សែនព្រេនដូនតាមុខរបរ-អត្តសញ្ញាណវប្បធម៌នៃវិថីបុរាណហាណូយ
TO TUAN -  
(VOVworld)-វិថីបុរាណចំនួន៣៦ក្នុងសង្កាត់របស់ទីក្រុងហាណូយ ជាមួយនីមួយៗ
ចាប់ផ្តើមពីអក្សរ “Hang” ដែលប្រកបតែមុខរបសិប្បកម្ម ឬលក់ដូរ មុខ ទំនិញដែល
មានតាំងពីរាជវំាងបុរាណ Thang Long។ ឆ្លងកាត់ពេលវេលាជាច្រើន វិថី “Hang” បានផ្ទេប្តូរទៅប្រកបមុខរបរផ្សេងៗ ប៉ុន្តែនៅតែរក្សាកេរិ៍ដំណែងព្រះ វិហារទីស្ការៈ
បូជាវត្តដ៏ដែនដើម្បីសែនព្រេនដូនតាមុខរបរក្នុងវិថីបុរាណ និងសព្វថ្ងៃត្រូវបានចាត់
ទុកជាព្រលឹងរបស់ទីក្រុងហាណូយ។
|
វិថី Hang Bac (រូបថតៈ Internet) |
ឆ្លងកាត់ប្រវត្តិសាស្រ្តរាប់រយឆ្នាំ រាជវំាងបុរាណThang Long និង ទីក្រុង
ហាណូយនាបច្ចុប្បន្នជាតំបន់ដីពោរពេញទៅដោយអ្នកមានទេព្យកោសល់ និង សប្បករពូកែៗពីគ្រប់ទីសទីមកប្រកបមុខរបរនិងរស់នៅបង្កើតអាជីព ។ សព្វថ្ងៃ ទោះបីជាមានការផ្លាស់ប្តូរជាច្រើនក្តី ប៉ុន្តែមានវិថីមួយចំនួននៅតែ រក្សាបានមុខរបរ
ចាស់ ដូចជា Hang Ma លក់គ្រឿងសំណែន Hang Thiec មានរបរផ្សារ ដែកHang Đongមានមុខរបរចាក់ពុម្ភសំរឹទ្ធ ឬ Hang Bac មានមុខរបរធ្វើគ្រឿងអល្លង់ការជា
ដើម។ ប្រការជាពិសេសគឺ ទោះបីជាធ្វើ ការរកស៊ីមានបានក្តី ប៉ុន្តែជាងសិប្បកម្ម
ចាស់ៗនិងកូនចៅរបស់គេមិនភ្លេចឡើយប្រភពដើមនៃមុខរបររបស់ស្រុកកំណើត
បន្សល់ទុកឲ្យ។ មានសង្កាត់វិថីមុខរបរជាច្រើនបានកសាងទីសការៈបូជាសែន
ដូនតាមុខរបរ ដើម្បីដាស់តឿនកូនចៅកុំឲ្យភ្លេចស្រុក កំណើតនិងដឹងគុណចំពោះ
បុព្វបុរសដែលមានគុណផ្ទេរនិងបង្ហាត់បង្រៀនមុខរបរផងដែរ។ លោកស្រី Do Thi
Ngat អ្នកថែទាំទីសការៈបូជា “Tu Dinh Thi” ជាកន្លែងសែនព្រេនដូនតាមុខរបរ
ប៉ាក Le Cong Hanh នៅវិថីបុរាណ Hang Gai ឲ្យដឹងថា៖
“ហេតុអីទីនេះមានឈ្មោះថា Tu Dinh Thi គឺ Tu មានន័យថា ប៉ាក់
Dinh មានន័យថា ទីសការៈបូជា ហើយ Thiមានន័យថា ផ្សារ។ ប្រជាជន
ធ្លាប់មកទី នេះបើកហាងលក់ដូ ដោយហេតុនេះ ទើបនឹងមានកន្លែងសែន
