សម្លៀកបំពាក់ប្រពៃណីលើកត្រដែតពីគុណតម្លៃវប្បធម៌វៀតណាម

(VOVWORLD) - នាពេលថ្មីៗនេះ ការស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីពីក្រុមតូចៗ មួយចំនួន បានរីកសាយភាយបន្តិចម្តងៗ និងវិវត្តទៅជានិន្នាការមួយ។ ផ្តើមចេញពីបំណងប្រាថ្នាចង់រក្សាតម្លៃវប្បធម៌ប្រពៃណី មនុស្សជាច្រើនបានជ្រើសរើសស្លៀកពាក់ប្រពៃណីដើម្បីថតរូបអនុស្សវរីយ៍រក្សាទុកក្នុងសៀវភៅកំណត់ហេតុប្រចាំឆ្នាំនៃឆ្នាំសិក្សាចុងក្រោយរបស់ពួកគេឬឈុតរូបថតដែលរក្សាយុវវ័យរបស់ពួកគេ ថតរូបអនុស្សាវរីយ៍ជាមួយក្រុមគ្រួសាររបស់ពួកគេ ថ្ងៃឈប់សម្រាកបុណ្យទានឬថ្ងៃកំណើតជាដើម។
សម្លៀកបំពាក់ប្រពៃណីលើកត្រដែតពីគុណតម្លៃវប្បធម៌វៀតណាម - ảnh 1សម្លៀកបំពាក់ Nhat Binh (រូបថត៖ Y Van Hien)

នៅប្រទេសវៀតណាម រាជវង្សសក្តិភូមិនីមួយៗក្នុងប្រវត្តិសាស្ត្រ សុទ្ធតែមានសម្លៀកបំពាក់ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់ប្រជាជាតិ។ ស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីគឺជារបៀបដែលមនុស្សជាច្រើនបង្ហាញ់ពីការគោរពចំពោះតម្លៃប្រវត្តិសាស្ត្រ រួមចំណែកអភិរក្សសម្រស់វប្បធម៌របស់ប្រជាជាតិ។ អ្នកស្រី  Tran Thi Thuy Linh អ្នកច្នៃម៉ូដនៅទីក្រុងហាណូយបាននិយាយថា៖ “សម្លៀកបំពាក់ដែលខ្ញុំយកមកទីនេះគឺជាគំរូសម្លៀកបំពាក់អាពាហ៍ពិពាហ៍របស់រាជវង្សង្វៀន។ មានព្រះភូសា (សម្លៀកបំពាក់របស់ព្រះមហាស្សត្រនិងព្រះមហាស្សត្រី) គឺជាសម្លៀកបំពាក់អាពាហ៍ពិពាហ៍សម្រាប់ព្រះពីរអង្គ។ នៅទីនេះ នាងខ្ញុំក៏មានអាវ Nhat Binh ជាសំលៀកបំពាក់ដែលយុវវ័យចាប់អារម្មណ៍ខ្លាំងនៅពេលនេះ។ ក្រៅពីនោះ យើងកំពុងបង្ហាញឡើងវិញអំពីសម្លៀកបំពាក់ប្រពៃណីរបស់ប្រជាជាតិផងដែរ”។

មិនត្រឹមតែស្វែងយល់តាមរយៈសៀវភៅ កាសែតនិងឯកសារបុរាណដើម្បីរចនាឡើងនូវ ម៉ូដសម្លៀកបំពាក់រាជវង្សង្វៀនឱ្យបានត្រឹមត្រូវប៉ុណ្ណោះទេ យុវជនដែលធ្វើការនៅ Y Van Hien ដូចជា Tran Thi Thuy Linh ថែមទាំងបង្ហាញ់ពីប្រពៃណីជាច្រើននៅឯពិធីបុណ្យតេត នៅទីតាំងបរមរាជ្យវាំងថាំងឡុង - ហាណូយទៀតផង ក្នុងគោលបំណងស្តារឡើងវិញនូវពិធីសាសនាចាស់ៗ ដើម្បីណែនាំឱ្យកាន់តែទូលំទូលាយដល់ទស្សនិកជន។ អត្ថន័យបង្គប់នៅពីក្រោយឈុតសម្លៀកបំពាក់នីមួយៗ បានបើកនិន្នាការនៃការស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីសម្រាប់យុវវ័យដូចជា Nguyen Thu Hien ផងដែរ៖ “នាងខ្ញុំកំពុងពាក់អាវ Tac (អាវប្រាំជុំ)។ អាវប្រភេទនេះ ជាធម្មតាត្រូវបានគេស្លៀកពាក់នៅក្នុងឱកាសផ្លូវការឬថ្ងៃឈប់សម្រាកបុណ្យទានយោងតាមព្រះរាជពិធី។ នាងខ្ញុំបានជ្រើសរើសអាវ Tac ពណ៌ក្រហមនិងបៃតងជាមួយភាពថ្លៃថ្នូររបស់ស្ត្រីវ័យចំណាស់ ខណៈពេលដែលធានានូវភាពឧឡារិកនៃពិធីបុណ្យទាននីមួយៗ។ ខ្ញុំមើលឃើញថា ដោយមានបណ្តាញសង្គមបានជាបច្ចុប្បន្ននេះ យុវជនក៏ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសម្លៀកបំពាក់បុរាណដែរ។ នៅពេលខ្ញុំពាក់សម្លៀកបំពាកនេះ មានមនុស្សជាច្រើនមកសួរអំពីសំលៀកបំពាក់ ខ្ញុំពិតជារីករាយដែលបានជួយអ្នក ឱ្យស្គាល់ពីវប្បធម៌សម្លៀកបំពាក់បន្ថែមទៀត”។

