វប្បធម៌រួមចំណែកការពារអធិបតេយ្យភាពជាតិ

VOVWORLD_ស្នាដៃស្រាវជ្រាវអំពីប្រវត្តិសាស្រ្តការពារអធិបតេយ្យភាពនិង
សកម្មភាពបុរាណវិទ្យាក្នុងរយៈពេលកន្លងទៅបានបញ្ជាក់ថាជនជាតិវៀតណាម
បានមានវត្តមាននៅលើប្រជុំកោះ Hoang Sa និងTruong Saតាំងពីរាប់ពាន់ឆ្នាំមុន។ ​
ដូច្នេះវប្បធម៌​និង​ប្រភពដើមនៃប្រទេសជាតិបានរួមចំណែកដ៌សំខាន់ក្នុងការតស៊ូ
ការពារបូរណភាពជាតិ។

        នាឆ្នាំ២០១៥ សាស្ត្រាចារ្យគ្រូបង្រៀនប្រជាជនលោក Nguyen Quang Ngoc -
អនុ​ប្រធានសមាគមវិទ្យាសាស្រ្តប្រវតិ្តសាស្រ្តវៀតណាមបានទៅកាន់ប្រជុំកោះ
Truong Sa​ដើម្បីធ្វើការសិក្សាស្រាវជ្រាវនិងផ្ទៀងផ្ទាត់នូវឯកសារនិងព័ត៌មានអំពី
វប្បធម៌ Sa Huynh។ ​ការស្រាវជ្រាវរបស់លោករួមជាមួយឯកសារបុរាណវិទ្យាបាន
អះអាងថា​វត្តមាន​​របស់ជនជាតិវៀតណាមនៅTruong Sa តាំងពីបុរាណកាលគឺពិត
ប្រាកដនិងមាន​មូលដ្ឋាន​។សាស្ត្រាចារ្យNguyen Quang Ngocបានថ្លែងថា

    “ ក្នុងដំណើរទៅកាន់ប្រជុំកោះTruong Saលើកនេះបញ្ជាក់បាននូវស្លាកស្នាមរបស់
​ជនSa Huynhបុរាណនិងជនជាតិចាមបុរាណដែលបានមករស់នៅទីនេះតាំង​ពីរាប់
ពាន់​ឆ្នាំ​មុន។ ច្បាស់លាស់បំផុតគឺស្លាកស្នាមនៃវប្បធម៌ Sa Huynh មុននេះ៣០០០
ឆ្នាំហើយ​នៅលើកោះនេះគេរកឃើញវត្ថុតាងយ៉ាងច្បាស់លាស់គឺក្រវិលឆ្លាក់រូបសត្វ
ពីរក្បាល។​​​ និយាយដល់ក្រវិលឆ្លាក់រូបសត្វពីរក្បាលគឺមនុស្សគ្រប់រូបគិតដល់វប្បធម៌
Sa Huynhដែលម្ចាស់របស់វាគឺ Sa Huynh វៀតណាម”។

វប្បធម៌រួមចំណែកការពារអធិបតេយ្យភាពជាតិ - ảnh 1
នៅទីណាមានជនជាតិវៀតណាមរស់នៅគឺនៅទីនោះមានវប្បធម៌និងជំនឿសាសនា


        ក្នុងពេលនោះសាស្ត្រាចារ្យរងបណ្ឌិត Tong Trung Tin ប្រធានសមាគមបុរាណ
វិទ្យា​វៀត​ណាម​បានឲ្យដឹងថាក្រោយពីការរុករកសិក្សាស្រាវជ្រាវបុរាណវត្ថុចំនួន២
លើក​នៅ​លើ​កោះមួយចំនួនចំណុះប្រជុំកោះTruong Saមក ក្រុមបុរាណវិទូបាន​រក
ឃើញនូវ​បំ​ណែក​​​​​គ្រឿងភាជន៍ដែលមានតាំងពីរជ្ជកាល Dinh-មុនរជ្ជកាល Le
(សតវត្សទី១០) ​រជ្ជកាល​ Ly ­­– Tran(សតវត្សទី១១ដល់១៤)ចុងរជ្ជកាលLe(សតវត្ស
ទី១៥ដល់១៦)​រហូត​ដល់​រជ្ជកាល ​Nguyen។ បណ្ឌិត Tong Trung Tinចាត់ទុកថា
 បំ​ណែក​​​​គ្រឿង​ភាជន៍​ទាំង​នោះ​មិនថា​ជារបស់អ្នកជួញដូរ អ្នកនេសាទឬអ្នករស់នៅ
លើកោះ​ក្ដីសុទ្ធតែជា​សំ​អាង​​ស្ដីពីវ​ត្តមានរបស់ជនជាតិវៀតណាម។លោក Tin​
 បានថ្លែង​យ៉ាងដូច្នេះថា

