វីរកថា-រតនៈវត្ថុរស់របស់ជនជាតិ Xo dang T’dra
(VOVWORLD) - និយាយដល់វីរកថា នៅតំបន់ Tay Nguyen គេតែងតែនឹកដល់វិរកថា Khan របស់ ជនជាតិ E de; Ot ndrong របស់ជនជាតិ M’nong ឬ Ho mon របស់ជនជាតិ Ba na។ ប៉ុន្តែជនជាតិ Xo Dang ក្រុម T’dra ក៏មានវិរកថារបស់ខ្លួន។ វិរកថារបស់ ជនជាតិ Xo Dang ត្រូវបានគេរកឃើញជាលើកដំបូងនៅឆ្នាំ២០០១ នឹងក្លាយទៅជា ទិន្នន័យសំខាន់ ដើម្បីវិទ្យាស្ថានវិទ្យាសាស្ត្រសង្គម វៀតណាមនិពន្ធ ចងក្រងនិង បោះពុម្ភផ្សាយឈុតសៀវភៅមានឈ្មោះថា “ឃ្លាំងវីរកថា Tay Nguyen”។ សិប្បករ A Ar ជា “រតនៈវីរកថារស់” របស់ជនជាតិ Xo dang T’dra ជាអ្នករក្សានិងផ្តល់នូវ ខ្លឹមសារទាំងស្រុងនៃវីរកថា Xo dang ក្នុង ឈុតសៀវភៅដ៏មានតម្លៃមួយនេះ។
លោក A Ar |
ព្រឹទ្ធាចារ្យ A Ar នៅភូមិ Kon Gu1 ឃុំ Ngoc Vang ស្រុក Dac Ha ខេត្ត Kon Tum ដែលសព្វថ្ងៃលោកមានអាយុ៨០ឆ្នាំហើយ។ លោកបានសម្តែងច្រៀងនិងនិទានវីរកថា Dam Duong។ អ្នកភូមិនៅជុំវិញលោក ផ្ទៀងស្តាប់ការតំណាលរបស់លោកយ៉ាង យកចិត្តទុកដាក់។ លោក A Kay បានឲ្យដឹងថា រឿងនិទានអំពី Dam Duong បានឌិតជាប់ក្នុងអារម្មណ៍របស់លោកតាំងពីកុមារភាពមកម្លេះ។ "នៅពេលខ្ញុំមានអាយុ ១២ ឆ្នាំ បានស្តាប់លោក A Ar តំណាលរឿង គឺជក់ចិត្ត ណាស់។ កាលនោះ ក្នុងចំណោមជីវភាពវប្បធម៌ប្រពៃណីគឺ ពួកក្មេងៗយើងទាំង អស់ចាប់អារម្មណ៍យ៉ាងខ្លាំងបំផុតលើវីរកថា”។ នេះបើយោងតាមការសំណេះសំណាងរបស់លោក A Ar។
វីរកថាបានឌិតជាប់ក្នុងជាមួយនឹងជីវិតសិប្បករ A Ar តាំងពីលោកនៅតូច។ មាន អាយុ៨ឆ្នាំ លោកត្រូវបានអុំបង្កើតបង្រៀននិងណែនាំការតំណាលនិទានរឿងអំពី មាណព Dam Duong ដូចជា Dam Duong ប្រែក្លាយទៅជាខ្លា; Dam Duong ក្នុងរូប រៀងតាចាស់ ឬ Dam Duong ជួយសង្គ្រោះនាង Bar Ma ជាដើម៖ “ខ្ញុំចូលចិត្តការសម្តែងច្រៀងវីរកថាអំពីមាណព Duong តាំងពីនៅតូចម្លះ។ ដើម ឡើយគឺខ្ញុំបានស្តាប់ពីចាស់ៗក្នុងភូមិ។ បន្ទាប់មករៀនដំណាលដោយខ្លួនឯង សូម្បីតែទៅស្រែ ចំការ ឬចូលក្នុងព្រៃកាប់ឈើគឺខ្ញុំតែងតែច្រៀងនិងតំណាលរឿង ឲ្យខ្លួនស្តាប់ម្នាក់ឯងផង ដែរ។ ទាល់តែពេលកុមារក្នុងភូមិបានស្តាប់ម្តង គឺពួគគេ បានហៅខ្ញុំទៅផ្ទះវប្បធម៌របស់ភូមិសម្តែងឲ្យពួកគេស្តាប់។ ក្រោយមក ជនចាស់ ជរាក្នុងភូមិក៏បានមក ហើយអ្នកភូមិទាំងពួងគឺសុទ្ធតែនាំគ្នាមកស្តាប់ខ្ញុំច្រៀងតែម្តង ។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយបំផុតនៅពេលបាននិទានរឿង Dam Duong អ្នកណាក៏ជក់ចិត្តស្តាប់ដោយមិនចង់ត្រឡប់ទៅផ្ទះទេ”។