មិនត្រឹមតែនាំមកនូវភាពងាយស្រួលនិងផាសុកភាពដល់អ្នកពាក់ប៉ុណ្ណោះទេ សម្លៀកបំពាក់ប្រពៃណីតែងតែធ្វើឱ្យយុវវ័យមានភាពក្រៃលេងពេលបានសម្លៀកពាក់សំលៀកបំពាក់បែបនេះ។ យ៉ាងណាមិញ សម្លៀកបំពាក់ប្រពៃណីទាំងនោះ មានអត្ថន័យជ្រាលជ្រៅពីជំនាន់មួយទៅជំនាន់មួយ ដែលបុព្វបុរសរបស់យើងបានបង្ហាញតាមរយៈនិមិត្តសញ្ញាប៉ាក់និងសំពត់ខ្លីនិងវែងខុសៗគ្នា។ អ្នករចនាម៉ូដ Khang Duy បញ្ជាក់ថា អាវ Tac (អាវប្រាំជុំ) បង្ហាញពីភាពវៃឆ្លាតរបស់មនុស្សសម័យមុន នៅពេលដែលមានភាពប៉ិនប្រសប់ក្នុងការួមបញ្ចូលគុណធម៌ក្នុងផ្នត់រស់នៅ តាមរយៈសម្លៀកបំពាក់ប្រចាំថ្ងៃ។

សម្លៀកបំពាក់ប្រពៃណីលើកត្រដែតពីគុណតម្លៃវប្បធម៌វៀតណាម - ảnh 2សម្លៀកបំពាក់បុរាណខ្លះរចនាដោយក្រុមហ៊ុន Y Van Hien (រូបថត៖ Y Van Hien)

“សម្លៀកបំពាកសម័យមុនតែងតែមានច្រើនជុំ ដែលបានបង្ហាញពីទស្សនៈក្នុងការស់នៅ ពោលគឺ ផ្នត់រស់នៅសម័យចាស់រួមជាមួយទំនៀមទម្លាប់ពីបរមបុរាណ។ សម្លៀកបំពាក់បង្ហាញអំពីទំនៀមទម្លាប់ អំពីរបៀបរស់នៅ និងការគិត ហើយចាស់ទុំតែងតែដោះស្រាយយ៉ាងប៉ិនប្រសប់ ដោយអប់រំកូនចៅៗ របស់ពួកគេ តាមរយៈរបៀបស្លៀកពាក់របស់ពួកគេផងដែរ”។

ដោយយល់ពីនិន្នាការនេះ អ្នករចនាម៉ូដនិងម្ចាស់យីហោជាច្រើនបានរចនានិងបង្ហាញមុខនូវម៉ូដអាវពិសេសៗជាច្រើន ដែលមានទាំងបែបប្រពៃណីនិងមានផាសុកភាព។ ក្រៅពីសម្លៀកបំពាក់ប្រពៃណីដែលមានប៉ាក់រូបនាគនិងហង្ស ដែលត្រូវបានបម្រុងទុកសម្រាប់ស្តេចនៃរាជវង្សង្វៀន លោកស្រី Nguyen Thi Huong ដែលជាម្ចាស់យីហោម៉ូដសម្លៀកបំពាក់កូនក្រមុំ Huong ក៏បានបើកបង្ហាញម៉ូតសម្លៀកបំពាក់ជាច្រើនប្រភេទសម្រាប់មន្ត្រី នាមឺន ដោយប្រើវត្ថុធាតុជាសូត្រទន់ភ្លឺចែងចាំងនិងប៉ាក់យ៉ាងប៉ិនប្រសពបំផុត៖

“យីហោម៉ូតរបស់នាងខ្ញុំបានរចនាប្រភេទម៉ូដអាវផាយសម្រាប់ថ្ងៃភ្ជាប់ពាក្យរបស់គូស្វាមីភរិយា។ និន្នាការនៅឆ្នាំនេះ គូស្វាមីភរិយាដែលចូលចិត្តជ្រើសរើសសម្លៀកបំពាក់កូនក្រមុំនិងកូនកំលោះបែបប្រពៃណី លើអាវប៉ាក់ដោយសត្វក្រៀលនិងផ្កាឈូក ដែលបង្កប់អត្ថន័យប្រពៃណី គឺជួបតែសេចក្តីសុខ សំណាងល្អ”។

ស្ថាប័នមានសមត្ថកិច្ចផ្នែកវប្បធម៌បានបើកកម្មវិធីជួបសំណេះសំណាល ចែករំលែកព័ត៌មានអំពីសម្លៀកបំពាក់ប្រពៃណីដល់សហគមន៍។ មានមតិខ្លះបានលើកឡើងថា ផ្នែកវប្បធម៌គួរយកសម្លៀកបំពាក់បុរសប្រាំជុំ ជាសម្លៀកបំពាក់ផ្លូវការ ហើយសុំច្បាប់ស្តីពីក្រិត្យក្រមសម្លៀកបំពាក់តំណាងជាតិនិងផ្កាតំណាងជាតិទៀតផង”។

ការនាំយកសម្លៀកបំពាក់ប្រពៃណីជាតិ ចូលទៅក្នុងជីវភាពរស់នៅទំនើបទាក់ទាញបានប្រជាប្រិយភាពរបស់យុវជនមកពីទូទាំងប្រទេស។ និន្នាការនៃការស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីនាពេលថ្មីៗនេះបានរួមចំណែកក្នុងការផ្សព្វផ្សាយ នាំឱ្យវប្បធម៌ប្រពៃណីកាន់តែខិតជិតទៅរកជីវភាពរស់នៅនើប។ ចលនានេះមិនត្រឹមតែមានការចូលរួមពីអ្នករចនា អ្នកស្រាវជ្រាវវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងសហគមន៍ទាំងមូលទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