ស្មារតីព្រលឹងរបស់និកាយ Truc Lam Yen Tu

ស្មារតីព្រលឹងរបស់និកាយ Truc Lam Yen Tu - ảnh 1
ស្មារតីព្រលឹងរបស់និកាយ Truc Lam Yen Tu (baomoi.com)

        Vovworld-មុននេះជាង៧រយឆ្នាំ នាខែសីហាឆ្នាំ១២៩៩ ស្ដេច Tran Nhan Tong
ពីវិមាន Thien Truong ទៅបួសនៅភ្នំ Yen Tu យកនាមជា Huong Van Dai Dau Da កត់
សម្គាល់ការបង្កើតរបស់និកាយ Truc Lam Yen Tu។ គិតតាំងពីនោះមក និកាយនេះ
បានអភិវឌ្ឍន៍ឡើងកំពូលជាមួយព្រះតេជ្ជគុណឆ្នើម៣អង្គគឺ Nhan Tong, Phap Loa
និង Huyen Quang ដែលបានហៅថា Truc Lam Tam To។ ជា​មួយការបង្កើតចេញ
និកាយ Truc Lam ហើយស្ដេច Tran Nhan Tong បានឯកភាព​បណ្ដានិកាយពីមុននោះ
និងសមាគមពុទ្ធសាសនារាជកាល Tran ជានិកាយតែ​មួយ។ សាស្ត្រាចារ្សទស្សន
វិទ្យា Thai Kim Lan បានចាត់ទុកថា បេតិកភ័ណ្ឌរបស់​ស្ដេច Tran Nhan Tong ដែល
បានបន្សល់ទុកមកមិនត្រឹមតែមានតំលៃអំពីសតិអារម្មណ៍​ទស្សន​វិទ្យាពុទ្ធសាសនា
ប៉ុណ្ណោះទេ ថែមទាំងមានចរិតលក្ខណៈសម័យទៀតផង។

        “អំពីផ្នែកសតិអារម្មណ៍ ព្រះអង្គបានបង្កើតនិកាយពុទ្ធសាសនាវៀតណាម​មួយនិងបានអនុវត្តទ្រឹស្តីរបស់ពុទ្ធសាសនាយ៉ាងសកម្មច្នៃប្រឌិតដើម្បីបង្កើតឡើង​របៀបរស់នៅអរិយ្យធម៍របស់ជនវៀតណាមរាជកាល Ly Tran។ របៀបរស់នៅ​របស់ព្រះអង្គសាមញ្ញ។​ទោះបីជាព្រះអង្គជាព្រះមហាក្សត្រក្តី ប៉ុន្តែព្រះអង្គជា​និច្ចកាលគិតគូរអំពីអ្នកដទៃ ដោយប្រតិបត្តិមេត្តាធម៍អំពាវនាវរបៀបរស់នៅ
សីលធម៍។”

        ក្រោយរយៈពេលជាង៧រយឆ្នាំអភិវឌ្ឍន៍មកនិកាយ Truc Lam Yen Tu បាន​បង្ហាញជានិកាយពោពេញទៅដោយរបស់វប្បធម៍ Dai Viet ដែលកំពូលគឺ​សតិ​អារម្មណ៍នាំផ្លូវធម៍ចូលផ្លូវលោក។ ការបង្ហាញដ៏រស់រវើសបំផុតរបស់និកាយនេះគឺ​គោលការណ៍នាំផ្លូវធម៍ចូលផ្លូវលោកសកម្មជាងពេលណាទាំងអស់ ដើម្បីពុទ្ធ​សាសនិកកសាងជីវភាពរស់នៅតាមសីលធម៍និកាយ បំពេញការ​ទទួលខុសត្រូវ​របស់ពលរដ្ឋចំពោះការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ បណ្ឌិត អ្នកស្រាវជ្រាវ​
វប្បធម៍ Nguyen Huu Son បានឲ្យដឹងថា៖

