វប្បធម៌ប្រជាប្រិយជាគ្រឹះស្ថានសំរាប់សិល្បៈរបាំជំនាញអភិវឌ្ឍន៍

VOVWORLD_ឃ្លាំងរបាំប្រជាប្រិយរបស់ជនរួមជាតិភាគតិចចំនួន៥៣នៅ
ប្រទេសវៀតណាមបានបង្ហាញនូវអត្តសញ្ញាណរបស់ជនជាតិនីមួយៗក្នុងគំនូ​រ
វប្បធម៌​ពណ៌​ចំរុះវៀតណាម។ក្នុងដំណាក់កាលសមាហរណកម្ម ជំនួបប្រាស្រ័យ
វប្បធម៌នាបច្ចុប្បន្ន វប្បធម៌ប្រជាប្រិយជាគ្រឹះស្ថានសំរាប់មជ្ឈដ្ឋានសិល្បៈកររបាំ
ជំនាញបង្កើតឡើងស្នាដៃថ្មីៗបំរើទស្សនិកជន។

ក្នុងដំណើរការច្នៃប្រឌិតនៃផ្នែកសិល្បៈរបាំជំនាញអស់រយៈពេលជាងកន្លះ
សតវត្សកន្លងទៅនេះ ស្នាដៃដែលបានសំរេចជោគជ័យចំនួន២ភាគ៣នោះគឺ
សុទ្ធតែចាប់ប្រភពពីរបាំនិងតូរ្យតន្ត្រីប្រជាប្រិយ។អត្តសញ្ញាណវប្បធម៌គឺជាប្រភព
ទាក់ទាញចំពោះមជ្ឈដ្ឋានអ្នកបង្ហាត់របាំ។អ្នកដើរមុខគេក្នុងការប្រើប្រាស់កត្តា
សិល្បៈប្រជាប្រិយនេះគឺអ្នកបង្ហាត់របាំ Hoang Chauពេលដែលលោកគួបផ្សំយ៉ាង
វាងវ៉ៃនូវរបាំប្រជាប្រិយរបស់ជនជាតិ Thai ជាមួយរបាំសម័យទៅជារបាំ”តំបន់
Tay Bac សប្បាយរីករាយ”​។បន្ទាប់មក គឺ​អ្នក​បង្ហាត់របាំ Phung Nhan ជាមួយ
នឹងស្នាដៃ”​ចាប Gau”ដែលមានប្រើប្រាស់របាំ​ប្រជា​ប្រិយនៃជនជាតិSan Chay 
 ឬសិល្បករប្រជាជនDang Hung ជាមួយស្នាដៃ”​ផ្លិតចាម” ​“បំណងប្រាថ្នា”និង
”ស្គរParanung”ដែលប្រើរបាំរបស់ជនជាតិចាម។ស្ដីពីបញ្ហានេះសិល្បករប្រជាជន
 Le Ngoc Canh បានឲ្យដឹងថា

“​របាំប្រជាប្រិយជនជាតិគឺជាប្រភពចាប់អារម្មណ៍សំរាប់ការច្នៃប្រឌិត​ ជា
ប្រភព​នៃការត្រិះរិះពីសោភ័ណភាព និងជាប្រភពអភិវឌ្ឍន៍។យល់បាននូវតំលៃ
 និងអត្តសញ្ញាណរបស់វប្បធម៌និងសិល្បៈប្រជាប្រិយគឺនឹងបង្កើតបាននូវស្នាដៃ
របាំមានតំលៃសិល្បៈ។និយាយឲ្យខ្លីគឺរបាំប្រជាប្រិយជនជាតិគឺជាប្រភពដើម
សំរាប់ជោគជ័យនៃរបាំជំនាញនីមួយៗ”។

