ស្តារបណ្តាគំនូរល្បីឈ្មោះនៅវៀតណាម

        VOVWORLD_ក្នុងចំណោមគំនូររាប់ពាន់ផ្ទាំងដែលកំពុងតាំងបង្ហាញ
នៅសារមន្ទីរវិចិត្រសិល្បៈវៀតណាមនោះគឺមានគំនូរស្អាតមួយចំនួនត្រូវខូច
ខាតដោយត្រូវការស្តារឡើងវិញ។ ថ្មីៗនេះគំនូរខ្មុកម្រាក់ពីរផ្ទាំងគឺ”ម៉ែកូន”
និង “ស្រាពាង” ដែលខូចខាត​ដោយ​​សំណើមអាកាសធាតុនោះត្រូវបាន
ស្តារ ឡើងវិញ ប្រកប ដោយជោគជ័យ។

        គំនូរទាំងពីរផ្ទាំងគឺ”មែកូន”របស់វិចិត្រការិនី Le Thi Kim Bach និង
 “ស្រាពាង”​របស់វិចិត្រករ Ka Kha Sam សុទ្ធតែរងការប្រេះរបកដែលតម្រូវ
ឲ្យមាន​ការ​ពង្រឹង​និង​សម្អាត។ ដោយសារបច្ចេកទេសគូរខុសគ្នាបានជាការ
ស្តារគំនូរទាំងពីរនេះ​ក៏​អនុវត្តដោយវិធានការនិងវត្ថុធាតុខុសគ្នាដែរ។ ក្នុង
ដំណើរការជួសជុលត្រុមអ្នកជំនាញការរបស់អាល្លឺម៉ង់និងវៀណាមបាន
បើកវគ្គបង្វឹកវាយតំលៃនិងដកពិសោធន៍ជាច្រើនលើកអំពីវិធីសាស្រ្តជួស
ជុលហើយក៏ធ្វើការស្តារគំនូរមួយចំនួនទៀតផងដែរ។ នេះជាលទ្ធផលនៃ
កិច្ចសហប្រតិបតិ្តការរវៀងសារមន្ទីរវិចិត្រសិល្បៈវៀតណាមជាមួយមហា
វិទ្យាល័យវិចិត្រសិល្បៈDresden(អាល្លឺម៉ង់)។ លោក Tran Dung Tien នាយក
មជ្ឈមណ្ឌលថែរក្សា​និងជួសជុលវណ្ណកម្មវិចិត្រសិល្បៈ​សារមន្ទីរ​វិចិត្រ​
សិល្បៈវៀតណាមឲ្យដឹងថាចំនូនវណ្ណកម្មវិចិត្រសិល្បៈដែលបានជួសជុល
និងស្តារឡើងវិញនោះគឺតិចណាស់ហើយសុទ្ធតែចំណុះទៅលើការចែក
រំលែកបទពិសោធន៍និងការជួយឧបត្ថម្ភពីអ្នកជំនាញការបរទេស។
" មុននេះនៅពេលមិនទាន់បានធ្វើការសិក្សាជាមួយអ្នកជំនាញការគឺ
បណ្តាគំនូរដែលត្រូវប្រេះរបកនិងខូចខាតនោះមិនជួសជុលបានទេដោយ
សារពុំមានបទពិសោធន៍។ ទីពីរគឺគ្មានសារធាតុនិងឧបករណ៍ពិសេស
ដោយឡែកភ្ជាប់ជាមួយ។ដូច្នេះក្រោយពីបានទទួលបច្ចេកទេសជឿន
លឿនមកយើងខ្ញុំបានអនុវត្តការជួសជុលផ្ទៃលើគំនូរសំរេចបានជោគ