        “ព្រះអង្គ Tran Nhan Tong បានបង្កើតនិកាយ Truc Lam Yen Tu លើ​មូលដ្ឋាន
ការយល់ដឹងដែលទទួលបានពីលោកតារបស់ខ្លួនគឺព្រះអង្គ Tran Thai Tong និង
ព្រះបីតារបស់ខ្លួន ព្រះអង្គបានអភិវឌ្ឍន៍ក្លាយទៅជានិកាយ Truc Lam Yen Tu។
ព្រះអង្គ Tran Nhan Tong ជានិច្ចកាលមានពុទ្ធដីការអំពីមនៈសិការ​ជីវភាពរស់នៅ ជីវភាពកាន់បួសមិនផ្ដាច់ពីផ្លូវលោកឡើយ។”

        ស្មារតីនាំផ្លូវធម៍ចូលផ្លូវលោកព្រះពុទ្ធសាសនារាជកាល Tran បានចាប់ផ្ដើម​ពីការផ្ដែផ្ដាំរបស់លោកគ្រូ Phu Van មួយរូបសំរាប់ព្រះអង្គ Tran Thai Tong ថា ក្នុងភ្នំ
គ្មានព្រះពុទ្ធឡើយ ព្រះពុទ្ធគឺស្ថិតនៅក្នុងទឹកចិត្តរបស់យើង។​ ជនគ្រប់រូបសុទ្ធតែ​
អាចមក​នឹង​ទ្រឹស្តីព្រះពុទ្ធបានក្នុងជីវិត ដោយមិនគិតថាអ្នកនោះជាអ្នកកាន់បួស
នៅវត្ត​អ្នកកាន់បួស​នៅផ្ទះបុរសរឺស្រីឡើយគឺរស់នៅល្អបានហើយ។ ប្រការនោះ
មានន័យថា វាក៏ជះ​ឥទ្ធិពលដល់ប្រវត្តិសាស្ត្រសតិអារម្មណ៍ប្រជាជាតិពីនោះមក។
តាមបណ្ឌិត Nguyen Huu Son ថា ស្មារតីនាំផ្លូវធម៍ចូលផ្លូវលោកនេះត្រូវបានពង្រីក
ដោយ​បណ្ដាជំនាន់ពុទ្ធសាសនិក Truc Lam និកាយក្រោយៗនេះ។

        “បើនិយាយដល់និកាយ Truc Lam Yen Tu គឺនិយាយដល់បណ្ដាវត្តមាន​ឈ្មោះ​
ដូចជា Vinh Nghiem, Con Son, Hoa Nghiem។ បណ្ដាវត្តនោះមាន​ប្រព័ន្ធ​គុម្ពីក្នុង
ដំណាក់កាលនេះដោយមានកំលាំងរស់យ៉ាងខ្លាំងក្លានិងបញ្ជូនទៅដល់មនុស្ស
លោក។ ដល់ឥឡូវនេះនៅកន្លែងជាច្រើនលើពិភពលោកចំពោះសហគមន៍ជន​វៀតណាសុទ្ធតែមានវត្តនោះ។ ពីឥណ្ឌារឺប្រទេសអឺរ៉ុបខាងកើតមួយចំនួនសុទ្ធតែ​
មាន​វត្ត​យកឈ្មោះតាមទិសដៅរបស់និកាយ Truc Lam Yen Tu។”

        ដោយហេតុនេះ ស្មារតីនាំផ្លូវធម៍ចូលផ្លូវលោករបស់និកាយ Truc Lam ជា​ផលិតផលខាងស្មារតីមួយមានចរិតលក្ខណៈវៀតណាម វប្បធម៍វៀតណាមនិង​
អត្តចរិតវៀតណាម។​ស្មារតីនាំផ្លូវធម៍ចូលផ្លូវលោកនិយាយដោយឡែក ស្មារតី
Truc Lam និកាយនិយាយរួមបានរួមចំណែកដោះស្រាយបញ្ហាប្រវត្តិសាស្ត្រមួយ​ចំនួនដែលដាក់ចេញក្នុងសម័យកាលនោះនិងអូសបន្លាយរហូតដល់បច្ចុប្បន្ននិង
រួមដំណើជាមួយប្រវត្តិសាស្ត្រវប្បធម៍ប្រជាជាតិនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