ស្ពកម្ហូបរាត្រីទី ៣០​ តេត

តាមទំនៀមទំលាប់របស់ប្រជាជាតិវៀតណាម ការចាត់ចែងស្ពកម្ហូប
អារហារ ១ ក្នុងបុណ្យតេតមុនបង្អស់គឺ ដើម្បីសែនព្រេនរំលឹកគុណដល់
ជីដូនជីតា ហើយនេះ ក៏ជាស្ពកបាយមួយដើម្បីសមាជីកគ្រួសារទាំងអស់
ជួបជុំទទួលទានផង។      ដោយហេតុនេះស្ពកម្ហូបនៅរាត្រីថ្ងៃទី​៣០​តេត​
គឺ សំខាន់នឹងពិសិដ្ឋណាស់
ពីយួរៗមកជនហាណូយល្បីឈ្មោះជាមនុស្សដែលមានថ្វីដៃដ៏ប៉ីន
ប្រសប់នឹង សុភាពរាបសារ។ថ្វីដៃដ៏ប៉ីនប្រសប់នឹងចរិតសុភាពរាបសារនេះ
កាន់តែត្រូវបានសម្តែងយ៉ាងច្បាស់លាស់ថែមទៀតក្នុងវប្បធម៏ម្ហូបអារហារ
ថ្ងៃតេត ពិសេសគឺ ក្នុងការចាត់ចែងស្ពកអាហារនារាត្រីថ្ងៃទី ៣០​តេត។         ស្ពកម្ហូបក្នុងថ្ងៃតេតរបស់ជនហាណូយ មិនគ្រាន់តែសម្តែងនូវលក្ខណះល្អ វិសេសវិសាលរបស់ម្ហូបអារហារប្រពៃណីតាមរយះវិធីកែច្នៃ វិធីរៀបចំជាស្ពក
ប៉ុណ្ណោះទេ ថែមទាំងសម្តែងនូវការគោរព​ ការរំលឹកគុណដល់ជីដូនជីតា
ពិសេស គឺថ្វីដៃដ៏ប៉ីនប្រសប់របស់នារីក្នុងគ្រួសារទៀតផង។ លោកស្រី​Thanh​
នៅវិថីHang  Quat ឲ្យដឹងថា៖លោកស្រីតែងតែត្រៀមរៀបចំឲ្យបុណ្យតេតតាំង
ពីឆាប់ៗ​។​ “មុន បុណ្យតេតប្រមាណ​១ខែ ខ្ញុំបានទៅផ្សារទិញទំនិញ។​ដូច្នេះ
ទើបមានពេលវេលា ជ្រើសរើសបានទំពាំងឆ្ងាញ់ ថ្លៃក៏សមរម្យ។​ខ្ញុំតែងរើស
ទិញទំពាំងអណ្តាតជ្រូក​​ មកត្រាំទឹកក្នុងរយះពេល១​សប្តាហ៏​ទើបស្លបាន”។ចំពោះគ្រួសារលោកស្រីគ្រូ​ Pham Hong Lien នៅវិថី  Ba Trieu​ខ័ណ្ឌ Hoan kiem
បុណ្យតេតជាឪកាស ល្អ១ ដើម្បីលោកស្រីបង្ហាត់បង្រៀនកូនចៅនូវវិធីកែច្នៃ វិធីរៀបចំមុខម្ហូបអារហារជា ស្ពកគួរឲ្យជក់ភ្នែក។តាមលោកស្រីថា៖នេះក៏
ជាវិធីដើម្បីថែរក្សប្រពៃណីជួបជុំគ្រួសារដែរ។លោកស្រីមានចំណាប់អារម
ណ៏ថា៖”ពេលដែលមានអាយុះ​១៦​- ១៧ ឆ្នាំ ខ្ញុំតែងតាមម្តាយទៅផ្សារ។ខ្ញុំត្រូវបានម្តាយបង្ហាត់បង្រៀនវិធី​ជ្រើសរើសសាច់។ ប្រភេទសាច់ណាដើម្បី
វេចនំអន្សំ ប្រភេទសាច់ណាដើម្បី ខ​កក។​ជារួម​ម្ហូបណាម្តាយខ្ញុំក៏បង្ហាត់
