សំលេងរហ៊ឹមនៃចង្វាក់ខែនChau Yen

VOV_តាំងពីយូរណាស់មកហើយសំលេងខែនបានផ្សារភ្ជាប់ជាមួយជីវភាពវប្បធម៏ស្មារតីរបស់ជនជាតិ Thai នៅស្រុកYen Chau ខេត្ត  Son La ប៉ែកពាយព្យវៀតណាម។ តាមលោក Lu Hong Xua​ ជា​សិប្បករ​​មួយរូបចេះកែឆ្នៃខែននិងផ្លុំខែនដ៏ពិរោះនៅភូមិ Tum ឃុំ ​Chieng Khoi ស្រុក Yen Chau បានឲ្យដឹងថាមុននេះនៅ​តាមភូមិ​ឃុំ​នៃជនជាតិ Thai ស្រុក Yen Chau បណ្តាកំឡោះផ្លុំខែនដើម្បីបង្ហាញ​មនោសញ្ចេតនា​របស់គេ។ ​ដោយសារសំលេងខែន​នេះ​មាន​កំឡោះ​ក្រមុំ​ជាច្រើនគូបាន​ស្រលាញ់គ្នាហើយក្លាយជាប្តីប្រពន្ធ។ ​ឥឡូវនេះ​រួមជាមួយបណ្តាឧបករណ៍ភ្លេងផ្សេងៗដូចជាស្គរឃ្មោះចាប៉ី Tinh Tau ខ្លុយនិងទ្រនោះខែន​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ទូទៅ​ក្នុងជីវភាពវប្បធម៏​សហគមហ៍នាឱកាស​បុណ្យទាន​​ចូលឆ្នាំឬមហោស្រព​សំដែង​សិល្បៈ​មហាជនរបស់ស្រុក។ សិប្បករ Lu​ Hong Xua បានឲ្យដឹងថា

        អត្តសញ្ញាណវប្បធម៏របស់ជនជាតិ Thai នៅស្រុក Yen Chau​គឺការផ្លុំខែន។ គេផ្លុំខែនក្នុងឱកាសបុណ្យទានបុណ្យចូលឆ្នាំពិធីមង្គលការនិងការសំដែងសិល្បៈ។ នៅពេលជួបជុំបងប្អូនច្រើនដូច្នេះគេយកខែនមកផ្លុំហើយច្រៀងរាំឆ្លងឆ្លើយគ្នាយ៉ាងសប្បាយរីករាយ។ក្នុងជីវភាពវប្បធម៍នៃជនជាតិ Thai នៅស្រុក Yen Chau គឺមិនអាច​ខ្វះស្នូរខែន​និងសំលេងច្រៀងរាំបានឡើយ។

សំលេងរហ៊ឹមនៃចង្វាក់ខែនChau Yen - ảnh 1
លោក Lu Hong Xua ជាសិប្បករមួយរូបចេះកែឆ្នៃខែននិងផ្លុំខែនដ៏ពិរោះនៅភូមិ Tum ឃុំ Chieng Khoi ស្រុក Yen Chau


        ចំពោះការផ្លុំខែននេះគឺអ្នកផ្លុំត្រូវតែយល់ច្បាស់លក្ខណៈដោយឡែករបស់ប្រភេទខែននិមួយៗត្រូវចាំចង្វាក់បទចំរៀងនិងសំនៀង​របស់សិប្បករម្នាក់ៗទើបអាចលេងអមជាមួយអ្នកចំរៀងបាន។ លោក Lu Van Banh នៅភូមិ Na Va ឃុំ Vieng Lan ស្រុកYen Chau​ជា​អ្នក​ចេះផ្លុំ​ខែន​តាំង​ពីកុមារភាពបានសំណោះសំណាលថា

        ខ្ញុំស្រលាញ់សំលេងខែនរបស់ Yen Chau ណាស់។ ឥឡូវខ្ញុំមាន​អាយុ​៦៧ឆ្នាំ​ហើយប៉ុន្តែនៅតែនិយមចូលចិត្តខែននិងផ្លុំខែន​ក្នុងឱកាស​បុណ្យទានបុណ្យចូលឆ្នាំនិងមហោស្រពសិល្បៈនានា។ បងប្អូនក្នុងភូមិរាប់ទាំងយុវជនក៏ព្យាយាមរៀនផ្លុំខែនដែរដោយមិនអាចខ្វៈសំលេង​ខែនបានឡើយ។

សំលេងរហ៊ឹមនៃចង្វាក់ខែនChau Yen - ảnh 2
លោក Lu Van Banh នៅភូមិ Na Va ឃុំ Vieng Lan ស្រុកYen Chauជាអ្នកចេះផ្លុំខែនតាំងពីកុមារភាព


        ការកែឆ្នៃខែនក៏តម្រូវឲ្យមានការថ្នមនិងពេលវេលាជាច្រើនដែរដោយចាត់ទុកជាផលិតផលសិល្បៈមួយ។ អ្នកធ្វើត្រូវតែមានថ្វីដៃ​ដោយចេះជ្រើសរើសបំពង់ឬស្សីពកភ្នំមកកាត់ជាកំណាត់តម្រៀបជា២ជួរ។ រួចទំលុះប្រហោងហើយចងផ្អោបជាខែន។ សិប្បករLu Hong Xua បានឲ្យដឹងទៀតថា

        ឬស្សីពកសំរាប់ធ្វើខែនត្រូវតែយកដើមឬស្សីពកធម្មជាតិដុះក្នុងព្រៃ។គួររើសសឬស្សីពកដែលដុះនៅលើដីស្ងួតៗយកទៅផ្ទៈហាលថ្ងៃរយៈមួយខែសិនសឹមធ្វើការកែឆ្នៃខែន។តួខែនត្រូវតែធ្វើអំពីឈើមួយ​ប្រភេទដែលស្វិតមិនប្រេះ។រីឯកន្លើតរបស់ខែនត្រូវបានធ្វើអំពីសំរិទ្ធឬប្រាក់យ៉ាងប្រណិតដែលមានមាឌដ៏តូច។

សំលេងរហ៊ឹមនៃចង្វាក់ខែនChau Yen - ảnh 3
ដោយសារសំលេងខែននេះមានកំឡោះក្រមុំជាច្រើនគូបានស្រលាញ់គ្នាហើយក្លាយជាប្តីប្រពន្ធ(រូបថត baoyenbai.com.vn)


        សំលេងខែនបន្លឹក្នុងភូមិជនជាតិ Thai នៅ ស្រុក Yen Chau គឺជា​តំលៃ​វប្បធម៏​នៃប្រវត្តិសាស្ររាប់ពាន់ឆ្នាំ។ នោះក៏បង្ហាញនូវតឹកចិត្ត​ស្នេហាជាតិរបស់អ្នកផ្លុំខែនផងដែរ៕

       

       

ប្រតិកម្មទៅវិញ

ផ្សេងៗ