ពិធីបុណ្យប្រជាប្រិយនានាដូចជាបុណ្យប្រគល់ស័ករបស់ជនជាតិDao  បុណ្យ​
សុំទឹ​កភ្លៀងរបស់ជនជាតិ​Mo nong  S’tieng  បុណ្យ​គងឃ្មោះនៃជនជាតិ Chau Ro
 ឬ​ពិធី​បុណ្យKate របស់ជនជាតិ​ចាមនោះសុទ្ធតែជាឃ្លាំងសិល្បៈដ៏សំបូរបែប​សំរាប់​
ក្រុមអ្នក​បង្ហាត់របាំរើសសម្រិតសម្រាំងហើយបង្កើតឡើងស្នាដៃថ្មីប្រកបដោយ
គុណភាពសិល្បៈ។ក្រៅពីរបាំប្រជាប្រិយ គឺកំណាព្យពីប្រវតិ្តសាស្រ្ត និងចំរៀងរបស់
បណ្ដាជនជាតិនៅតំបន់ Tay Nguyen  គំនូរប្រជាប្រិយ Dong Ho រូបចំលាក់និង
បដិមា​បុរាណ​ក៏ជាឃ្លាំង​សំរាប់មជ្ឈដ្ឋានអ្នកបង្ហាត់របាំសិក្សាស្រាវជ្រាវផងដែរ។

វប្បធម៌ប្រជាប្រិយជាគ្រឹះស្ថានសំរាប់សិល្បៈរបាំជំនាញអភិវឌ្ឍន៍ - ảnh 1
វប្បធម៌ប្រជាប្រិយជាគ្រឹះស្ថានសំរាប់មជ្ឈដ្ឋានសិល្បៈកររបាំជំនាញបង្កើតឡើងស្នាដៃថ្មីៗបំរើទស្សនិកជន


កត្តារបាំប្រជាប្រិយដែលត្រូវបានប្រើប្រាស់ដ៏ល្អវាងវ៉ៃនោះបានក្លាយទៅជា
កត្តាសំខាន់និងស្មារតីជាតិក្នុងឈុតសំដែងរបាំជំនាញទាំងឡាយ។តាមសិល្បករ
ប្រជាជន Ung Duy Thinh អនុប្រធានសមាគមនាដកម្មវៀតណាមថាប្រការនេះ
បង្ហាញ​ឲ្យឃើញ​ថា​អ្នកបង្ហាត់របាំបានជ្រួតជ្រាបយ៉ាងជ្រាលជ្រៅនូវវប្បធម៌របស់
ជនជាតិភាគតិច។​លោកបានថ្លែងយ៉ាងដូចច្នេះថា

“របាំប្រជាប្រិយរបស់គ្រប់ជនជាតិគប្បីផ្សំជាមួយកត្តាផ្សេងៗដូចជា
តូរ្យតន្ត្រី ឯកសណ្ឋាន ប្រវតិ្តសាស្ត្រ និងទំនៀមទំលាប់ទើបបង្កើតបាននូវស្នាដៃ
មានតំលៃសិល្បៈ។ហើយស្នាដៃសិល្បៈនេះពិតជាប្រកបដោយលក្ខណៈអត្តសញ្ញាណ
វប្បធម៌ជាតិ”។

សង្កេតមើលឡើងវិញនូវដំណើរវិវត្តន៍សិល្បៈនាដកម្មជំនាញអស់រយៈពេល
ជាងកន្លះសតវត្សកន្លងទៅនេះអាចឃើញច្បាស់ថា តំលៃបរិសុទ្ធនៃវប្បធម៌
ប្រពៃណីរបស់បណ្ដាជនជាតិភាគតិចគឺជាប្រភពដ៏សំខាន់សំរាប់មជ្ឈដ្ឋានអ្នក
បង្ហាត់របាំសិក្សាស្រាវជ្រាវសម្រិតសម្រាំងហើយបង្កើតឡើងរបាំសម័យថ្មីៗប្រកប
ដោយអត្ថន័យនិងគុណភាពសិល្បៈខ្ពស់ៗ​ រួមចំណែកទៅក្នុងឃ្លាំងសិល្បៈរបាំ
របស់ប្រទេសជាតិ៕

       

         

ប្រតិកម្មទៅវិញ

ផ្សេងៗ