វប្បធម៌ស្លាម្លូក្នុងជីវភាពរស់នៅរបស់ប្រជាជនតំបន់ណាមបូ

VOVWORLD_ទំលាប់ហូបម្លូនិងវប្បធម៌ស្លាម្លូនៅប្រទេសវៀតណាមមានតាំងពី
សម័យកាលស្ដេច Hung Vuong មកហើយនៅតំបន់ណាក៏មានអ្នកហូបម្លូដែរ។​ចំពោះ​ប្រជាជនណាមបូ( ភូមិភាគខាងត្រូងវៀតណាម) ទំនៀមទំលាប់ហូបម្លូជារួម​គឺមាន​
លក្ខណៈដូចគ្នានឹងតំបន់ដទៃតែវាមានចំណុចខុសប្លែកមួយចំនួន។

        តាមឯកសារស្រាវជ្រាវមួយចំនួនឲ្យដឹងថា នៅតំបន់ណាមបូនាដើមសតវត្សទី
២០ ទំលាប់ហូបស្លាម្លូមានទាំងនៅបុរសនិងនារី។ ការអញ្ជើញគ្នាពិសារម្លូស្លាបានក្លាយ
ទៅជាវប្បធម៌ល្អស្អាតក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ 

        តាមអ្នកស្រាវជ្រាវវប្បធម៌ លោក Truong Ngoc Tuong​ ​នៅខេត្ត Tien Giang​ ឲ្យ
ដឹង​ថា​ ការ​បរិភោគ​ម្លូស្លាបានឈានចូលជីវភាពវប្បធម៌របស់ប្រជាជនតំបន់​ណាមបូ
រួម​ជា​មួយ​ក្រម​ប្រតិបត្តិ ដែលមានអត្ថន័យជាច្រើន។ ឧបករណ៍បំរើការបរិភោគ​ម្លូ
ស្លាក៍​បង្កើត​ឡើង​​​របរ​កែច្នៃមួយមានលក្ខណៈវិចិត្រសិល្បៈផងដែរ។ឧទាហរណ៍ ​ថូដាក់កំ
បោរ​គឺមាន​ច្រើន​ប្រភេទសំរាប់ប្រើក្នុងព្រះរាជវាំងឬក្នុងគ្រួសារអ្នកមានធ្វើពីត្បូង​ 
សំរិទ្ធ ភ្លុកដំរី ​ភាជន៍​ ដែលបានផលិតនៅក្នុងស្រុក នៅចិនឬបារាំង។ មានថូដាក់កំ
បោរមួយចំនួន​ត្រូវបានពុម្ភរូបផ្កា រូបសត្វ ឬបានឆ្លាក់ក្បូរក្បាច់យ៉ាងប្រណិតហើយក៏
មានប្រភេទធម្មតាសំរាប់ប្រើជាទូទៅដែលមានរូបរាងនិងពណ៌សម្បុរដ៏សំបូរបែប។ ថា
សដាក់ស្លាម្លូក៏មានគ្រប់ប្រភេទផងដែរ។ លោកTruong Ngoc Tuongបានឲ្យដឹងថា

 “ ក្នុងពីធីភ្ជាប់ពាក្យ​ និងពិធីរៀបមង្គលការគឺតែងតែមានស្លាម្លូ។ ​ក្នុងពិធីថ្វាយ
ព្រះ​ក៏មានស្លាម្លូដែរ។រីឯថាសដាក់ស្លាម្លូមានរាង៤ជ្រុងក្នុងនោះមានប្រអប់២។ ប្រអប់
ធំជានិមិត្តសញ្ញារបស់ប្ដី ប្រអប់តូចជានិមិត្តរូបសំរាប់ប្រពន្ធ​”។