ជ័យ"។

        វណ្ណកម្មនិមួយៗដែលបានស្តារឡើងវិញនោះគឺជាដំណឹងសប្បាយ
មួយសំរាប់វិស័យវិចិត្រសិល្បៈជាតិ។ ថ្វីបើដូច្នេះក្តីតែចំនួនគំនូររង់ចាំការ
ជួសជុលគឺធំណាស់។ អ្នកស្រី MARINA Langner​ ជាអ្នកជំនាញការ
ឯកទេសជួសជុលគំនូរ​នៃ​មហា​វិទ្យាល័យវិចិត្រសិល្បៈ Dresden 
និយាយថាការជួសជុលគំនូរល្អគឺត្រូវតែដើរទទឹមនឹងការថែរក្សាល្អ។ ត្រូវ
តែកសាងឲ្យបាននូវមជ្ឈមណ្ឌលជួសជុលស្តារជំនាញមួយកន្លែងដើម្បី
មានបរិស្ថានស្ថិរភាពអំពីសីតុណ្ហភាពនិងសំណើម។ ធ្វើបានអីចឹងគឺគំនូរ
ដែលបានជួសជុលហើយនោះវានឹងមិនរងការខូចខាតឡើងវិញទៀត​
ឡើយ
"បញ្ហាហិរញ្ញវត្ថុគឺមិនសូវពិបាកទេ។ ឧទាហរណ៍ដើម្បីបំរើការជួយជុល
គំនូរគឺតម្រូវឲ្យទិញមីក្រូទស្សន៍អេលិកត្រូនិកប្រភេទល្អមួយគ្រឿង។ មិត្ត
រួមវិជ្ជាជីវៈវៀតណាមទៅរៀននៅអាល្លឺម៉ង់ហើយសង្កេតឃើញថាត្រូវតែ
មានមីក្រូទស្សន៍អេលិកត្រូនិកល្អៗទើបអនុវត្តបានការងារត្រឹមត្រូវតាម
បច្ចេកទេសរៀនពីអាល្លឺម៉ង់តែនៅវៀតណាមអត់ទាន់មានទេ។ នោះជាម
ធ្យោបាយដែលយើងអាចបំពាក់បានភ្លាមៗដោយមិនត្រូវចំណាយប្រាក់
ច្រើនហួសលទ្ធភាពឡើយ"។

        រីឯចំពោះក្រុមអ្នកជំនាញការក្នុងស្រុកគឺការងារជួសជុលគំនូរគឺជាការ
លំបាកសាកល្បងដ៏ធំមួយ។ លោក Phan Thanh Binh នាយកមហា
វិទ្យាល័យសិល្បៈ​Hue បានចែករំលែកថាលោកមានផែនការបើកសេវា
ជួសជុលគំនូរ។
" ខ្ញុំសង្កេតឃើញថាការជួសជុលគំនូរគឺជាការងារពិបាកម៉្យាង។ ប្រសិន
បើនៅវៀតណាមបើកផ្នែកនេះបានវាពិតជានឹងជួយអភិរក្សបណ្តាកេរ៌្តមរតក
វប្បធម៌និយាយរួមនិងវណ្ណកម្មវិចិត្រសិល្បៈនិយាយដោយឡែក។ Hue ជា
មជ្ឈមណ្ឌលវប្បធម៌មួយកន្លែងដែលបាន ​UNESCO ទទួលស្គាល់ហើយ
ដូច្នេះការបើក​សេវានេះ​គឺចាំបាច់ណាស់"។

        ជោគជ័យនៃការជួសជុលគំនូរពីរផ្ទាំងពោលខាងលើបាននាំមកនូវបទ
ពិសោធន៍ថ្លៃថ្លាជូនក្រុមអ្នកជំនាញការវៀតណាម។ នោះក៏ជាការត្រៀម
រៀបចំបណ្តុះ​បណ្តាលប្រភពកម្មាភិបាលជួសជុលស្តារវណ្ណកម្មវិចិត្រ
សិល្បៈនៃសារមន្ទីរវិចិត្រសិល្បៈវៀតណាមជាយូរអង្វែងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