បង្រៀនខ្ញុំដែរ”។     
    ពីមុនមកស្ពកម្ហូបក្នុងថ្ងៃតេតនៅហាណូយក៏ដូចជាស្ពកម្ហូបក្នុងថ្ងៃតេត នៅជនបទតំបន់វាលទំនាប​ Bac Bo ​ដែរ។ទោះជាដូច្នេះក៏ដោយវាក៏មាន
ចរិត លក្ខណះពិសេសដោយឡែកដែរ។នោះគឺ​វាត្រូវបានកែច្នៃដោយមាន
បន្លែ គ្រឿង ទេសគ្រប់ប្រភេទ នឹងបណ្តាម្ហូបត្រូវបានរៀបចំល្អគួរឲ្យជក់
ភ្នែកផង។ប្រការនេះ ឯង បានធ្វើឡើងនូវចរិតលក្ខណះពិសេសដោយ
ឡែករបស់ស្ពកម្ហូបតេតរបស់ ជនហាណូយ។​លោកស្រី​Ta Anh Tuyet -
សិប្បករម្ហូបអាហារ​ដ៏ល្បីឈ្មោះម្នាក់ នៅហាណូយ​បានឲ្យដឹងថា៖”ស្ពក
ម្ហូបក្នុងថ្ងៃតេតរបស់ជនហាណូយ​ត្រូវរួមមាន អាហារដែលទាក់ទិនដល់
ការដាំដុះ ការចិញ្ចឹម។​ឧទាហរណ៏​៖​ពីសាច់ជ្រូក គេ កែច្នៃជាម្ហូបប្រហិត​
ហើយសាច់ ខ កក។​ ពីទំពាំងឫស្សីគេអាចកែច្នៃជាសម្លទំពាំង ។ដោយ
បាទដៃដ៏ប៉ីនប្រសប់របស់នារីហាណូយ ផលដាំដុះ ផលចិញ្ចឹមក្លាយ
ទៅ ជាម្ហូបអាហារឆ្ងាញ់ពិសារសែនព្រេនជីដូនជីតា”។ ស្ពកម្ហូបប្រពៃណី
១​ក្នុងថ្ងៃតេតរបស់ជនហាណូយរួមមាន ចានគោម​៤ - ចានទាប​ ៦ ។
ចានសម្លស្បែកជ្រូកស៊ូហាវ​- ការ៉ូត​ដែលបានចិតកាត់ឲ្យមានរាងផ្កា ចាន
មីសួរសាច់មាន់ ចានសម្លទំពាំងជើងជ្រូក។រីឯ​ចានទាបចំនួន ៦​រួមមាន
 ចាន បាយដំណើបgac ​ចានសាច់មាន់ស្លោរ ចានសាច់ខ​ កក ចានអាហារ
ឆា ចាន ប្រហិតជ្រូក ចានញាំរួមជាមួយចានស្ពៃខ្ទឹមជ្រក់។ម្ហូបទាំងនេះ
ត្រូវបានរៀបចំគួរ ឲ្យជក់ភ្នែក។
នាទីឆ្លងចូលឆ្នាំថ្មីដ៏ពិសិដ្ឋក៏ជាពេលវេលាដែលឧពុកម្តាយដុតធូប
ក្រអូបលើទីសក្ការះបូជាជីដូនជីតា នឹងបួងសួងសូមឲ្យសមាជីកគ្រួសារ
ទាំង ឡាយមានសុខភាពក្អ​ជួបតែនឹងសេចក្តីសុខក្នុងឆ្នាំថ្មី។នឹងស្ពកម្ហូប
រាត្រីទី ៣០​ តេតនេះត្រូវបានរៀបចំលើតុ។ គ្រួសារទាំងឡាយអង្គុយ
ជំវិញស្ពកបាយ។​នេះ ជាក្តីសប្បាយរីករាយ​សុភមង្គលជួបជុំគ្រួសារ
ក្រោយរយះពេល១ឆ្នាំធ្វើការ លំបាក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