វប្បធម៌ស្លាម្លូក្នុងជីវភាពរស់នៅរបស់ប្រជាជនតំបន់ណាមបូ - ảnh 1
នាបច្ចុប្បន្ននេះដោយសារជីវភាពរស់នៅមានការផ្លាស់ប្ដូរជាច្រើនបានជាទំនៀមទំលាប់ហូប ម្លូស្លាបាត់បង់ទៅជាបណ្ដើៗ ប៉ុន្តែវប្បធម៌ស្លាម្លូនៅតែគង់វង្សក្នុងជីវភាពរបស់សហគមន៍ប្រជាជននៅគ្រប់តំបន់។


        នាបច្ចុប្បន្ននេះដោយសារជីវភាពរស់នៅមានការផ្លាស់ប្ដូរជាច្រើនបានជាទំនៀម
ទំលាប់ហូប ម្លូស្លាបាត់បង់ទៅជាបណ្ដើៗ ប៉ុន្តែវប្បធម៌ស្លាម្លូនៅតែគង់វង្សក្នុងជីវភាព​
របស់​សហគមន៍ប្រជាជននៅគ្រប់តំបន់។ នោះជាខាន់ស្លា ជាជំនូនដែលមិន​អាចខ្វះ​
បានឡើយក្នុងពិធីជ័យមង្គលការ ពិធីសែនដូនតា ពិធីបុណ្យចូលឆ្នាំនិងបុណ្យទាន
សំខាន់ផ្សេងៗ។ យាយ Ly Thi Thanh អាយុ៨៤ឆ្នាំនៅទីក្រុង Can Tho រស់នៅ​ដោយ​របរ
ផ្សំ​គ្រឿងស៊ីស្លាបានសំណេះសំណាលថា ទោះបីជាប្រាក់ចំណូលនៃរបរនេះ​មិន​សូវ​ច្រើន​
ប៉ុន្មានទេតែយាយមានការសប្បាយរីករាយខ្លាំងណាស់។

   “ ខ្ញុំចង់ធ្វើរបរនេះដើម្បីផ្សំ​គ្រឿងស៊ីស្លាឲ្យបានស្អាតបាតសំរាប់មនុស្សទាំងអស់​គ្នា​
អាច​យកទៅ​សែនព្រែននៅពិធីបុណ្យនានាបាន។ ខ្ញុំខំធ្វើឲ្យបានហ្មត់ចត់។ ​អតិថិជន
ជា​ច្រើន​ទិញស្លាម្លូរបស់ខ្ញុំដើម្បីប្រើក្នុងពិធីភ្ជាប់ពាក្យ”។

        តាមឯកសារស្រាវជា្រវជាច្រើននៃសារមន្ទីរវប្បធម៌បានបង្ហាញឲ្យឃើញថាទំលាប់
ហូបស្លាមានតាំងពីយូរណាស់មកហើយ។ វាគង់វង្សរហូតមកដល់សព្វថ្ងៃនៅតាម
សហគមន៍ប្រជាជននៅតំបន់ទ្វីបអាស៊ី ដូចជា ប្រទេស​កម្ពុជា ថៃ ចិន ឥណ្ឌា។​ នៅ
វៀត​ណាម​ ទំលាប់ហូបស្លាមានតាំងពីរាជកាលស្ដេច Hung Vuong ដែលជានិមិត្តរូប
សំរាប់​ទឹកចិត្តភ័ក្តីភាព ​និងមនោសញ្ចេនាក្នុងគ្រួសារហើយជាទំលាប់ក្នុងជីវភាព
សហគម៍​ផង។​

        នៅតំបន់ណាមបូ​ ទំនៀមទំលាប់ហូបស្លាម្លូនេះបានផ្សាភ្ជាប់ជាមួយជីវភាព
​រស់នៅ​របស់​ប្រជាជននិងជាចំណុចសំខាន់មួយក្នុងវប្បធម៌។ ទំនៀមទំលាប់នេះ​
បានមានវត្តមានក្នុងស្នាដៃអក្សរសាស្រ្តសិល្បៈជាច្រើន ដែលជាការបន្តពីរឿងដើម​
កំណើតនៃស្លាម្លូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