្ជាំងគឺជារបស់អ្នកដឹកនាំរឿងជំនាន់រៀមច្បងប៉ុន្តែក៏មានខ្សែភាពយន្តរបស់អ្នកដឹកនាំរឿងវ័យក្មេងអាយុជាង
៣០ឆ្នាំដែរ។ យើងខ្ញុំសប្បាយរីករាយថាជំនាន់អ្នកដឹកនាំរឿងជាបន្តរបស់ក្រុមហ៊ុន
ខ្សែភាពយន្តឯកសារបានលេចចេញឡើង គេបាននាំវណ្ណកម្មរបស់ខ្លួនមកចូលរួម
មហោស្រពខ្សែភាពយន្ត។”
មហោស្រពខ្សែភាពយន្តឯកសារអន្តរជាតិឆ្នាំនេះជាឱកាសល្អសំរាប់អ្នកធ្វើខ្សែ
ភាពយន្តវៀតណាមទាក់ទងនឹងរចនាបទធ្វើខ្សែភាពយន្តដ៏ពហុបែប ក្ដាប់ជាប់ទំនរ
ទំនើបលើពិភពលោក។ នេះក៏ជាកត្តាមួយក្នុងចំណោមកត្តាដើម្បីលើកកំពស់គុណភាពរបស់បណ្ដាវណ្ណកម្ម ជាលក្ខណៈដើម្បីនាំខ្សែភាពយន្តឯកសារវៀតណាមខិតមកជិតនឹងខ្សែភាពយន្តឯកសារពិភពលោក។ អ្នកដឹកនាំរឿង Nguyen Van Huong អ្នកនិពន្ធខ្សែភាពយន្តមេម័រក្នុងដំណាក់កាលមួយ ជាខ្សែភាពយន្តឯកសារមួយក្នុង
ចំណោមខ្សែភាពយន្តឯកសារវៀតណាមត្រូវបានបញ្ជាំងនៅមហោស្រពខ្សែភាព
យន្តបានចែករំលែកថា៖
“ខ្ញុំមានកត្តិយសក្នុងពេលដែលខ្សែភាពយន្តរបស់ខ្លួនបានបញ្ជាំងក្នុងមហោស្រពខ្សែភាពយន្តលើកនេះ។ ខ្សែភាពយន្តឯកសារវៀតណាមក៏ដូចជាខ្សែភាពយន្តឯកសារប្រទេសផ្សេងៗសុទ្ធតែមានការផ្ដើមគំនិតល្អប៉ុន្តែក្នុងការបង្ហាញ
យើងនៅមានគំលាតមួយ។ ប្រការខ្សោយបំផុតរបស់យើងគឺផ្នែកសម្លេង យើងត្រូវដកបទពិសោធន៍។ មហោស្រពខ្សែភាពយន្តដូច្នេះមានផលប្រយោជន៍ណាស់ ជា
ការជួបប្រាស្រ័យរវាងវប្បធម៍កើតលិចនិងវាជាឱកាសដើម្បីទស្សនិកជននិងអ្នក
ផលិតខ្សែភាពយន្តដូចជាយើងខ្ញុំដកចេញមេរៀនជាច្រើន។”
មកជាមួយមហោស្រពខ្សែភាពយន្តឯកសារអន្តរជាតិតាំងពីប៉ុន្មានថ្ងៃបញ្ជាំង
ដើមដំបូង លោកស្រី Ta Thi Hue នៅទីក្រុងហាណូយបានចែករំលែកនូវ
មនោសញ្ចេតនាថា៖
“ក្រោយពេលបានកំសាន្តបណ្ដាខ្សែភាពយន្តឯកសាររបស់វៀតណាមក្នុងមហោស្រពខ្សែភាពយន្តឯកសារលើកនេះ ខ្ញុំបានឃើញថា ខ្សែភាពយន្តឯកសារវៀតណាមក្រោយរយៈពេលចូលរួមមហោស្រពខ្សែភាពយន្តឯកសារ៥លើកបាន
មានការធ្វើសម្របសម្រួលក្នុងការបង្ហាញខ្សែភាពយន្ត។ អំពីបរិមាណពេលវេលា ខ្សែភាពយន្តវៀតណាមនៅខ្លីជាងខ្សែភាពយន្តអន្តរជាតិ ប៉ុន្តែរបៀបបង្ហាញនិងភាសារភាពយន្តឯកសារចាប់ផ្ដើមមានចំណុចប្រហាក់ប្រហែល។”
មហោស្រពខ្សែភាពយន្តឯកសារអន្តរជាតិលើកទី៥ជាឱកាសដើម្បីអ្នកផលិត
ខ្សែភាពយន្តឯកសារមានលទ្ធភាពទាក់ទាញគ្រប់ស្រទាប់គ្រប់ជំនាន់និងប្រជាជន
ផ្សេងៗគ្នាលើពិភពលោក។ ទន្ទឹមនឹងនោះបណ្ដាអ្នកផលិតភាពយន្តវៀតណាមក៏មានការចាប់អារម្មណ៍ខុសពីគ្នាអំពីពិភពភាពយន្តមួយជានិច្ចកាលត្រូវបានធ្វើឲ្យ
ផ្លាស់ប្តូរថ្មី៕
BUI HANG
-VOV