ព្រេន Tu Dinh Thi”។
ក្នុងបណ្តាវិថី “Hang” នៅទីក្រុងហាណូយ Hang Bac ជាវិថីមានសម្បូរជាង
។ តាំងពីមុន Hang Bac ជាកន្លែងប្រមូលផ្តុំរបស់ជាងពូកែមុខរបរទងដែងមកពីភូម
របរដូចជា Chau Khe នៅខែត Hai Duong ឬភូមិ Dinh Cong នៅស្រុក Thanh Tri
ហាណូយ។ ពួកគេមកទីនេះ បង្កើតមុខរបរ និងកសាង ទីសការៈបូជាដូនតាមុខ របរនៅផ្ទះលេខ៤២ វិថី Hang Bac ។ នោះជា វត្តមានឈ្មោះថា “Đinh Kim Ngan” សែនព្រេនដូនតាមុខរបរមាសប្រាក់។
ជារៀងរាល់ឆ្នាំ ដល់ពិធីបុណ្យដូនតាមុខរបរម្តងៗជាថ្ងៃសប្បាយបំផុតរបស់ ប្រជាជននៅវិថីមុខរបរនេះ។ ក្នុងប៉ុន្នានថ្ងៃមានពិធីបុណ្យនេះ នៅបណ្តាទីសការៈ បូជាបានប្រព្រឹត្តទៅពិធីលើកដំកើង និងរំលឹកគុណដល់ដូនតាមុខរបរ។ នេះក៏ជា ឱកាសដើម្បីគ្រួសារសិប្បករឆ្នើម ជួបគ្នាផ្លាស់ប្តូរបទពិសោធន៌ ជួយគ្នាក្នុងការអនុ
វត្តន៌មុខរបរ និងដាស់តឿនកូនចៅរក្សាមុខរបររបស់ដូនតាផងដែរ។ លោក Pham
Tan Long ប្រធានគណៈកម្មាធិការគ្រប់គ្រងកេរិ៏ដំណែងវិថីបុរាណ ហាណូយឲ្យ
ដឹងថា៖
"ឆ្លងកាត់ការប្រែប្រួលនៃប្រវត្តិសាស្រ្ត វិថីហាណូយមានការខុសប្លែក
នឹងវិថីផ្សែងៗទៀត ដោយសាមានគ្រួសារប្រជាជនបានរស់នៅជំវិញបណ្តា
ទីកន្លែងកេរិ៍ដំណែល។ នារយៈពេលខាងមុខ យើងខ្ញុំនឹងជួសជួល អភិរក្ស បណ្តាទីសការៈបូជានេះផងដែរ"។
|
វិថី Hang Gai (រូបថតៈ Internet) |
ដល់សព្វថ្ងៃ មានកេរិ៍ដំណែល ទីសការៈបូជាដូនតាមុខរបរនៅទីក្រុងហា
ណូយនៅតែបានអភិរក្សនិងរក្សាតាមរយៈគ្រប់ជំនាន់ និងក្លាយទៅជា អត្ត
សញ្ញាណវប្បធម៌ពិសេសរបស់វិថីបុរាណហាណូយ។ នោះមិនត្រឹមតែជាកេរិ៍ ដំណែលប្រវត្តិសាស្រ្តដ៏ថ្លៃថ្នូនិងគូសសញ្ញាអំពីការបង្កើតនិងអភិវឌ្ឍន៌មុខរបរ សិក្បកម្មរបស់រាជវំាងបុរាណ Thang Long ប៉ណ្ណោះទេ ថែមទាំងបន្សល់ទុក សញ្ញាគូសសម្គាល់អត្តសញ្ញាណវប្បធម៌ក្នុងរបៀបប្រតិបត្តិរបស់ប្រជាជនហា
ណូយស្រឡាញ់ពលកម្មនិងចេះគោរពអតីតកាលទៀតផង៕
TO TUAN