      “ ភស្តុតាងទាំងនេះអះអាងបញ្ជាក់ថាសកម្មភាពរបស់ជនជាតិវៀតណាម​នៅ
​ប្រជុំកោះTruong Saគឺមានតាំងពីយូរយារហូតមកដល់សព្វថ្ងៃ។ប្រការនេះ​សរឲ្យ
​ឃើញ​ថាសកម្មភាពលើសមុទ្រក៏ដូចជាការអនុវត្តន៍ភារកិច្ចទំនាក់ទំនងសេដ្ឋកិច្ច
វប្បធម៌របស់ជនជាតិវៀតណាមតាមផ្លូវនាវាចរណ៍គឺមានតាំងពីយូរណាស់មក
ហើយ។ នេះជាលទ្ធផលនៃសកម្មភាពបុរាណវិទ្យា”។

        ក្រៅពីការរកឃើញវត្ថុបុរាណពោលខាងលើ នៅមានវត្តអារ៉ាមនានាតាមបែប
វាលសណ្ដភូមិភាគខាងជើងវៀតណាមលើកោះ Son Ca  Sinh Ton  Nam Yet​ ទៀត
ដែលបង្ហាញ​ឲ្យឃើញថានៅទីណាមានជនជាតិវៀតណាមរស់នៅគឺនៅទីនោះមាន
វប្បធម៌និងជំនឿសាសនា។។សាស្ត្រាចារ្យ Nguyen Quang Ngoc បានសង្កត់ធ្ងន់ថា

“ បញ្ហាសំខាន់បំផុតក្នុងការតស៊ូការពាររឹងមាំបូរណភាពជាតិនោះគឺ​ត្រូវតែរក្សា​
ឲ្យ​បាននូវអត្តសញ្ញាណវប្បធម៌ជាតិ។ ខ្ញុំចាត់ទុកថានេះជាសិលាចារឹកអធិបតេយ្យ
ភាពសំខាន់បំផុតដក់ជាប់ក្នុងអារម្មណ៍របស់មនុស្សគ្រប់រូប។ វប្បធម៌ជាតិគឺជាសព្វា
វុធយ៉ាងខ្លាំងក្លាដើម្បីអះអាងនិងផ្ដល់កំលាំងជាបន្ថែមសំរាប់ការតស៊ូការពារបូរណ
ភាពដែនដីជាតិ” ។

        បន្ទាប់ពីវិមានអនុស្សាវរីយ៍យុទ្ធជនពលី​ Gac Maនៅខេត្ត Khanh Hoa នាខែ
មករា​ឆ្នាំ២០១៦នេះសហព័ន្ធពលករវៀតណាមបានបើកការដ្ឋានកសាងវិមាន
សេនាជន Hoang ​Sa នៅស្រុកកោះ Ly Son ខេត្ត Quang Ngai ដែលមុននេះរាប់រយ
ឆ្នាំ​គេបានទទួល​ព្រះរាជក្រិតពីស្ដេច Nguyen ឲ្យជិះនាវាទៅគាស់រានដីនិងបង្កើត
អធិបតេយ្យភាពរបស់​វៀតណាមនៅប្រជុំHoang Sa និងTruong Sa៕

ប្រតិកម្មទៅវិញ

ផ្សេងៗ