ជនជាតិ Xo Dang គេជឿថា ទេពកោសល្យខាងសម្តែងច្រៀងវីរកថាគឺដោយសារ ទេវតាប្រទានពរ ដោយសារ សិប្បករ A Ar មិនត្រឹមតែដំណាល់តាមរយៈវោហា ប៉ុណ្ណោះទេ ថែមទាំងប្រើកាយវិការ ទឹកមុខ ដើម្បីបង្ហាញពីអត្តចរិតរបស់តួរអង្គក្នុង រឿងដែរ។
នៅពេលដែលខ្ញុំបានស្តាប់គេនិយាយអំពីមនុស្សអាក្រក់គឺមានអារម្មណ៍ថាស្អប់ ខ្ពើមណាស់។ ហើយពេលដែលគេនិយាយអំពីមនុស្សល្អ ជាពិសេសមនុស្សល្អជួបរឿង អយុត្តិ ធម៌ គឺខ្ញុំអាណិតអាសូណាស់ សូម្បីតែនៅពេលបានស្តាប់ការច្រៀងរឿងមនោសញ្ចេត នា ពេលខ្លះ ទប់ទឹកភ្នែកសឹងមិនបានផង។ ប៉ុន្តែ វាជាការសប្បាយ នៅពេលដែលមាននរណាម្នាក់ដើរជាតួអង្គកំប្លែង វានឹងជួយឲ្យយើងសើចក្អាកក្អាយយ៉ាងស្រួលណាស់”។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា អ្នកដែលចេះសម្តែងច្រៀងវីរកថា ដូចទៅនឹង លោក A Ar គឺត្រូវតែមានទេពកោសល្យពិសេសដែលអាចសម្តែងរឿងអស់ពេលវេល៨ ម៉ោងមួយលើកដូច្នេះ។ សាស្ត្រាចារ្យរងបណ្ឌិត Vo Trong Quang នាយកសារមន្ទីរជនជាតិវៀតណាមបានអោយដឹងថា៖“ខ្ញុំចាត់ទុកថា ការបន្តវេណគឺមិនអាចបដិ សេធបានឡើយ។ សិប្បករដ៏អស្ចារ្យ ទាំងអស់គឺមកពីគ្រួសារដែលមានសមត្ថភាព។ សិល្បករ A Ar គឺជាឧទាហរ ណ៍មួយរដែរ។ ភាគច្រើនដែលសិប្បករតែងតែធំដឹងក្តី ក្នុងគ្រួសារដែលមានឪពុកម្តាយ ជីដូនជីតាថែទាំបីបាច ហើយបានស្តាប់វីរកថាពីកំណើតហើយក៏មិនដឹងថា បាន ជ្រៀតចូលតាំងពីពេលណាក៏មិនដឹង។ ពាក្យពេជ្រនៃវីរកថាបាន ជ្រួតជ្រាបពីមួយ ថ្ងៃទៅមួយថ្ងៃហើយកាន់តែចងចាំពីមួយថ្ងៃទៅមួយថ្ងៃ”។
រឿងដំណាលអំពីមាណព Duong ទាំង៤ សម្តែងដោយសិល្បករ A Ar និងសិល្បករ នៅស្រុក Dac To, Dak Ha នៃខេត្ត Kon Tum បានក្លាយទៅជាវណ្ណកម្មពិសេស ស្ថិតក្នុងឃ្លាំងវីរកថា Tay Nguyen។ សៀវភៅមួយក្បាលនេះ មានកម្រាស់ជាង៦០ ម៉ឺន ទំព័រ ដោយវិទ្យាស្ថានស្រាវជ្រាវវប្បធម៌វៀតណាម គ្រឹះបោះពុម្ភវិទ្យាសាស្ត្រ សង្គមបោះពុម្ភផ្សាយក្នុងដំណាក់កាល២០០៤-២០០៧៕