វៀតណាមស្អាតអស្ចារ្យក្រោមក្រសែភ្នែករបស់ជនរស្ស៊ី១រូប

Vovworld-សៀវភៅ វៀតណាមទឹកដីសត្វនាគ​កូនចៅទេធីតាត្រូវបានសរសេរនារដូវក្តៅ
ឆ្នាំ២០០៦ដោយឈរលើការឆ្លងកាត់ស្វែងរករដែលDariaMishukovaទទួលបានបន្ទាប់ពី
ដំណើរទៅទស្សនាឆ្លងកាត់វៀតណាមពីខេត្ត Lao Cai ​ដល់​Quang Ninh ទីក្រុងហាណូយ​
-Da Nang ខេត្តQuang Binh -Binh Thuan-  Lam Dong និងទីក្រុងហូជីមិញ។សៀវភៅបាន
ផ្តល់ពត៌មានគួរអោយទាក់ទាញស្តីពីវប្បធម៌ ប្រវត្តិសាស្រ្តរបស់ទឹកដីវៀតណាមដែល
ផ្សារភ្ជាប់ជាមួយរឿងព្រេង “ទឹកដីសត្វនាគ​ កូនចៅទេធីតា  “ ។ក្នុងពិធីបង្ហាញមុខសៀវ
ភៅជាភាសាវៀតណាម  Daria Mishukovaអោយដឹងថា៖“សៀវភៅវៀតណាមទឹកដីសត្វ
នាគ​ កូនចៅទេធីតាបានផ្តល់ពត៌មាននានាស្តីពីវប្បធម៌វៀតណាម។នេះជាខឿនវ​ប្បធម៌
សម្បូបែប ១មានកម្រាស់ប្រវត្តិសាស្រ្តនិងមានចំណុចពិសេសដោយឡែកជាច្រើន
ក្នុងពិភពលោកទំនើប។​  “


                   

វៀតណាមស្អាតអស្ចារ្យក្រោមក្រសែភ្នែករបស់ជនរស្ស៊ី១រូប - ảnh 1

អ្នកនិពន្ឋជនជាតិរស្ស៊ី Daria Mishukova (រូបថត​Internet)

សៀភៅនេះរួមមានជំពូកស្តីពីប្រវត្តិសាស្រ្ត​ ទឹកដី​ ធម្មជាតិ​ អាកាសធាតុទីក្រុង​​  រមណីដ្ឋាន
ល្អឆើតឆាយ​ក៍ដូចជាពិធីបុណ្យទាននិងទំនៀមទំលាប់របស់មនុស្សវៀតណាមទៀតផង។អ្វីៗទាំងអស់ត្រូវបានវាយតំលៃពិនិត្យមើលតាមរបៀបដោយឡែកនិងក្រោមក្រសែភ្នែក
របស់ជនបរទេស១រូប។អ្នកបកប្រែ Thuy Toan នាយកមជ្ឈមណ្ឌលវប្បធម៌ភាសាខាងកើត
លិចអោយដឹងថា៖“  នេះជាសញ្ញាគួរអោយរីករាយក្នុងទំនាក់ទំនងផ្លាសប្តូរវប្បធម៌រវាង
វៀតណាមជាមួយ​រស្ស៊ី។ពីយូរណាស់មកហើយទើបនឹងមានសៀវភៅរបស់អ្នកនិពន្ឋ រស្ស៊ី
១នាក់ដែលសរសេរអំពីវប្បធម៌វៀតណាមសំរាប់មិត្តអ្នកអានរស្ស៊ី។សៀភៅនេះបានបង្ហាញ
មុខជាលើកដំដូងនាឆ្នាំ២០០៧ហើយបានបោះពុម្ពផ្សាយឡើងវិញនាឆ្នាំ២០១០។និងលើក
នេះ Daria Mishukovaបានប​កប្រែជាភាសាវៀតណាម។ “

Daria Mishukovaកើតនាឆ្នាំ១៩៧៩និងជាអ្ន​កស្រាវជ្រាវវៀតណាមវិទ្យាជំនាន់ទី៣នៅរុស្ស៊ី។ដើម្បីបកប្រែបានសៀវភៅនេះ​នាងបានរៀនភាសាវៀតណាមស្រាវជ្រាវអំពីវៀតណាមក្នុង
អំឡុង១០ឆ្នាំ។សាស្រ្តចារ្យ HaMinh Duc ពិនិត្យថា៖“ នេះជាកំលាំងរបស់Daria Mishukovaជា
អ្នកស្រាវជ្រាវវប្បធម៌វ័យក្មេង១រូប  នាងនៅមានអារម្មវ័យក្មេងជាអ្នកស្រូបយកអក្សរសាស្រ្ត
និងសិល្បះចំពោះទឹកដីនិងមនុស្សវៀតណាមទៀតផង     “។

សៀវភៅនេះបានឆ្លុះបញ្ចាំងមនោសញ្ចេតនាដ៍ល្អប្រសើរអំពីទឹកដីនិងមនុស្សវៀតណាម។
Daria Mishukovaបានយល់ច្បាសអំពីវៀតណាមនិងស្រឡាញ់ទឹកដីមានរាង S នេះដូចជា
ស្រុកកំណើតរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